អាជីព
របៀបជ្រើសរើសបុគ្គលិកដែលនាំឱ្យក្រុមទាំងមូលរីកចម្រើនបាន
ទោះបីជាដំណើរការរើសបុគ្គលិកមិនមែនងាយស្រួលក៏ដោយ តែជាទម្លាប់ធម្មតាដែលនិយោជិកទូទៅតែងធ្វើតាមការស្នើសុំរបស់ក្រុមហ៊ុនពេលសម្ភាសន៍ជានិច្ច ។
ម្ចាស់ក្រុមហ៊ុននានាអាចចាប់ផ្ដើមជាមួយនឹងគន្លឹះទាំងនេះ សម្រាប់បង្កើតបទពិសោធន៍ដល់បុគ្គលិកដែលទុកឱ្យភាគីទាំងសងខាងមានអារម្មណ៍ល្អក្នុងក្រុមហ៊ុន ៖
១. កុំមើលរំលងជំនាញផ្សេងៗ
ជំនាញភាគច្រើនត្រូវបានបង្រៀន។ វាអាចជាជំនាញទន់នៃអាជីវកម្មដែលត្រូវបានគេសម្គាល់នៅក្នុងដំណើរការសម្ភាសន៍ជាដើម។
ជំនាញទាំងនោះមានដូចជា ការអត់ធ្មត់របស់សហគ្រិន ការទំនាក់ទំនង ការងារជាក្រុម ផ្នត់គំនិតនៃការលូតលាស់ និងសេចក្ដីសប្បុរសជាដើម។ ផ្នត់គំនិតទាំងនេះគឺជាគុណសម្បត្តិដែលអាចនាំក្រុមនិងអាជីវកម្មរបស់យើងទៅកម្រិតបន្ទាប់ទៀត។
បើយើងជាអ្នកចាប់ផ្ដើមអាជីវកម្មដែលកំពុងស្វែងរកអ្នកទទួលបានជោគជ័យ នោះបេក្ខជនផ្ដោតសំខាន់ទៅលើមុខតំណែងការងារ និងមុខងារការិយាល័យ ប្រហែលជាមិនសមទេ។
២. តំកល់ភាពស្មោះត្រង់ជាធំ
គ្រប់គ្នាត្រូវសម្ភាសន៍ហើយឆ្លើយសំណួរបែបសេណារីយ៉ូដដែលៗ និងរាយបទពិសោធន៍មានស្រាប់ជាមួយស្នាមញញឹម ដែលដាក់នៅលើមុខជានិច្ច។ ប៉ុន្តែសកម្មភាពអស់នេះមិនបានជួយអ្នកណាម្នាក់ទេ។
ចងចាំថា ដំណើរការជួលគឺជាផ្លូវពីរ។ ដូច្នេះត្រូវមានភាពស្មោះត្រង់ជាមួយបេក្ខជនរបស់យើងសិន។ បើម្ចាស់អាជីវកម្មឬប្រធានចង់បញ្ចប់ល្អប្រសើរ ភាគីទាំងពីរត្រូវពិភាក្សាដោយស្មោះត្រង់និងមានការយល់ដឹងច្បាស់ពីគ្នាទៅវិញទៅមក ទើបតួនាទីក្រុមហ៊ុននិងធនធានដែលមាន នឹងជួយអ្នកទាំងពីរឱ្យទទួលជោគជ័យក្នុងក្រុមទាំងមូលបាន។

៣. និយោជកត្រូវចងចាំតួនាទីរបស់ខ្លួនឯងជានិច្ច
បន្ទាប់ពីសម្ភាសរួច សូមសួរខ្លួនឯងនូវសំណួរចំនួន ៣ ៖ តើខ្ញុំយល់យ៉ាងណាអំពីភាពខ្លាំងនិងចំណុចខ្សោយរបស់មនុស្សម្នាក់នេះ? តើបុគ្គលនេះ ត្រូវការអ្វីខ្លះដើម្បីទទួលបានជោគជ័យ? តើអ្នកណានឹងធ្វើអ្វី ដើម្បីសម្រួលដល់តម្រូវការទាំងនោះ?
ក្នុងនាមជាអ្នកសម្ភាសន៍ សូមពិចារណាពីរបៀបដែលមនុស្សនេះសមនឹងក្រុមរបស់យើង។ តើយើងឃើញពួកគេរីកចម្រើននៅទីណា ហើយតើយើងអាចជួយពួកគេឱ្យទៅដល់ទីនោះដោយរបៀបណា? សូមចងចាំថា យើងមិនមែនជួលដោយជំហរទេ គឺយើងកំពុងជួលមកបំពេញចន្លោះក្រុមដែលពឹងផ្អែកគ្នាទៅវិញទៅមក។
៤. បំពេញតាមការសន្យាដែលបានផ្ដល់ឲ្យបុគ្គលិក
កុំមើលរំលងរឿងនេះឲ្យសោះ! ប្រសិនបើយើងមិនជឿ ឬមិនមានថវិកាគ្រប់គ្រាន់មិនអាចធ្វើបានតាមការចង់បានរបស់ពួកគេទេ សូមកុំនិយាយជាអត្ថប្រយោជន៍ ដើម្បីចង់បានបេក្ខជនកំពូលៗទាំងនោះឲ្យសោះ។
ប្រធានឬចៅហ្វាយដែលធ្វើបែបនេះ នឹងបញ្ចប់ដោយការជ្រើសរើសបុគ្គលិកថ្មីម្ដងទៀត ឬមានអារម្មណ៍ជូរចត់ជាមួយកេរ្តិ៍ឈ្មោះមិនល្អ បើសិនមិនអាចធ្វើតាមសន្យា។
នេះជារឿងតូចតាច ប៉ុន្តែវាអាចនាំឱ្យមានការមិនទុកចិត្ត និងអាក់អន់ចិត្តយ៉ាងឆាប់រហ័ស ដែលបង្កឱ្យមានវប្បធម៌ក្រុមហ៊ុនមិនល្អទៅថ្ងៃអនាគត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់