អាជីព
ជំនាញទំនាក់ទំនង៖ និយាយយ៉ាងណាបញ្ចេញសារ ខ្លីតែខ្លឹម បង្កើតការចងចាំ
ជំនាញទំនាក់ទំនងកំពុងពេញនិយមខ្លាំង ព្រោះជាកត្តាកំណត់ជោគជ័យសឹងថាលើគ្រប់បរិបថនៃការងារនិងជីវិត។ មនុស្សខ្សោយទំនាក់ទំនងនឹងបរាជ័យ។
សូមតាមស្អិតជាមួយកម្ពុជាថ្មីហើយវាយពាក្យគន្លឹះ ជំនាញទំនាកទំនង ដើម្បីកសាងជំនាញផ្នែកនេះបន្ថែមមួយទៀត។
តើជំនាញទំនក់ទំនងដែលចាំបាច់ជាងគឺការនិយាយនិយាយចំៗបេះដូង ស៊ីជម្រៅខ្លាំងជាទីពេញចិត្តរបស់អ្នកស្តាប់ត្រូវការអ្វីខ្លះ?
១ ព័ត៌មានច្បាស់់

តើយើងទៅនិយាយអ្វី ឲ្យអ្នកណាស្តាប់បើយើងមិនមានព័ត៌មានគ្រប់គ្រាន់ក្នុងការនិយាយអ្វីដែលយើងកំពុងចង់និយាយនោះផង។ មនុស្សជាច្រើនឲ្យតែបានឡើងនិយាយសូម្បីតែរឿងដែលខ្លួនមិនបានដឹងច្បាស់ឬគ្មានអំណះអំណាងឬជំនាញខ្លួនមិនទាក់ទងសោះនឹងប្រធានបទ យើងនឹងនិយាយអំពីខ្លឹមសារណាមួយឲ្យស៊ីជម្រៅបានទៅ? ត្រូវចេះវិនិយោគជាមួយប្រធានបទណាមួយនាំឱ្យអារម្មណ៍រំជួលចិត្តធ្វើអោយអ្នកទស្សនាចូលស្លុងហើយពិបាកងោគងុយឬដកអារម្មណ៍ចេញ ។
២ ភាសាកាយវិការ
កាយវិកានិងទឹកមុខយកចិត្តទុកដាក់ ពន្លឺភ្នែកសាមញ្ញដាក់ខ្លួន នឹងទទួលបានការកោតសរសើរដែលនាំឲ្យគេព្រមនៅស្តាប់យើងដល់ចប់។ ប្រសិនយើងអាចពត់ឲ្យខ្លួនឯងមានឥរិយាបថសុភាព តែរឹងមាំ និយាយសម្តីពិត តែមិនវាយប្រហារនេះ ញញឹមតែមិនចំអក ទាំងនេះងាយនឹងក្លាយជាអ្នកមានភាពប្រាស្រ័យទាក់ទងខ្ពស់ជាមួយទស្សនិកជន ពេញនិយមពីមនុស្សទូទៅ។ លោកប៊ីលគ្លីនតុនគឺជាបុរសដែលពិភពលោកទទួលស្គាល់ថាគាត់ពូកែទាក់ទងភ្នែក ជាមួយ្ទស្សនិកជនពេលធ្វើសុន្ទរកថាដែលការទាក់ទងភ្នែកធ្វើឲ្យមនុស្សម្នាក់ៗ សប្បាយរំភើប និងមានអារម្មណ៍ផ្ទាល់ខ្លួនហើយងាយត្រូវបានបញ្ចុះបញ្ចូល។
៣ ផ្អែកលើបទពិសោធន៍

កុំសូត្រទ្រឹស្តី។ ការនិយាយពន្យល់ បង្ហាញ ឬអធិប្បាយត្រូវតែនិយាយចេញពីបទពិសោធន៍ផ្ទាល់ បញ្ចេញសារដែលចង់ប្រាប់នោះទៅច្បាស់ និយាយមួយៗ ហើយពន្យល់ម្តងមួយចំណុចៗ។ បើកាលកម្មវិធីឬព្រឹត្តិការណ៍មុនយើងនិយាយពាក្យនោះហើយមិនគួរនិយាយទៀតទេ ព្រោះគេនឹងលែងមកស្តាប់នៅលើកក្រោយ។ ប្រាប់រឿងពិតណាមួយរបស់យើងដែលគួរឲ្យទាក់ទាញអារម្មណ៍មិនមែនសរសើរខ្លួនឯងទេ។ អំណាចនៃការនិទានរឿងជីវិតពិត តែងបង្កើតរូបភាពដែលទស្សនិកជននឹងបង្កើតទុកនៅក្នុងខួរក្បាលជាជាងគ្រាន់តែផ្ទុកព័ត៌មានហត់ៗរឿងរ៉ាវខ្លី ៗដែលមិនធ្លាប់និយាយ និងមិនចម្លងពីinternetនិងដែលពាក់ព័ន្ធប្រធានបទគឺជាឧបករណ៍ដ៏មានឥទ្ធិពល។
៤ សំឡេងនិងការសម្តែង

ប្រើសំឡេងលះ តែមិនស្រែក មិនត្បៀត មិនរអ៊ូទន្ទេញដដែលៗ។ ត្រូវដឹងថាការនិយាយសាធាឬណៈ ជាការចែកចាយការសម្តែងឬកពាជាជាងការនិយាយ។ សុន្ទរកថាមួយដែលប្រើជាចម្បងលើពាក្យត្រូវចេះបន្ថែមការសម្តែងដៃជើងធ្វើឲ្យគេស្លុង។ កាយវិការភាពទឹកមុខពេលតានតឹងនិងដំណោះស្រាយ ឬពេលមានការសង្ស័យអាចនឹងជួយរក្សាការចាប់អារម្មណ៍របស់ទស្សនិកជន ផងដែរ។
លាយបញ្ចូលវាដោយចេតនានូវកម្រិតសំឡេង ល្បឿនឡើងចុះ ទៅតាមស្ថានការណ៍នៃប្រធានបទ។ សម្លេងដែលលះៗ មិនស្រែក មិនបណ្តាល ឲ្យ អ្នកស្តាប់ងងុយបានហើយងាកមកយកចិត្តទុកដាក់។
ប្រែសម្រួល៖សុភា
ប្រភ៖ពAE
ចុចអាន៖លក្ខណៈពិសេស ៤ យ៉ាងសម្រាប់អ្នកគ្រងតំណែងថ្មីដែលត្រូវមានជាចាំបាច់
ចុចអាន៖ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?