Connect with us

អាជីព

ហេតុផល​ដែល​មេដឹកនាំ​ល្អ កម្រ​ប្រើ​ពាក្យ​«why»​ ពេល​សន្ទនា​ជាមួយ​បុគ្គលិក​

បានផុស

នៅ

គ្មាន​អ្នកណាម្នាក់​ចង់​ឆ្លើយ​មក​ជាមួយនឹង​សំណួរ​អស់ទាំង​នេះ​ទេ ​៖

ហេតុអ្វី​បានជា​តែងតែ​មក​យឺត​ពេល​?

​ហេតុអ្វី​បានជា​របាយការណ៍​ប្រចាំខែ​ពោរពេញ​ទៅដោយ​ពាក្យបណ្ដឹង​របស់​អតិថិជន​?

​ហេតុអ្វី​បានជា​គេចវេះ​មិន​ចង់​ប្រជុំ​ជាមួយ​ខ្ញុំ​?

​ហេតុអ្វី​បានជា​ពាក់អាវ​ចាស់​ដដែលៗ​រៀងរាល់​ចុង​សប្ដាហ៍​?

​និយាយ ឬ​សរសេរ​នូវ​សំនួរ​ទាំងនេះ បាន​រំញោច​ថាមពល​ការពារ​ខ្លួន​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ខ្លួន​អ្នក​ដែល​កំពុង​ត្រូវគេ​សួរ​ព្រោះ​ជា​ប្រភេទ​សំណួរ​“ បន្ទោស​” នឹង​ដែល​ជារឿយៗ​បាន​នាំ​ការសន្ទនា​ឲ្យ​លែង​ស្និទ្ធស្នាល​អាច​ក្លាយជា​តឹងតែង​ផង​។​

​ហេតុផល​ដែល​មេដឹកនាំ​ល្អ​កម្រ​ប្រើពាក្យ​WHY​ពេល​សន្ទនា​ជាមួយ​បុគ្គលិក ​៖

១ ពាក្យ​«​ហេតុអ្វី​?»​បង្កប់​ការ​ស្តីបន្ទោស ​និង​ពិរុទ្ធភាព​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេល Mona បាន​សិក្សា​ថ្នាក់​គ្រូបង្វឹក​ប្រមាណ​៨​ខែ ក្រោយមក​គ្រូបង្វឹក​របស់​នាង​បាន​សួរថា​ហេតុអ្វី ក៏​មិនឃើញ​យកទៅ​ប្រើ​ឲ្យ​មាន​ប្រយោជន៍​ច្រើន Mona លែង​ចងចាំ​អ្វីដែល​សន្ទនា​ បន្ទាប់​មក​ទៀត​បាន​ ព្រោះ​នាង​កំពុង​ឈឺចាប់​នឹង​សំណួរ​មួយ​នោះ លែង​ឮ​អ្វី​គ្រប់យ៉ាង​។ ពាក្យ ហេតុអ្វី​មិន​ត្រឹម​មិន​ធ្វើឲ្យបុគ្គលិក​អាចមាន​យោបល់​បាន​ត្រឹមត្រូវ មិន​ភ័យ​មិនមាន​សម្ពាធ​នោះទេ ​ប៉ុន្តែ​ថែមទាំង​បញ្ឈប់​ការប្រជុំ ​និង​រារាំង​លែងឲ្យ​ពួកគេ​ស្តាប់​សម្តី​នានា​ផ្សេងទៀត​បានតែ​ម្តង​។​

សំណួរ​ទាំងនេះ​រឹត​អវិជ្ជមាន​ខ្លាំង​នៅពេល​យើង​សួរ​មក​ខ្លួនឯង​ផងដែរ ​៖

ហេតុអ្វី​បានជា​ខ្ញុំ​មិនដឹង​ពី​របៀប​ធ្វើ​ការ​ឲ្យ​រហ័ស​និង​ជោគជ័យ​ដូច​អ្នកផ្សេង​?

​ហេតុអ្វី​ខ្ញុំ​មិន​ពូកែ​គ្រប់គ្រាន់​ដដែល​ជា​ដដែល​?

​ហេតុអ្វី​ខ្ញុំ​មិនមាន​ប្រាក់​ច្រើន​ដូច​គេ​បន្ថែម​?

​សំណួរ​“ ហេតុអ្វី​” ផ្ទាល់ខ្លួន​ដែល ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ជួរ​ នៃ​អារម្មណ៍​អវិជ្ជមាន រាប់​តាំងពី​ន​បាន​បង្កើត​ភាព​អាម៉ាស់​រហូតដល់​ការ​ខ្មាសអៀន​។​

​ប្រសិនបើ​អ្នកដឹកនាំ​តែងតែ​ចង​ចិញ្ចើម​ និង​បោះពាក្យ​“ ហេតុអ្វី​” នៅពេល​និយាយ​គ្នា យើង​នឹង​សម្គាល់​ឃើញថា គ្មាន​អ្នកណា​ចង់​និយាយ​ជាមួយនឹង​យើង​លើក​ក្រោយ​ទៀត​ទេ​។​

​ពាក្យ​“ ហេតុអ្វី​”​អាច​ស្តាប់ទៅ​ដូចជា យើង​ចាំបាច់​ត្រូវតែ​ឆ្លើយ​ត្រូវតែ​រកហេតុ​នឹង​ផល ត្រូវតែ​ពន្យល់ និង​ត្រូវតែ​ការពារ​ខ្លួន​ពុំនោះ​ទេ​បើ​យើង​មិនមាន​ហេតុផល​យើង​ជាប់ពិរុទ្ធ​។​

​អ្នកដឹកនាំ​ល្អ​អាច​ប្តូរ​ពី​ហេតុអ្វី​បានជា​អតិថិជន​រអ៊ូ មកជា យើង​មានរឿង​អី​ជាមួយ​អតិថិជន​?​ ប្តូរ​ពីហេតុ​អ្វី​មក​ប្រជុំ​យឺត ទៅជា ស្ទះផ្លូវ​ឬ​អី​?

​នៅក្នុង​ពិភព​ជំនួញ មានពេលខ្លះ​ដែល​សំណួរ​“ ហេតុអ្វី​” មាន​ប្រយោជន៍​ខ្លាំង​ឧទាហរណ៍ ក្រុមហ៊ុន​តូយ៉ូតា​បានចេញ​សៀវភៅ​មួយ ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ហើយ​មាន​ចំណងជើង​ថា​“ ចាប់ផ្តើម​ជាមួយ​ហេតុអ្វី​ក៏​បង្កើតជា​ករណី​ដ៏​អស្ចារ្យ​សម្រាប់​សួរ​បញ្ជាក់​ពី​គោលបំណង​សំខាន់​របស់​ក្រុមហ៊ុន​យើង​!

​ជួនកាល ការផ្តល់អំណាច​ដល់ក​ម្មករ និ​យោ​ជិត​បក​សួរ​មក​ប្រធាន​វិញ ថា​“ ហេតុអ្វី​” ជា​រឿង​ល្អ​ជាង​ដែល​ចៅហ្វាយ​សួរ​ចុះមក​ឋានានុក្រម​ខាងក្រោម​។​

​ទោះយ៉ាងណា​នៅក្នុង​ទំនាក់ទំនង មិន​ថា​នៅ​កន្លែងធ្វើការ​ឬ​នៅផ្ទះ​ទេ សំណួរ​“ ហេតុអ្វី​” អាចជា​រូប​មន្ត​សម្រាប់​ទំនាក់ទំនង​គ្នា​ពេល​ខឹងសម្បា ទើសចិត្ត​តែប៉ុណ្ណោះ​។​

​នៅពេល​ដែលមាន​អ្វី​កើតឡើង​ដែល​បណ្ដាល​ឲ្យ​មាន​ការខកចិត្ត ឬ​មិន​យល់ស្រប ជា​រឿង​ធម្មតា​ទេ​ដែល​យើង​រមែង​ចង់​សួរថា​ ហេតុអ្វី តែ​វា​មិន​ប្រសើរ​ឡើយ​ក្នុង​ការសន្ទនា​ដោះស្រាយ​បញ្ហា វា​ភាគ​ច្រើន​បាន​ត្រឹម​បញ្ចេញ​អារម្មណ៍​មក​ថា​យើង​ខឹង​៕​

​ប្រែសម្រួល ៖ សុភា​

​ប្រភព ៖ Ted​

ចុចអាន៖៤ វិធី​ ពី​អ្នក​គ្រប់គ្រង​ទូទៅ ​ក្លាយ​ជា​​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន

ចុចអាន៖អាជីព​អ្វី​ក៏ដោយ បើ​គ្មាន ៥​យ៉ាង​នេះ​ពិបាក​ជោគជ័យណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម