Connect with us

អាជីព

វិធីធ្វើឱ្យអតិថិជនចាប់អារម្មណ៍តាំងពីការជជែកឬជួបប្រជុំដំបូង

បានផុស

នៅ

ចំណាប់អារម្មណ៍ដំបូង អាចមានសារៈសំខាន់បំផុត ជាពិសេសនៅពេលជួបអតិថិជនយើង​ចង់​ឱ្យគេក្លាយជា​ម៉ូយប្រចាំ។ ដើម្បីទទួលបានលទ្ធផលនេះ រឿង​ដែលបណ្តា​អ្នកកំពុង​ធ្វើការនៅផ្នែក Front desk​ ត្រូវដឹងមុនដំបូងបង្អស់នោះគឺថា មនុស្សមានទំនោរចាប់អារម្មណ៍លើយើង​ដោយផ្អែកលើសកម្មភាព មិនមែនសម្តី​ចេញតាមមាត់​តែមួយមុខឡើយ ។

ដូច្នេះគន្លឹះមានប្រយោជន៍មួយចំនួនខាងក្រោមនឹងជួយផ្សាភ្ជាប់កិច្ចព្រមព្រៀងខាងអារម្មណ៍និងបង្កើតទំនាក់ទំនងអតិថិជនបានល្អ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រៀបរយនិងទាន់ពេលវេលា
អតិថិជនមករកយើង​ពីព្រោះពួកគេត្រូវការជំនួយសេវាឬផលិតផល។ ពួកគេច្រើនតែត្រូវបានណែនាំមក​តាមរយៈមិត្តភក្តិឬតាមរយៈបណ្តាញ​សង្គម ​ហើយ​គេមក​ព្រោះ​ជឿជាក់ថា យើងអាចបំពេញតម្រូវការ​គេ​បាន។ ដូច្នេះវិធីល្អបំផុតមួយ ដើម្បីបង្ហាញពីតម្លៃនិង​វិសាលភាពនៃសេវាកម្មរបស់យើង​ចំពោះអតិថិជន គឺត្រូវរៀបចំខ្លួនរួចរាល់ជាមុន។ ស្វែងយល់តាំងតែពីការកក់ និង​ហៅទូរស័ព្ទលើកដំបូងឬការអ៊ីមែលមកសួរ បន្ទាប់មកធ្វើឱ្យប្រាកដថាយើងរួចរាល់ កុំឱ្យគេមកដល់ហើយ​រង់ចាំ។

គួរតែធ្វើការស្រាវជ្រាវខ្លះៗអំពីប្រវត្តិរូបសង្ខេបរបស់អតិថិជនជាមុន ស្វែងយល់ឱ្យបានច្រើនតាមដែលអាចធ្វើបានអំពីកន្លែងដែលពួកគេធ្វើការអ្វីដែលពួកគេកំពុងស្វែងរកត្រៀមខ្លួនដើម្បីឆ្លើយសំណួរដែលពួកគេអាចនឹង​មានផងដែរ។

ជាការចាំបាច់ ដែលអ្នកត្រូវមកប្រជុំទាន់ពេល។ កុំនិយាយថា​ចូលធ្វើការម៉ោង៨ ដូច្នេះបើគេមកម៉ោង ៧ កន្លះជាបញ្ហារបស់គេ។ ត្រូវបង្ហាញថាយើងយកការងារជាមួយ​នឹងអតិថិជនជាធំ និងអនុវត្តយ៉ាងម៉ត់ចត់។

រូបភាព​ការិយាល័យនិងខ្លួនយើងផ្ទាល់
សញ្ញាណសំខាន់នៃវិជ្ជាជីវៈ គឺអ្នកនៅជួរខាងមុខនេះហើយ។ Front desk ត្រូវ​តែ​ជាការិយាល័យដែលបានរៀបចំស្អាត ដូចគ្នានឹង​បុគ្គលិក​ទទួលអតិថិជនដែលស្អាតសមសួនដែរ។ យើង​មិនចង់ឲ្យអតិថិជនដើរចូលទៅក្នុងការិយាល័យដែលពោពេញទៅដោយភាពរាយប៉ាយ ក្លិនអាហារពេលព្រឹក និងឯកសារ​រញ៉េរញ៉ៃឡើយ។

ការផ្តោតអារម្មណ៍

ក្នុងអំឡុងពេលប្រជុំ ចូរ​ដាក់ឧបករណ៍ទូរសព្ទចល័តនៅស្ងៀមឬរំញ័រ ដូច្នេះផ្តោតអារម្មណ៍លើអតិថិជនដែលកំពុងនៅជាមួយព្រោះពួកគេ​ចង់មានអារម្មណ៍ថា យើងកំពុងផ្តល់ការយកចិត្តទុកដាក់។ អ្នកទទួល​ភ្ញៀវឬផ្នែកអតិថិជន គួរតែស្លៀកពាក់វិជ្ជាជីវៈគ្រប់ពេល។ អតិថិជនដែលមកជួបយើង ក្នុងលើកដំបូងកំពុងថតចម្លងចងចាំគ្រប់យ៉ាង​នៅទីកន្លែងដែលគេទើបតែមកដល់នេះ។ ដូច្នេះស្លៀកពាក់ដូចកាលដែលយើងមក​សម្ភាសន៍ចង់បានការងារនិងប្រកាន់អាកប្បកិរិយាវិជ្ជមាន  ញញឹមរាក់ទាក់ ហើយស្តាប់ដោយយកចិត្តទុកដាក់នៅពេលអតិថិជនកំពុងនិយាយ បើកចំហចំពោះការសាកសួរ​ជជីក ហើយរួចរាល់ក្នុងការប្រឈមក្រោមសម្ពាធ។

ត្រូវច្បាស់អំពីព័ត៌មាន​
ផ្នែកនៃការសន្ទនានេះអាចទទួលបានភាពមិនស្រួលភ្លាម ប្រសិនយើង​ខ្លួនឯងមិនច្បាស់ហើយរង់ចាំទៅសួរបន្តអ្នកផ្សេងឬមេយើងសឹងគ្រប់រឿង។ អតិថិជនកំពុងស្វែងរកចម្លើយដោយស្មោះត្រង់ មិនមែនជាការពន្យា ឬនិយាយស្រមើស្រមៃវាយស្មាន​ទេ៕

ប្រែសម្រួល៖ សុភា

ប្រភព៖ investopedia

ចុចអាន៖ កំពូលយុទ្ធសាស្រ្ត ៥ យ៉ាង​សមិទ្ធផល​ការងារ​រលូនដូចបុគ្គលជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម