តែគុជ ជាភេសជ្ជៈមួយប្រភេទភេសជ្ជៈដ៏ពេញនិយមនៅគ្រប់ទីកន្លែង មិនរើសវ័យនោះទេ។ ចំណែកការបើកហាងលក់តែគុជ ក៏កំពុងមានជាហូរហែនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តភាគច្រើនក្នុងប្រទេសកម្ពុជា។
យ៉ាងណាក្ដី មុននឹងសម្រេចចិត្តរកស៊ីបើកហាងលក់តែគុជមួយឲ្យទទួលបានជោគជ័យ ត្រូវពិចារណានូវប៉ុន្មានចំណុចខាងក្រោមនេះសិន៖
ទីតាំងមុខហាង
ហាងដែលល្អបំផុតគួរតែមិនទល់មុខនឹងហាងផ្សេងទៀត និងចៀសវាងដាក់ទីតាំងហាងនៅសងខាងតាមច្រករបៀង។ ទីតាំងមុខហាងគួរតែ ៖
-ជាកន្លែងឆ្លងកាត់ភ្លើងស្តុប ឬកន្លែងផ្សេងទៀតដែលមនុស្សឈប់ ដោយពួកគេអាចនឹងទិញភេសជ្ជៈខណៈកំពុងរង់ចាំ។
-ទល់មុខនឹងជណ្តើរយន្ត ដូច្នេះអតិថិជនឡើងឬចុះក្រោមជណ្ដើរអាចឃើញ រួចទិញភេសជ្ជៈយើង។
-ទល់មុខនឹងកន្លែងដែលមានមនុស្សចរាចរណ៍ទៅមកច្រើន។
ប្រសិនបើអាច ជ្រើសរើសយកហាងនៅទីតាំងនៅ mall
ហាងតែគុជ នឹងមានភ្ញៀវច្រើន នៅក្នុងផ្សារទំនើបដោយមូលហេតុ៣៖
ទីមួយ ផ្សារទំនើបមានបរិយាកាសល្អ។ ជាពិសេសពេលក្ដៅ និងពេលមានភ្លៀង មនុស្សនឹងប្រមូលផ្ដុំនៅទីតាំងធំៗជាជាងហាងតូចៗនៅតាមផ្លូវ។
ទីពីរ ទោះបីផ្សារទំនើបមានតម្លៃថ្លៃជាងគេបន្តិចមែន ប៉ុន្តែផ្សារនេះសំបូរការប្រូម៉ូសិនបញ្ចុះតម្លៃដូចជា កម្មវិធីបុណ្យជាតិ និងបុណ្យអន្តរជាតិជាដើម។
ទីបី ហាងតែគុជមានមនុស្សពេញៗហាង ព្រោះមនុស្សនឹងឈប់ផឹកភេសជ្ជៈសិន មុនពេលដឹកទំនិញទៅផ្ទះវិញ។
ទំហំហាង
ហាងតែគុជដែលសមល្មម គួរតែមានទំហំចាប់ពី ៥៥ ម៉ែត្រការ៉េទៅ។ យ៉ាងហោចណាស់ក៏អាចហៅភ្ញៀវបាន ២០០ នាក់ ក្នុងមួយថ្ងៃ ឬ ១០០០ ដុល្លារ(បើតែគុជតម្លៃ ៥ ដុល្លារ)។
ទីតាំងល្អ
ជ្រើសរើសបើកហាងត្រង់ណាដែលមានទីតាំងក្បែរតាក់ស៊ីរត់ ចំណតឡានក្រុង ឬកន្លែងរង់ចាំផ្សេងទៀត។ ដោយសារចំណុចទាំងនេះ មានមនុស្សកកកុញឆ្វាត់ឆ្វែងមិនលែង។
រីឯទីតាំងល្អមួយទៀត គឺកន្លែងណាដែលនៅជិតសាលារៀន ឬសាកលវិទ្យាល័យ ព្រោះទីនោះមានសិស្ស-និស្សិតចេញចូលមិនស្ងាត់ ហើងលែងអីដែលពួកគេមិនទិញភេសជ្ជៈផឹក។
កុំភ្លេចណា៎! ហាងតែគុជដែលទទួលជោគជ័យមិនត្រឹមតែត្រូវការទីតាំងល្អប៉ុណ្ណោះទេ វាប៉ុន្តែថែមទាំងមានឧបករណ៍ត្រឹមត្រូវ ការបណ្តុះបណ្តាលច្បាស់លាស់ និងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ទៀតផង!
ប្រែសម្រួល៖ សន្យា
ប្រភព៖ 99.co
ចុចអាន៖ចង់រកស៊ីលក់នំ cake ជោគជ័យអានគន្លឹះទាំងនេះ
ចុចអាន៖ចាប់ផ្តើមអាជីវកម្មខ្នាតតូចពីផ្ទះ ដោយវិធីទាំងនេះ