Connect with us

អាជីព

ចង់​ពូកែ​លក់ ​មាន​អតិថិជន​ច្រើន មើល ៤ ចំនុច​នេះសិន

បានផុស

នៅ

មាន​ម៉ូយ​ជាប់ចិត្ត​ស្គាល់​ច្រើន​ មិន​មែន​ជា​រឿង​ដែល​ងាយ​នឹង​កសាងឡើយ។ គ្រប់​គ្នា​ត្រូវ​ព្យាយាម សាង​ទំនុក​ចិត្ត​ មាន​​ផលិតផល​ដែល​ប្រកបដោយ​​គុណភាព​ពិតៗ​។​

សម្រាប់​អ្នក​ដែល​ទើប​ចាប់ផ្ដើម​អាជីវកម្ម​ផ្នែក​លក់​ដំបូង​ប្រាកដជា​មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​​ចាប់ផ្ដើមដូចជា៖

១. តើ​យើង​ខ្ជះខ្ជាយ​ពេល​វេលា​របស់​យើង​ទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សង្ស័យ​និង​ភាព​មិន​ប្រាកដប្រជា​ គឺ​ជា​ផ្នែក​ដ៏​ឈឺចាប់​នៃ​ដំណើរ​ចាប់ផ្ដើម។ ក្នុងនាម​ជា​សហគ្រិន​ យើង​ជា​អ្នក​ប្រថុយប្រថាន​និង​អ្នក​ចាត់វិធានការ។ ជា​រឿយៗ​សកម្មភាព​និង​គំនិត​ផ្ដួចផ្ដើម​ជា​ច្រើន​របស់​យើង​ អាច​​គ្មាន​ប្រសិទ្ធភាព​ នាំ​ឲ្យ​យើង​សួរ​ថាខ្លួនឯងថា ​តើ​យើង​ខ្ជះខ្ជាយ​ពេលវេលា​ទេ?

អតិថិជន​គឺ​ជា​ក្រុម​ទី​មួយ​ដែល​ជួយ​យើង​ឆ្លើយ​សំណួរ​នេះ។ ពួកគេ​មិន​ប្រាប់​យើង​ពី​របៀប​ចំណាយ​ធនធាន​ដើម្បី​ទទួល​បាន​លទ្ធផល​អតិបរមា​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​នឹង​ប្រាប់​យើង​ថា​ តើ​ដំណោះស្រាយ​ដែល​យើង​កំពុង​ធ្វើ ​គឺ​មាន​តម្លៃ​សម្រាប់​ការ​វិនិយោគ​ដំបូង​ដែរ​ឬ​ទេ។

២. តើ​ឱកាស​​គឺ​ជា​អ្វី?

ការ​សិក្សា​អំពី​ការ​ប្រកួតប្រជែង​និង​គម្លាត​នៅ​ក្នុង​ការ​ស្នើសុំ​តម្លៃ​របស់​ពួកគេ​ អាច​ផ្ដល់​ឲ្យ​យើង​នូវ​ការ​បង្ហាញ​ពី​ឱកាស​ទីផ្សារ។ ប៉ុន្តែ​ដើម្បី​យល់​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​ត្រូវ​ដោះស្រាយ​ដែល​អតិថិជន​គោលដៅ​របស់​យើង​កំពុង​ប្រឈម​មុខ​ យើង​ត្រូវ​និយាយ​ជាមួយ​ពួកគេ​សិន។

ជា​ការ​លំបាក​ក្នុង​ការ​បង្កើត​ផលិតផល​ដែល​ទទួល​បាន​ជោគជ័យ ​ដោយ​មិន​យល់​ច្បាស់​ពី​បញ្ហា​ដែល​យើង​កំពុង​ដោះស្រាយ។ អ្នក​ទិញ​ថ្ងៃ​នេះ​អាច​នឹង​ប្រើ​ដំណោះស្រាយ​ដែល​មាន​ការ​ប្រកួតប្រជែង​សម្រាប់​ហេតុផល​ច្រើន​ជាង​មួយ។ អាច​មាន​ផ្នែក​ច្រើន​ជាង​មួយ​ដែល​មាន​តម្រូវការ​ស្រដៀង​គ្នា​ ប៉ុន្តែ​មាន​ការ​រំពឹង​ទុក​ខុស​គ្នា។

បើ​យើង​ពិនិត្យ​ឲ្យ​ដិត​ដល់​ បញ្ហា​អាច​ដូចគ្នា ​ប៉ុន្តែ​ភាព​បន្ទាន់​នៃ​តម្រូវការ​សម្រាប់​អ្នក​ទិញ​ផ្សេងៗ​គ្នា​អាច​ខុស​គ្នា។ នេះ​គឺ​ជា​ចម្លើយ​សំខាន់​បំផុត​មួយ​ដែល​អាច​រក​ឃើញ​ពី​ការ​និយាយ​ជាមួយ​អ្នក​ទិញ​របស់​យើង​​ ដើម្បី​បង្កើត​​ឱកាស​​។

៣. តើ​យើង​គួរ​កសាង​អ្វីខ្លះ?

ការ​ស្ថាបនា​ដំណោះស្រាយ​ផ្សេងៗ​គ្នា​និង​ការ​សាកល្បង​ផលិតផល​ណា​ដែល​ដោះស្រាយ​បញ្ហា​បាន​ល្អ​បំផុត​ មិនមែន​ជា​ជម្រើស​ទេ។ ការ​និយាយ​ជាមួយ​អ្នក​ទិញ​អំពី​តម្រូវការ​ ការ​រំពឹង​ទុក​និង​បញ្ហា​ប្រឈម​របស់​ពួកគេ ​ជាមួយ​នឹង​ដំណោះស្រាយ​ដែល​មាន​ស្រាប់ ​អាច​ជួយ​ឲ្យ​យើង​ចាប់ផ្ដើម​នៅ​លើ​គ្រឹះ​រឹងមាំ។

អ្នក​ប្រើប្រាស់​អាច​ជួយ​យើង​កំណត់​លក្ខណៈ​ពិសេស​នៃ​មុខងារ​ បទពិសោធន៍​អ្នកប្រើប្រាស់​ និង​ចំណុច​ប្រទាក់ ​ការ​ចំណាយ ​និង​ដំណោះស្រាយ​ដែល​ពួកគេ​ចង់​ប្រើ ​ហើយ​រីករាយ​សម្រាប់​ការ​ចំណាយ។

៤. តើ​អ្នក​ណា​ជា​អ្នក​ទិញ​ដ៏​ល្អ​បំផុត?

អ្នកណា​ក៏​ជា​អ្នក​ទិញ​ដ៏​ល្អ​ដែរ​ ឲ្យ​តែ​ពួកគេ​ជា​អតិថិជន​របស់​យើង។ ក្នុងនាម​ជា​អ្នកលក់​ត្រូវ​កំណត់​អត្តសញ្ញាណ​អ្នកទិញ ​ព្រោះ​នៅ​ពេល​ដែល​យើង​រៀន​ថា​ពួកគេ​ជា​នរណា ​យើង​នឹង​រក​ប្រាក់​បាន​ច្រើន​ក្នុង​រយៈពេល​វែង​ និង​ចំណាយ​ប្រាក់​តិច​ក្នុង​ការ​វិនិយោគ​ជាង​មុន។

សរុប​សេចក្ដី​មក​ សហគ្រិន​គ្រប់រូប​ត្រូវ​ដោះស្រាយ​ភាព​មិន​ច្បាស់លាស់។ ចូលរួម​យ៉ាង​សកម្ម​ដល់​អតិថិជន​​របស់​យើង​ក្នុង​ការ​សម្រេចចិត្ត ​ជាពិសេស​នៅ​ដើម​ដំបូង​អាច​នាំមក​នូវ​ភាព​មិន​ច្បាស់លាស់​ខ្លះ​​ដល់​ដំណើរ​ការនេះ ប៉ុន្តែ​បើ​យើង​ពូកែ​ដូច​ចំណុច​ខាងលើ ​នោះ​នឹង​ក្លាយ​ជា​អ្នក​លក់​អស្ចារ្យ​មិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ forbes

ចុចអាន៖ សហគ្រិន​ណា​អាច បោះបង់ចោល ៦ ចំណុច​នេះ​ ធានា​អាច​ទាញ​យក​ផល​ពី​អាជីវកម្ម​បាន​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម