Connect with us

អាជីព

បរាជ័យ​អាជីវកម្ម​ច្រើន​ដង​ពេក ​ ក្រោក​ឡើង​វិញ​បាន​ដោយ​របៀបណា?

បានផុស

នៅ

ត្រូវ​ដឹង​ថា ជា​គំនិត​មិន​ត្រូវ​សោះ​ដែល​មនុស្ស​ភាគច្រើន​រំពឹង​ថា ជំនួញ​ដំបូង​របស់​ពួកគេ​​នឹង​តែងតែ​ទទួល​បាន​ជោគជ័យ។

ប៉ុន្តែ ចុះ​បើ​គិត​រំពឹង​បរាជ័យ រកស៊ី​ធ្វើអី?

ប្រហែល​ជា​ធ្លាប់​ឮ​ពី​ពាក្យ​ថា​បទពិសោធន៍? ព្រោះ​បែបនេះ​ហើយ​បាន​ជា​គ្រប់គ្នា​ត្រូវ​ចាប់ផ្តើម​តូចៗ។

ស្ថិតិបង្ហាញថា ៩០ ភាគរយនៃអាជីវកម្មខ្នាតតូចបរាជ័យនៅគ្រាដំបូង។ យោង​ទៅ​តាម​រដ្ឋបាល​អាជីវកម្ម​ខ្នាតតូច ស្ទាបស្ទង់​មតិ​នៅខែមីនាឆ្នាំ ២០១៩ ប្រហែល ៥០ ភាគរយ​បាន​បរាជ័យ​ក្នុង​រយៈពេល ៥ ឆ្នាំ​ដំបូង។

កុំ​ភ័យ​ពេក!ការពិត មិន​អាក្រក់​ដូចតួលេខនោះទេ ប៉ុន្តែចូរត្រៀមក្នុងការ​បរាជ័យ​និង​មាន​ជម្រើស​ដែរ។ ពិសេសសម្រាប់​សហគ្រិន​ថ្មីៗ។ ប្រសិន​បើ​ដឹកនាំ​ដោយ​ខ្លួនឯង​ពេល​ចាប់ផ្ដើម​អាជីវកម្ម​ដំបូងៗ ហើយ​មិនសូវ​មាន​បទពិសោធន៍ គ្មាន​លុយ​ជួល​អ្នក​ជំនាញ​មក​ជួយ​នឹង​អាច​ប្រព្រឹត្ត​កំហុសបន្តបន្ទាប់។

នៅ​តាមផ្លូវ​ឆ្ពោះទៅ​ជោគជ័យ ​យើង​នឹង​ដឹងថា​ការគិត​ពីមុន​សូន្យ មិនត្រូវ​សភាពការណ៍​ពិត​ទេ។ មិនថាគំនិតដំបូងនោះ ល្អប៉ុណ្ណាក៏ដោយ ការខ្វះបទពិសោធន៍​នឹង​ធ្វើ​ឲ្យ​ងាយ​បរាជ័យ​ជាង​សមភាគី​ដែល​មាន​បទពិសោធន៍​ច្រើនជាង។

មាន​វិធី​ដើម្បី​ចៀសវាង

សហគ្រិនខ្លះទទួលបានជោគជ័យតាំងពីដំបូង​ ហើយក្រោយមកដួលវិញ។ សូវ​ដួល​មុន​ងើប​ក្រោយ​ល្អ​ជាង។ ចំណែក​ខាងក្រោម​នេះ​វិធី ៥ យ៉ាង​ដើម្បី​ស្តា​ពី​ការ​បរាជ័យ​របស់ Startup

ការ​ស្តា​សាច់​លុយ​និង​បំណុល​ឡើងវិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿង​ដំបូងគឺត្រូវស្តារហិរញ្ញវត្ថុ​ឡើងវិញ​ប្រសិន​បើ​ចង់​រក្សា​សន្ទុះ​អាជីព​ណាមួយ។ ដោយ​ផ្អែក​លើ​លក្ខណៈ​នៃ​ការ​បរាជ័យ​ក្នុង​អាជីវកម្ម ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​អាច​ស្ថិត​ក្នុង​ជំហរ​ទន់ខ្សោយ  ឧទាហរណ៍ស្ថាបនិក Finic លោក Vitaliy Rizhkov បានខាតបង់ទឹកប្រាក់ចំនួន ១,៥ លាន​ដុល្លារ​លើ​អាជីវកម្ម​ដំបូង។

