Connect with us

អាជីព

៣ យ៉ាងបង្កើតអាជីវកម្ម រកលុយបានទាំងនៅវ័យក្មេង

បានផុស

នៅ

មនុស្សភាគច្រើនចង់កសាងភាពមានបានសម្រាប់ខ្លួនឯង តាមរយៈការងារឬការរកស៊ីជួញដូរ ជាពិសេសចង់មានលទ្ធភាពជួយជ្រោមជ្រែងគ្រួសារបន្ថែម។ ប៉ុន្តែជាក់ស្តែងវាមិនមានភាពងាយស្រួលសម្រាប់ពួកគេនោះទេ ព្រោះមនុស្សដែលស្ថិតនៅក្នុងវ័យនេះភាគច្រើនមិនទាន់មាន សមត្ថភាព បទពិសោធន៍ និងភាពរឹងមាំគ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះតើត្រូវធ្វើយ៉ាងណាទើបអាចរកស៊ីជោគជ័យទាំងអ្នកនៅវ័យក្មេងបាន?

១. កំណត់អ្វីដែលមនុស្សចង់បាន

ជាទូទៅ មនុស្សភាគច្រើនមិនសូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះអ្វីដែលខ្លួនត្រូវការជាចាំបាច់នោះទេ ដោយចូលចិត្តធ្វើតាមអារម្មណ៍ ជាងតម្រូវការ។ ដូច្នេះអ្នកត្រូវដឹងពីអ្វីដែលមនុស្សភាគច្រើនចង់បាន ហើយព្យាយាមក្នុងការស្វែងរកមធ្យោបាយក្នុងការផលិត ឬនាំយករបស់ទាំងអស់នោះទៅឲ្យពួកគេ។ ប្រសិនបើអ្នកអាចធ្វើវាបាន លុយនឹងរត់មករកអ្នកជាក់ជាមិនខាន។

២. ស្គាល់អតិថិជនគោលដៅ

បន្ទាប់ពីដឹងថា មនុស្សភាគច្រើនចង់បានអ្វី ឬកំពុងជួបប្រឈមនឹងបញ្ហាអ្វីហើយ ជំហានបន្ទាប់អ្នកត្រូវសម្រាំងអតិថិជនគោលដៅ ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការផលិតផល ឬអ្វីដែលអ្នកផ្តល់ឲ្យពួកគេទាំងអស់នោះទេ។ អ្នកត្រូវដឹងថា តើនរណាខ្លះចង់បានផលិតផល ឬសេវាកម្មរបស់អ្នក? តើពួកគេទាំងនោះនៅទីណា? ប្រសិនបើមិនបានដឹងពីអតិថិជនគោលដៅរបស់អ្នកទេនោះ វាពិតជាពិបាកណាស់ក្នុងការដំណើរការអាជីវកម្ម ឬទាញយកប្រាក់ចំណូល។

៣. ដឹងពីរបៀបលក់ឬផ្ដល់សេវា

ក្រោយពេលដែលអ្នកអាចធ្វើបាននូវ ​២ ចំណុចខាងលើ អ្វីដែលអ្នកត្រូវអនុវត្តបន្ទាប់នោះគឺ ដឹងពីរបៀបលក់ផលិផលឬសេវាកម្ម ទៅឲ្យអតិថិជន។ បើអ្នកមិនដឹងពីវិធីលក់ ឬមិនអាចនាំផលិតផល ឬសេវាកម្មទៅឲ្យពួកគេបានទេនោះ អ្នកក៏មិនអាចបង្កើតលុយបានដែរ។

ក្រៅពី ៣ យ៉ាងនេះ វាតម្រូវឲ្យអ្នកប្រឹងប្រែង និងអត់ធ្មត់បន្តិច នោះការងារជួញដូររបស់អ្នកនឹងចេញផ្លែផ្កាមិនខានឡើយ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចង់​សងបំណុល​យ៉ាង​ណា ​ឲ្យ​បាន​លឿន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម