អាជីព
ជំនាញសំខាន់៥ ដែលអ្នកដឹកនាំផ្នែកលក់ត្រូវតែមានជាចាំបាច់
ផ្នែកលក់ដែលនឹងទទួលបានជោគជ័យ ត្រូវដឹងថា ពួកគេមានជំនាញជាក់លាក់អ្វីមួយ ដើម្បីផ្ដល់ឲ្យអតិថិជនរបស់ពួកគេ។
នេះគឺជាចំណុចសំខាន់បំផុតចំនួន ៥ និងរបៀបដែលអ្នកអាចលក់គ្រប់គ្នា តែងទទួលបានជោគជ័យ ៖
១. ចេះកំណត់អាទិភាព

អ្នកលក់ទាំងអស់សុទ្ធតែរវល់! ដូច្នេះ ហេតុអ្វីបានជាអ្នកខ្លះហាក់ដូចជាស្ត្រេសខ្លាំង ខណៈពេលដែលអ្នកផ្សេងទៀតអាចរក្សាភាពត្រជាក់របស់ពួកគេបាន។ ពីព្រោះពួកគេ បានរៀនផ្ដល់អាទិភាពជាជម្រើសក្នុងក្រុម។
ការផ្ដល់អាទិភាព អនុញ្ញាតឲ្យអ្នកលក់បំបែកអ្វីដែលសំខាន់ ពីភារកិច្ចដែលរវល់ខ្លាំង និងជាជំនួយក្នុងការដោះស្រាយ បញ្ហាណាមួយកើតឡើង។ អាទិភាពមិនត្រឹមតែជាបញ្ហានៃការធ្វើបញ្ជីការងារដែលត្រូវធ្វើនោះទេ តែវាក៏អាចជួយបន្ធូរការងារដែលលំបាកៗ របស់យើងបានច្រើន។
២. ការចរចា
មិនថាអាជីវកម្មអ្នកជាអ្វីនោះទេ ក្នុងនាមជាអ្នកលក់ត្រូវដឹងពីរបៀបចរចា។ ទោះបីជាការចរចាជោគជ័យ ក៏ទាមទារឲ្យយើងយល់ពីតម្រូវការរបស់ភាគីផ្សេងទៀតដែរ។
ស្វែងយល់ឲ្យបានឆាប់នៅក្នុងដំណើរការនៃការលក់ថា តើអ្នកទិញរបស់អ្នកជានរណា។ ជាជាងផ្ញើឲ្យអតិថិជននូវការធ្វើតេស្តបុគ្គលិកលក្ខណៈ របស់ពួកគេជំនួសវិញ។
៣. ការទទួលខុសត្រូវ

ក្រុមហ៊ុនទាំងមូលកើនឡើងនិងធ្លាក់ចុះផ្អែកលើបទពិសោធន៍ អតិថិជនរបស់ពួកគេ។ អ្នកលក់ត្រូវតែឆ្លើយតប មិនត្រឹមតែនៅក្នុងពេលវេលាធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ចូលអារម្មណ៍ផងដែរ។
មានកត្តាជាច្រើនដែលអ្នកលក់គួរមាន ដូចជាល្បឿនឆ្លើយតប ភាពបត់បែននៅក្នុងបណ្ដាញ ទំនាក់ទំនង ការយល់ចិត្ត និងភាពវិជ្ជមាន សុទ្ធតែជាការរំពឹងទុកក្នុងទទួលខុសត្រូវទាំងអស់។
៤. ការសរសេរ
អ្នកលក់មិនចាំបាច់ក្លាយជាអ្នកជំនាញសរសេរទេ។ ប៉ុន្តែពួកគេចាំបាច់ត្រូវឆ្លងកាត់ជំនាញនិងភាពកក់ក្ដៅក្នុងការទំនាក់ទំនង ជាលាយលក្ខណ៍អក្សរ។ សូម្បីតែអ៊ីមែល ក៏អាចបង្កើតកំហុសបានដែរ បើសិនជាអ្នកលក់មិនបានប្រុងប្រយ័ត្ន ហើយធ្វើឲ្យមានការធ្វេសប្រហែសលើអតិជន។
៥. ការទំនាក់ទំនងមិនមែនពាក្យសំដី

ភាសារាងកាយគឺជាផ្នែកដ៏ធំមួយនៃសារដែលត្រូវបានបញ្ចេញ ក្នុងកំលុងពេលនៃការសន្ទនាអំពីការលក់ប្រាប់ទៅកាន់អតិថិជន។ ជាអ្នកលក់ត្រូវរៀនគ្រប់គ្រងអារម្មណ៍ បង្កើនល្បឿននៃការសន្ទនា និងសិទ្ធិអំណាចនៃទំនុកចិត្ត របស់ខ្លួន។
ចងចាំ ត្រូវរក្សាស្នាមញញឹមនៅលើមុខ ទោះបីមានរឿងតានតឹងពីផ្ទះក៏ដោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមហ៊ុនដែលភាន់ច្រឡំគ្នារវាង ទីផ្សារនិងផ្នែកលក់តែងតែបរាជ័យ! ហេតុអ្វី?
ចុចអាន៖មេក្រុមល្អ រមែងស្វាគមន៍បុគ្គលិកថ្មីដោយសកម្មភាពទំាងនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា