អាជីព
កសិករដាំបន្លែបង្ហោះហ្វេសប៊ុកថាចង់ភ្ជួរសាលាដចោល១ហិកតា ត្រូវមន្ទីរចុះឱ្យធ្វើកិច្ចសន្យាដល់ផ្ទះ
លោក តៃ សុង កសិករដាំសាលាដ ក្នុងស្រុកស្អាង ខេត្តកណ្តាល បានទទួលស្គាល់កំហុសរឿងបង្ហោះហ្វេសប៊ុកថាចង់ភ្ជួរសាលាដចោល១ហិកតា ដោយសារគ្មានឈ្មួញចុះទិញ ហើយលក់មិនដាច់ក្នុងពេលមានជំងឺកូវីដ១៩។
មន្ទីរកសិកម្មខេត្តកណ្តាល បានចុះដល់ផ្ទះរបស់លោក តៃ សុង ហើយណែនាំកុំឱ្យបង្ហោះព័ត៌មានបែបញុះញង់ ធ្វើឱ្យសាធារណៈជនយល់ខុសពីការខិតខំរបស់អាជ្ញាធរ។
លោក តៃ សុង បានប្រាប់មន្ទីរកសិកម្មខេត្តកណ្តាល ពីដើមហេតុដែលលោកបានបង្ហោះហ្វេសប៊ុកថា ដោយសារជំងឺកូវីដ១៩ ធ្វើឱ្យឈ្មួញ និងក្រុមហ៊ុន ផ្អាកការបញ្ជាទិញ ធ្វើឱ្យកសិករខាតបង់គ្រប់គ្នា។
ម្យ៉ាងទៀត ការដែលលោកថាចង់ភ្ជួរសាលាដចោលនៅពេលនេះ គឺដោយសារតែគ្មានការបញ្ជាទិញពីឈ្មួញ ហើយអាយុកាលរបស់សាលាដដល់ពេលត្រូវកាត់ និងត្រូវភ្ជួរដីត្រៀមធ្វើវគ្គក្រោយ។
មន្ទីកសិកម្មខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានក៏បានស្នើសុំឲ្យលោក តៃ សុង ក៏ដូចជាកសិករឯទៀតធ្វើការផ្ដល់ដំណឹងជូនអាជ្ញាធរពាក់ព័ន្ធជាមុន មុនឈានដល់ការបង្ហោះដែលប៉ះពាល់ដល់ការខិតខំរបស់អាជ្ញាធរនាពេលកន្លងមក៕


អត្ថបទ៖ ឡេង ដេត

-
KPT+១៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់