អាជីព
ចាប់ផ្ដើមអាជីវកម្ម ដោយផ្ដល់នូវអ្វីដែលមនុស្សជាច្រើនកំពុងត្រូវការ
សួរថាអ្វីខ្លះយើងខ្លួនឯងកំពុងត្រូវការបំផុតហើយពិបាករក?
ប្រសិនឆ្លើយសំណួរទាំងនោះបាន ទំនងជាការបើកអាជីវកម្មរបស់យើងជោគជ័យក្នុងភាគរយច្រើន។
ខាងក្រោមនេះជាសម្រង់របស់ Business Insider នូវបណ្ដាសេវាកម្មដែលពិភពលោកកំពុងខ្វះ៖
១ កន្លែងលំហែក្បែរក្រុងតែមានអារម្មណ៍ដូចក្នុងព្រៃជ្រៅ

មនុស្សមិនចង់ធ្វើដំណើរ ព្រោះកត្តាពេលវេលាគ្រប់គ្រាន់ តែចង់ទៅឲ្យបាត់ក្នុងធម្មជាតិ។ រីសតប្រភេទច្នៃប្រឌិត យល់អំពីទំហំវិបត្តិនៃមនុស្សក្នុងដំណាក់កាលសេដ្ឋកិច្ចតឹងតែង នឹងជួយឲ្យជោគជ័យបានរហ័ស ។ ការងារនេះ សមជាមួយមនុស្សដែលធ្លាប់ដើរច្រើន ឃើញទិដ្ឋភាពប្លែកៗច្រើន និងមានគំនិតច្នៃពិសេសៗទាក់ទាញចិត្ត។ យើងក៏ត្រូវមានអ្នកកសាងទីផ្សារពូកែ promotion ម្នាក់មកជួយផងដែរ។ មនុស្សមានគំនិតច្នៃកែខៃដ៏វាងវៃ នឹងជួយឲ្យការប្រើធនធានវិនិយោគដំបូងទាប ដែលដាក់ទៅមានតម្លៃសមរម្យ សេវាកម្មចេញទៅមានគុណភាពហើយមិនចំណាយហួសហេតុផល។
២ អាហារ នំចំណី

មនុស្សលែងមានពេលនៅផ្ទះធ្វើនំទៀតហើយ តែពួកគេមានលទ្ធភាពទិញហូបប្រសិនយើងដឹកដល់កន្លែង រហ័សទាន់ចិត្ត និងមានតម្លៃសមរម្យ មានអានាម័យល្មមជឿទុកចិត្ត។ សេវាកម្មអាហារលំបាកៗធ្វើ ជាសេវាកម្មដ៏ពិសេសមួយ ទៅអនាគតដែលមនុស្សរាប់លាននាក់នឹងងាកទៅប្រើប្រាស់។
៣ ការបង្រៀនជំនាញតទល់
ជំនាញខ្លះនៅក្នុងផ្នែកជំនាញទន់ អាចបង្រៀនដោយមិនចាំបាច់ប្រើទ្រឹស្តីទេ ។ សេវាកម្មនេះនឹងកាន់តែពេញនិយមទៅនៅថ្ងៃអនាគត ព្រោះមនុស្សមិនចង់រៀនជាក្រុមនិងមិនចង់ចូលរួមថ្នាក់ដែលមានលទ្ធភាពឆ្លងរោគ ច្រើន។ បង្ហាត់កាយសម្ព័ន្ធក៏កំពុងពេញនិយមខ្លាំងផងដែរ។
៤ ម៉ាស្សាដល់ផ្ទះ
តើមានអ្នកណាខ្លះ ដែលមិនធ្វើការដល់ថ្នាក់ហត់នឿយក្នុងសម័យកុំព្យូទ័រនេះ? យើងត្រូវការដំណើរការសសៃឈាមមិនឲ្យស្ទះស្រពន់ ដូច្នេះជំនាញម៉ាស្សា គឺជាសេវាកម្មមាសដែលរកប្រាក់បានប្រសិនយើងមានក្រុមហ៊ុនដែលអតិថិជនទុកចិត្ត មនុស្សមានជំនាញនិងអានាម័យខ្ពស់។
៥ ជួសជុលរថយន្តដល់ផ្ទះ
សើច? ត្រូវណាស់ប្រសិនជាងអាចមកដល់ផ្ទះអតិថិជនតែម្ដង យើងមិនចាំបាច់មានយានដ្ឋានធំទេ អ្នកណាៗក៏ទៅអនាគត ចង់បានសេវាកម្មដល់ផ្ទះទាំងអស់ លើកលែងតែឡាននោះខូចធ្ងន់ធ្ងរ ដល់ថ្នាក់មិនអាចយកឧបករណ៍ស្រាលៗ មកកែខៃបាន៕
មានគំនិតអ្វីទៀត? កត់ទុកចុះ ហើយសូមជោគជ័យណា៎
ប្រែសម្រួល៖ សុភា
ប្រភព៖Business Insider
ចុចអាន៖ការពន្យល់៤យ៉ាង អំពីមូលហេតុដែលមនុស្សយើងងាយភ្លេច
ចុចអាន៖ទុកចោលរឿងណាយើងមិនអាចគ្រប់គ្រងបាន ងាកមកធ្វើជាម្ចាស់លើអ្វីដែលអាចគ្រប់គ្រងបាន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់