អាជីព
ខ្សោយការផ្តោតអារម្មណ៍?មិនសូវចាំ មិនសូវចាប់បាន?
ពេលឮពាក្យថា ផ្ដោតអារម្មណ៍កាន់តែល្អ គ្នាយើងប្រាកដជានិយាយថា កុំគិតច្រើនទៅចប់បាត់ហើយ! មែនអត់? ប៉ុន្តែនៅទីនេះ វាមានអ្វីដែលច្រើនជាងពាក្យ កុំគិតច្រើនទៅទៀត។ ចង់ដឹងថា ជាអីខ្លះអត់? តោះអានជាមួយគ្នា ពីវិធីផ្តោតអារម្មណ៍កាន់តែល្អលើកិច្ចការសំខាន់ៗ!

១. សរសេរអាទិភាពសំខាន់ៗ ហើយរំឭកវាជាប្រចាំ
ដើម្បីផ្តោតការយកចិត្តទុកដាក់លើអ្វីមួយឲ្យបានត្រឹមត្រូវ វាចាំបាច់ណាស់ក្នុងការរំឭកខ្លួនរាល់ថ្ងៃពីអ្វីដែលសំខាន់បំផុត។ ស្វែងរកអ្វីដែលចាំបាច់ក្នុងជីវិត ដើម្បីកំណត់គោលដៅឲ្យបានច្បាស់លាស់។ សួរខ្លួនឯងថា តើអ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំនៅឆ្នាំនេះ?
គិតអំពីកិច្ចការទាំងនោះ រួចជ្រើសរើសអាទិភាពសំខាន់ៗ ៤-៥ និងសរសេរទុក ហើយដាក់វានៅកន្លែងដែលអាចមើលឃើញញឹកញាប់ជាងគេ។
២. កំណត់អ្វីដែលមិនសំខាន់ រួចកាត់វាចេញ
ព្យាយាមស្វែងរក ឬរកនឹកសកម្មភាពអ្វីដែលតែងតែធ្វើឲ្យយើងខ្ជះខ្ជាយពេលវេលា ហើយចាប់ផ្ដើមបោះបង់វាចោល។ ត្រូវតែរកឲ្យឃើញនូវទម្លាប់មិនល្អនាំឲ្យយើងខាតពេល ហើយតាំងចិត្តឲ្យមុតមាំថា ឈប់ធ្វើតទៅទៀត។
៣. កាត់ផ្តាច់ការរំខាននានា

ព្យាយាមធ្វើការនៅកន្លែងដែលគ្មានការរំខាន ជាកន្លែងដែលយល់ថា ខ្លួនអាចបំពេញកិច្ចការបានផលផ្លែច្រើនបំផុត។ បើវាជាហាងកាហ្វេ ចូរទៅទីនោះ តែបើវាជាបណ្ណាល័យ នោះក៏ទៅបណ្ណាល័យទៅ។ ប៉ុន្តែបើមិនអាចចៀសកន្លែងខ្លះ គួរស្វែងយល់ពីវិធីដែលអាចការពារអារម្មណ៍កុំបែកឆ្វេងស្ដាំ ហើយរៀនគ្រប់គ្រងពេលវេលារបស់ខ្លួនជាមួយការងារឲ្យល្អបំផុត។
៤. កុំធ្វើកិច្ចការច្រើនមុខក្នុងពេលតែមួយ
នៅពេលធ្វើកិច្ចការច្រើនពេកច្របូកច្របល់ចូលគ្នា ពិតជាមិនអាចផ្តោតអារម្មណ៍លើកិច្ចការមួយឲ្យល្អបានទេ ហើយធ្វើឱ្យគុណភាពការងារទាំងអស់ថយចុះ។ ព្យាយាមចៀសវាងធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ដោយរៀបចំភារកិច្ចសំខាន់ធ្វើជាមុន។ អនុវត្តការងារម្តងមួយៗ ដោយព្យាយាមផ្តោតតែលើកិច្ចការនីមួយៗឲ្យចប់សិន នោះយើងនឹងឃើញថា គុណភាពនៃការងារចាប់ផ្តើមកើនឡើងគួរឲ្យកត់សម្គាល់។
៥. ជំនួសគំនិតអវិជ្ជមានដោយគំនិតវិជ្ជមាន
អារម្មណ៍អវិជ្ជមានសុទ្ធតែរំខានដល់ការផ្តោតអារម្មណ៍មិនឲ្យផ្លូវចិត្តលូតលាស់។ ការអាក់អន់ចិត្ត កំហឹង សម្អប់ និងច្រណែនជាដើម មិនដែលធ្វើឲ្យជីវិតមានគុណភាពល្អនោះឡើយ។ ដូច្នេះ រៀនអភ័យទោសចំពោះការប្រមាថមាក់ងាយ និងកំហុសពីអតីតកាល ដោយគ្រាន់តែជំនួសនូវការគិតល្អៗទៅបានហើយ។
៦. ញញឹមទទួលភាពរីករាយជានិច្ច

ចងចាំថា យើងមានសិទ្ធិធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត។ ជាការពិតការងារទាំងអស់មិនសុទ្ធតែផ្ដល់ភាពសប្បាយរីករាយនោះទេ ប៉ុន្តែយើងនៅតែអាចជ្រើសរើសទទួលឬមិនទទួលបាន ហើយព្យាយាមបំពេញជីវិតជាមួយនឹងសកម្មភាពដែលខ្លួនចូលចិត្ត។
ការផ្តោតអារម្មណ៍ ពិតជាត្រូវការចំណាយពេលនិងកម្លាំងច្រើនទម្រាំសម្រេចគោលដៅនៅក្នុងជីវិត ប៉ុន្តែយើងមានកម្លាំងគ្រប់គ្រាន់អាចធ្វើវាបានល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Entrepreneur
ចុចអាន៖ យុទ្ធសាស្រ្ត ៥ យ៉ាងដើម្បីបង្កើនលទ្ធផលការងារខ្លាំងនិងកាន់តែរលូន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