ប្រសិន​បើ​មាន​មូលនិធិ​ទុក​ប្រើ​ពេល​បន្ទាន់ ប្រហែល​ជា​ដល់​ពេល​ដែល​យក​មក​ហើយ។មិន​ដូច្នេះ ត្រូវ​ស្វែងរក​យ៉ាង​ឆាប់រហ័ស​ប្រាក់​ចំណូល​ផ្សេង​ទៀត​ដោយ​ប្រយ័ត្នប្រយែង ក្នុងករណីខ្លះ​អាច​ត្រូវ​បង្ខំ​ឲ្យ​ស្វែងរក​ប្រាក់​កម្ចី​បន្ទាន់​ដែល​អាច​ទទួលយក​បាន ច្បាស់លាស់​ថា​យើងនឹងមានចំណូលដែល​អាចសង។

ព្យាបាល​ចិត្ត

ការធ្លាក់ទឹកចិត្តការថប់បារម្ភនិងការឆេវឆាវគឺជារឿងធម្មតាក្នុងចំណោមសហគ្រិនកំពុងតស៊ូ។ ទោះបីជា​ការ​ចាប់ផ្តើម​របស់​ពួកគេទទួលបាន​ជោគជ័យ​ក៏​ដោយ​ក៏​នៅ​តែថប់ៗ។  នៅ​ពេល​ដែល​ជួប​​ប្រទះនូវ​ការបរាជ័យក្នុងអាជីវកម្មយើងអាចងាយនឹង​ធុញថប់ ក្រោយពី​បាន​រំភើប​តិចតួច អារម្មណ៍​ឈឺចាប់​អាច​កើត​មាន​។

ត្រូវ​ចាំ​ថា កុំ​ខ្លាច គ្មាន​អ្នកណា​កំពុង​មើល​យើង​ទេ។ អាជីវកម្ម​ជាវិញ្ញាសារដែល​ដួល​អាច​ធ្វើ​ម្តង​ទៀត​បាន​ ហើយ​មិនមែន​សម្រាប់​បង្អួត​ល្អ​មើល​អ្វី​ឡើយ​ វា​សម្រាប់​តែ​អ្នក​ក្លាហាន​ដែល​ហ៊ាន​ជំពប់​ហើយ​ក្រោក​ ក្រោក​ហើយ​ហ៊ាន​ឈាន​ទៅ​មុខ​ទៀត​។

សូមយកការបរាជ័យរបស់ Steve Jobs ធ្វើជាឧទាហរណ៍មួយ។ នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី Apple នៅ​ពាក់កណ្តាល​ទសវត្សឆ្នាំ ១៩៨០ គាត់​បាន​ចំណាយ​ពេល​ខ្លះ​ដើរលេង​ជុំវិញ​អឺរ៉ុប​ដោយ​ធ្លាក់​ទឹកចិត្ត​ធ្ងន់។

ដើម្បី​ស្វែងរក​ការ​លើកទឹកចិត្ត​ខ្លួនឯង​ជា​ថ្មី​ទៅ​ខិតខំ​បន្ត​នូវ​ជំនឿ​របស់​គាត់ គាត់ត្រូវពត់គំនិត​ខ្លួនឯង។

សំខាន់​ណាស់ ក្នុង​ការ​ចំណាយ​ពិនិត្យ​ព្រឹត្តិការណ៍​នានា ឡើងវិញ ហេតុផល​អ្វី​ដែល​នាំ​ឲ្យ​អាជីវកម្ម​បរាជ័យ​សិក្សា​និង​ដោះស្រាយ ព្រមទាំង​ត្រៀមលក្ខណៈ សម្រាប់​លើក​ក្រោយ​។
មេរៀន​សំខាន់ៗ​មួយ​ចំនួន​អំពី​លក្ខណៈ​បរាជ័យ​នៃ​មុខ​ជំនួញនឹងជួយ​យើង​ឲ្យ​​ចាប់ផ្តើម​ត្រៀមខ្លួន​សម្រាប់​ឱកាស​បន្ទាប់។

កុំ​គិត​ថា​ការ​បរាជ័យ​ក្នុង​ជំនួញ​ដំបូង​គឺ​ជា​ការ​បរាជ័យ​ផ្ទាល់ខ្លួន ហើយ​រាងចាល។ ហើយ​កុំទិញ​គំនិត​ដែល​ថា វា​នឹង​រារាំង​យើង​ពី​អនាគត​ដ៏​ជោគជ័យ​មួយ។ សម្រាប់​សហគ្រិន​សេដ្ឋី​នានា​ជា​ច្រើន​ក្នុង​លោក​ការ​បរាជ័យ​ដំបូង​គឺ​គ្រាន់​តែ​បទពិសោធន៍៕

ប្រែសម្រួល៖ សុភា

ប្រភព entrepreneur

ចុចអាន៖រក្សាធនធានមនុស្ស ជាយុទ្ធសាស្ត្ររកស៊ីបាន​​យូរអង្វែង

ចុចអាន៖មនុស្ស​ដែល​មាន​ឥទ្ធិពល​ពិតប្រាកដ​មាន​លក្ខណៈ​យ៉ាងណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម