Connect with us

អាជីព

អាជីព​អ្វី​ក៏ដោយ បើ​គ្មាន ៥​យ៉ាង​នេះ​ពិបាក​ជោគជ័យណាស់

បានផុស

នៅ

បទពិសោធន៍នៃភាពជោគជ័យរបស់មនុស្សម្នាក់ៗក្នុងការដឹកនាំមានបែបផ្សេងៗគ្នា។ ប៉ុន្តែក្នុងទ្រឹស្ដីទូទៅដើម្បីធ្វើឲ្យអាជីពទទួលបានជោគជ័យ បើទោះបីជាអាជីពនោះជាអ្វីក៏ដោយ អ្នកចាំបាច់ត្រូវមានុះគុណសម្បត្តិ ៥ យ៉ាងនេះ៖

ទី១– ត្រូវគិតដោយភាពច្នៃប្រឌិត៖ អ្នកដឹកនាំត្រូវចេះគិតពិចារណាដោយ ភាពច្នៃប្រឌិតនូវទំនិញដែលយើងត្រូវផលិត ឬសេវាដែលយើងត្រូវផ្តល់ គឺត្រូវតែធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេចង់បាន ដើម្បីឲ្យគេពេញចិត្តនឹងផលិតផល និងសេវារបស់យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី២– ត្រូវសិក្សារៀនសូត្រជានិច្ច៖​ អ្នកដឹកនាំគួរសប្បាយនឹងការរៀនសូត្រ​សប្បាយនឹងការអានសៀវភៅ សប្បាយនឹងការស្វែងរកព័ត៌ថ្មីៗ ពោលគឺសប្បាយនឹងទទួលយកការសិក្សាទាំងអស់។ ​កុំនិយាយថា ខ្ញុំមិនចង់ដឹងទេ ខ្ញុំមិនត្រូវការដឹងទេ តើមានប្រយោជន៍អ្វី? ដរាបណាយើងជាអ្នកដឹកនាំ យើងត្រូវមានគំនិតចង់ចេះ ចង់ដឹង ព្រោះព័ត៌មានអ្វីក៏ដោយក៏មានសារៈសំខាន់ដែរគ្រាន់តែវាមានតិច ឬច្រើនតែប៉ុណ្ណោះ។

ទី៣– ត្រូវធ្វើការងារដោយស្ម័គ្រចិត្ត៖ អ្នកដឹកនាំត្រូវស្ម័គ្រចិត្តធ្វើការងារដោយមិនរំពឹងទាល់តែបានកម្រៃទើបយើងធ្វើនោះទេ។ ផ្តើមចេញពីការស្ម័គ្រចិត្តដែលយើងស្រឡាញ់នឹងហើយ ទើបការព្យាយាមធ្វើយូរៗទៅយើងនឹងក្លាយជាអ្នកឯកទេស។  យើងធ្វើនេះ យើងធ្វើនោះ ដោយការពេញចិត្ត ហើយការស្ម័គ្រចិត្តនេះវានឹងជួយឲ្យយើងរកឃើញនូវអ្វីដែល យើងចង់ធ្វើពិតប្រាកដ។ ពេលខ្លះយើងមិនបានដឹងច្បាស់ទេថា តើយើងចង់ធ្វើអ្វីឲ្យពិតប្រាកដ?​ដូច្នេះពេលវេលាមានតម្លៃណាស់ ចូរជ្រើសរើសយកការងារណា ដែលខ្លួនយើងចង់ធ្វើឬស្ម័គ្រចិត្តធ្វើហើយកុំគិតថា ទាល់តែមានអ្វីជាការដោះដូរទើបបានយើងធ្វើនោះ។

ទី៤– ត្រូវចេះបង្កើតបណ្តាញ៖ ​អ្នកដឹកនាំគឺត្រូវមានបណ្តាញរបស់ខ្លួន ហើយភាពឈ្លាសវៃរបស់មនុស្សគឺការបង្កើតបណ្តាញដ៏មានប្រសិទ្ធិភាព។ បណ្ដាញមិនមែនទាល់តែមានមុខមានមាត់ទើបយើងត្រូវភ្ជាប់ជាមួយទេ​ គ្រប់គ្នាដែលនៅជុំវិញយើងសុទ្ធតែជាមនុស្សដែលត្រូវទំនាក់ទំនងទាំងអស់។

ទី៥– ត្រូវបើកចំហបេះដូង និងស្វែងរកដំណោះស្រាយ៖ ចិត្តនិងបេះដូងរបស់អ្នកដឹកនាំ គឺត្រូវតែបើកឲ្យទូលាយ និងចេះស្តាប់អ្នកដ៏ទៃ។ នៅពេលគេនិយាយអំពីបញ្ហាអ្វី​ឬក៏អំពីដំណោះស្រាយបែបណាមួយ អ្នកដឹកនាំត្រូវស្តាប់ឲ្យបានច្រើនជាងនិយាយ។ អ្នកដឹកនាំត្រូវស្តាប់ទាំងអស់ ដោយមិនត្រូវគិតថា អ្នកផ្សេងត្រូវតែស្តាប់តាមនិងអនុវត្តតាមបង្គាប់របស់យើងជាដាច់ខាតនោះទេ។

បើធ្វើដូច្នេះមែន ទោះបីជាយើងបានក្លាយជាអ្នកដឹកនាំក៏ដោយ ក៏ពុំមានប្រសិទ្ធិភាពក្នុងការដឹកនាំដែរ។ ប៉ុន្តែបើយើងស្តាប់អ្នកដ៏ទៃឲ្យបានច្រើន ហើយទទួលយកគំនិតអ្នកដ៏ទៃមកវិភាគនិងគិតពិចារណានោះ យើងអាចធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវល្អ និងបានយ៉ាងសមស្របបំផុត ហើយយើងក៏នឹងមិនស្តាយក្រោយផងដែរ។ ជំនាញចម្បងបំផុតរបស់អ្នកដឹកនាំគឺការស្តាប់នេះ​​ឯង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖៤ វិធី​ ពី​អ្នក​គ្រប់គ្រង​ទូទៅ ​ក្លាយ​ជា​​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន

ចុចអាន៖មើល​បួន​ចំណុច​នេះ​មែនទែន​មុន​សម្រេចចិត្ត​ចូល​ធ្វើការ​កន្លែង​ណា​មួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម