Connect with us

អាជីព

ចាប់ផ្ដើម​អាជីវកម្ម ដោយ​ផ្ដល់​នូវ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​កំពុង​ត្រូវការ

បានផុស

នៅ

សួ​រថា​អ្វីខ្លះ​យើង​ខ្លួនឯង​កំពុង​ត្រូវការ​បំផុត​ហើយ​ពិបាក​រក?

ប្រសិន​ឆ្លើយ​សំណួរ​ទាំងនោះ​បាន ទំនង​ជា​ការ​បើក​អាជីវកម្ម​របស់​យើង​ជោគជ័យ​ក្នុង​ភាគរយ​ច្រើន។

ខាងក្រោម​នេះ​ជា​សម្រង់​របស់ Business Insider នូវ​បណ្ដា​សេវាកម្ម​ដែល​ពិភពលោក​កំពុង​ខ្វះ៖

១ កន្លែង​លំហែ​ក្បែរ​ក្រុង​តែ​មាន​អារម្មណ៍​ដូច​ក្នុង​ព្រៃ​ជ្រៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​មិន​ចង់​ធ្វើដំណើរ ព្រោះ​កត្តា​ពេលវេលា​គ្រប់គ្រាន់ តែ​ចង់​ទៅ​ឲ្យ​បាត់​ក្នុង​ធម្មជាតិ។ រីសត​ប្រភេទ​ច្នៃប្រឌិត យល់​អំពី​ទំហំ​វិបត្តិ​នៃ​មនុស្ស​ក្នុង​ដំណាក់កាល​សេដ្ឋកិច្ច​តឹងតែង នឹង​ជួយ​ឲ្យ​ជោគជ័យ​បាន​រហ័ស ។​ ការងារ​នេះ សមជាមួយ​មនុស្ស​ដែល​ធ្លាប់​ដើរ​ច្រើន ឃើញ​ទិដ្ឋភាព​ប្លែកៗ​ច្រើន និង​មាន​គំនិត​ច្នៃ​ពិសេសៗ​ទាក់ទាញចិត្ត​។ យើង​ក៏​ត្រូវ​មាន​អ្នក​កសាង​ទីផ្សារ​ពូកែ ​​promotion ម្នាក់​មក​ជួយ​ផង​ដែរ។​ មនុស្ស​មាន​គំនិត​ច្នៃកែខៃ​ដ៏​វាងវៃ នឹង​ជួយ​ឲ្យ​ការ​ប្រើ​ធនធាន​វិនិយោគ​ដំបូង​ទាប ដែល​ដាក់​ទៅ​មាន​តម្លៃ​សមរម្យ សេវាកម្ម​ចេញ​ទៅ​មាន​គុណភាព​ហើយ​មិន​ចំណាយ​ហួសហេតុផល។

២ អាហារ​ នំចំណី

មនុស្ស​លែងមានពេលនៅផ្ទះធ្វើនំទៀត​ហើយ តែពួកគេមាន​លទ្ធភាពទិញហូបប្រសិន​យើងដឹកដល់កន្លែង រហ័ស​ទាន់ចិត្ត ​និងមាន​តម្លៃសមរម្យ មាន​អានាម័យ​ល្មមជឿទុកចិត្ត។ សេវាកម្មអាហារលំបាកៗធ្វើ ជាសេវាកម្មដ៏ពិសេសមួយ​ ទៅអនាគត​ដែលមនុស្ស​រាប់លាននាក់នឹងងាកទៅប្រើប្រាស់។

៣ ការបង្រៀនជំនាញ​តទល់

ជំនាញ​ខ្លះ​នៅ​ក្នុង​ផ្នែក​ជំនាញ​ទន់​ អាច​បង្រៀន​ដោយ​មិនចាំបាច់​ប្រើ​ទ្រឹស្តី​ទេ ។​ សេវាកម្ម​នេះ​នឹង​កាន់​តែ​ពេញនិយម​ទៅ​នៅ​ថ្ងៃ​អនាគត​ ព្រោះ​មនុស្ស​មិន​ចង់​រៀន​ជា​ក្រុម​និង​មិន​ចង់​ចូលរួម​ថ្នាក់​ដែល​មាន​លទ្ធភាព​ឆ្លង​រោគ ច្រើន។ បង្ហាត់​កាយសម្ព័ន្ធ​ក៏​កំពុង​ពេញនិយម​ខ្លាំង​ផងដែរ។

៤ ម៉ាស្សា​ដល់​ផ្ទះ

តើ​មាន​អ្នកណាខ្លះ ដែល​មិនធ្វើការ​ដល់ថ្នាក់ហត់នឿ​យក្នុងសម័យកុំព្យូទ័រនេះ? យើងត្រូវការ​ដំណើរការ​សសៃឈាម​មិន​ឲ្យ​ស្ទះ​ស្រពន់ ដូច្នេះ​ជំនាញ​ម៉ាស្សា គឺជា​សេវាកម្ម​មាស​ដែល​រក​ប្រាក់​បាន​ប្រសិន​យើង​មាន​ក្រុមហ៊ុន​ដែល​អតិថិជន​ទុកចិត្ត មនុស្ស​មាន​ជំនាញ​និង​អានាម័យ​ខ្ពស់។

៥ ជួសជុល​រថយន្ត​ដល់​ផ្ទះ

សើច? ត្រូវ​ណាស់​ប្រសិន​ជាង​អាច​មក​ដល់​ផ្ទះ​អតិថិជន​តែ​ម្ដង​ យើង​មិន​ចាំបាច់​មាន​យានដ្ឋាន​ធំ​ទេ អ្នកណាៗ​ក៏​ទៅ​អនាគត ចង់​បាន​សេវាកម្ម​ដល់​ផ្ទះ​ទាំងអស់​ លើកលែង​តែ​ឡាន​នោះ​ខូច​ធ្ងន់ធ្ងរ ដល់​ថ្នាក់​មិន​អាច​យក​ឧបករណ៍​ស្រាលៗ មក​កែខៃ​បាន៕

មាន​គំនិត​អ្វី​ទៀត? កត់​ទុក​ចុះ ហើយ​សូម​ជោគជ័យ​ណា៎

ប្រែសម្រួល៖ សុភា

ប្រភព៖Business Insider

ចុចអាន៖ការពន្យល់៤យ៉ាង អំពី​មូលហេតុ​ដែល​មនុស្ស​យើង​ងាយ​ភ្លេច

ចុចអាន៖ទុក​ចោល​រឿង​ណា​យើង​មិន​អាច​គ្រប់គ្រង​បាន​​ ងាក​មក​ធ្វើ​ជា​ម្ចាស់​លើ​​អ្វី​ដែល​អាច​គ្រប់គ្រង​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

មន្ត្រីនាំពាក្យ៖ ការរឹតបន្ដឹងអាជីវកម្មគ្រប់រំសេវ ជាវិធានការទប់ស្កាត់ ដើម្បីបញ្ចៀសរាល់បាតុភាពផ្សេងៗ

ព័ត៌មានជាតិ២៩ នាទី មុន

ប្រមុខរាជរដ្ឋាភិបាល លើកឡើងថា ការរើសអើង និងការមើលរំលងនូវសមត្ថភាពរបស់ជនមានពិការភាព គឺជាកំហុសឆ្គង

ព័ត៌មានជាតិ៣៨ នាទី មុន

គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំ​ចំនួន​ពីរ​ ទាក់ទាញ​វិនិយោគិន​​បារាំង​មក​វិនិយោគ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

លោក Blinken ទៅដល់តំបន់មជ្ឈិមបូព៌ា ខណៈស្ថានការណ៍ តានតឹងបំផុត

សុខភាព៤៤ នាទី មុន

សមាគមទន្តពេទ្យកម្ពុជា ចុះអប់រំសុខភាពមាត់ធ្មេញដល់សិស្សជិត ២ពាន់នាក់ ក្នុងខេត្តសៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម