Connect with us

អាជីព

គំនិតរឹងរូសទាំង៥ ដែល​នាយក​ប្រតិបត្តិ​ភាគច្រើន​ប្រកាន់​យក​រហូត​បរាជ័យ

បានផុស

នៅ

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ យើង​បាន​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ភាព​ជា​អ្នកដឹកនាំ​គួរ​ឲ្យ​កត់សម្គាល់ ដែល​ការ​ស្ទង់មតិនៅ Forbes ឃើញ​ថា​៦៣ ភាគរយ​នៃ​និយោជិក​មិន​ទុកចិត្ត​នាយក​ប្រតិបត្តិ​របស់​ពួកគេ​សោះ។

៨២ ភាគរយ​នៃ​កម្មករ ហាក់​មិន​ទុកចិត្ត​ថៅកែ​ថា​និយាយ​ការពិត ហើយ​និយោជិក ៦៤ភាគរយ​នៃ​និយោជិក​នៅ​អាមេរិក​ជឿជាក់​ថា​អ្នក​ដឹកនាំ​របស់​ពួកគេ​មិន​ធ្វើ​គ្រប់យ៉ាង​ដោយ​ភាព​ស្មោះត្រង់​ឡើយ។ និយោជិក ៦៥ ភាគរយ​ចង់​មាន​ថៅកែ​ផ្សេង​នៅ​ពេល​ត្រូវ​បាន​សាកសួរ។ បើ​ប្រៀបធៀប​នឹង​ប្រាក់​ខែ​ថ្មី​ច្រើន មានតែ​៣៣ភាគរយ តែ​ប្ដូរ​ថៅកែ​តែ​ម្ដង​បែរ​ជា​មាន​ច្រើន។

តាម​ពិត​មេដឹកនាំ​ទាំងអស់​ដែល​ខ្វះ​ប្រសិទ្ធិភាព អាច​បណ្ដាល​មក​ពី​ផ្នត់​គំនិត​មានៈ​ពួកគេ​ទាំង​៥ចំណុច ខាងក្រោម​ដែរ៖

១ យើង​មាន​លុយ​ជួល គេ​មិន​ចង់​នៅ​ទៅ​ឃាត់​ធ្វើអ្វី

ផ្នត់គំនិត​នេះ​ហើយ​ដែល​មេដឹកនាំ​នោះ​ទទួល​បាន​តែ​បុគ្គលិក​ទ័ល​លុយ​និង​ទន់ខ្សោយ​ព្រោះ​មិន​ដឹង​ទៅ​ណា។

២ យើង​ជោគជ័យ​មក​ដល់​នេះ​ហើយ​ចាំបាច់​ស្ដាប់​សម្ដី​ពួក​បុគ្គលិក​ដែរ?

នៅ​ពេល​មេដឹកនាំមាន​គំនិត​ថា​ខ្លួន​មាន​ចំណុច​ខ្លាំង​បំបែក​មិនបាន បុគ្គលិក​ជាច្រើន​នឹង​ចាកចេញ ព្រោះ​មេខ្លាំង​ស្រាប់​ហើយ ពួកគេ​មិន​ឃើញ​ខ្លួនឯង​សំខាន់​ឬ​មាន​កត្តា​ជំរុញ​ទឹកចិត្ត អ្វី​ថ្មីនឹង​នៅ​ធ្វើការ​សស្រាក់សស្រាំ​ទៀត​ទេ។ មនុស្ស​ត្រូវការ​ឲ្យ​តម្លៃ និង​លើកទឹកចិត្ត​ជានិច្ច​ហើយ​នេះ​ជា​តួនាទី​របស់​មេដឹកនាំ។

៣ ខ្លួនឯង​តែង​តែ​ត្រូវ

នៅ​ពេល​មេដឹកនាំ​មាន​ផ្នត់គំនិត​បិទ​ជិត ពួកគេ​បិទ​ខ្លួនឯង​ចេញ​ពី​គំនិត​និង​យោបល់​របស់​អ្នក​ដទៃ ពួកគេ​សន្មត​ថា​ពួកគេ​ត្រូវ ហើយ​ពួកគេ​រឹង​ចចេស​និង​មិន​យល់​ច្បាស់​អំពី​ទស្សនៈ​ផ្ទាល់ខ្លួន​នឹង​មើល​ឃើញ​ថា​បុគ្គលិក​ខ្លួនឯង​គ្មាន​សមត្ថភាព។ ផ្នត់គំនិត​នេះ​បណ្ដាល​ឲ្យ​មេដឹកនាំ​ដឹកនាំ​មិន​ដំណើរការ​ប្រព័ន្ធ​ការងារ​បាន​ល្អ ការ​មិន​ចុះ​សម្រុង ការ​គំរាមកំហែង​ឬការប៉ុនប៉ងធ្វើ​ឲ្យ​អន្តរាយ​ដល់​សិទ្ធិ​អំណាច​តួនាទី​នីមួយៗ គឺ​មេ​តែ​ម្នាក់ឯង ជំរុញ​ឲ្យ​ពួកគេ​ទទួល​បាន​តែ​ជម្លោះ​និង​បរាជ័យ។

៤ ផ្នត់គំនិត​ការពារ​មនុស្ស​ដែល​សម្រប​នឹង​គាត់

ផ្នត់គំនិត​នេះ​មិន​ដំណើរការ​ទេ ព្រោះ​នៅ​ពេល​អ្នកដឹកនាំ​ផ្ដោត​ការពារ​បុគ្គលិក​ឬ​ក្រុម​មនុស្ស​ហៃអើ ទីបំផុត​គេ​នឹង​ទទួល​បាន​តែ​ក្រុម​ហៃអើ។

៥ រវល់​ខ្លាំង

មិន​ដឹកនាំ​ការ​ប្រជុំ​បាន​ល្អ មិនសូវ​ជាក់លាក់​ម៉ោង​ពេល ភាពមមាញឹករបស់ពួកគេមិនត្រូវបានដឹកនាំ​ក្នុងទិសដៅជាក់លាក់ណាមួយឡើយ។ តាម​ពិត​អ្វី​ដែល​នឹង​លេចឡើង​នៅ​ចុង បញ្ចប់​គឺ​ថា អ្នក​ដឹកនាំ​ចង់​បាន​ច្រើន​ហើយ​មួយណាក៏​​មិន​ច្បាស់​ទាំងអស់ ជា​ហេតុធ្វើ​ឲ្យ​បុគ្គលិក​មើល​មិន​ឃើញ​គោលដៅ ស្រពិចស្រពិល​ទាំងអស់គ្នា៕

ប្រែសម្រួល៖ សុភា

ប្រភព ៖TD

ចុចអាន៖សម័យ​នេះ វ័យ​ក្រោម​ ២៥ ឆ្នាំ​ងាយ​ក្លាយជា​សេដ្ឋី តែក៏ងាយចាញ់បោកគេ

ចុចអាន៖ការស្រាវជ្រាវ​​៖ ​ពណ៌​ខ្មៅ​មិន​បាន​ស្រូប​យក​កម្ដៅ​ព្រះអាទិត្យ​ ចូល​មក​រាងកាយ​ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥៩ វិនាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១៤ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម