អាជីព
ចង់ពូកែលក់ មានអតិថិជនច្រើន មើល ៤ ចំនុចនេះសិន
មានម៉ូយជាប់ចិត្តស្គាល់ច្រើន មិនមែនជារឿងដែលងាយនឹងកសាងឡើយ។ គ្រប់គ្នាត្រូវព្យាយាម សាងទំនុកចិត្ត មានផលិតផលដែលប្រកបដោយគុណភាពពិតៗ។
សម្រាប់អ្នកដែលទើបចាប់ផ្ដើមអាជីវកម្មផ្នែកលក់ដំបូងប្រាកដជាមានមន្ទិលសង្ស័យចំពោះការចាប់ផ្ដើមដូចជា៖
១. តើយើងខ្ជះខ្ជាយពេលវេលារបស់យើងទេ?
ការសង្ស័យនិងភាពមិនប្រាកដប្រជា គឺជាផ្នែកដ៏ឈឺចាប់នៃដំណើរចាប់ផ្ដើម។ ក្នុងនាមជាសហគ្រិន យើងជាអ្នកប្រថុយប្រថាននិងអ្នកចាត់វិធានការ។ ជារឿយៗសកម្មភាពនិងគំនិតផ្ដួចផ្ដើមជាច្រើនរបស់យើង អាចគ្មានប្រសិទ្ធភាព នាំឲ្យយើងសួរថាខ្លួនឯងថា តើយើងខ្ជះខ្ជាយពេលវេលាទេ?
អតិថិជនគឺជាក្រុមទីមួយដែលជួយយើងឆ្លើយសំណួរនេះ។ ពួកគេមិនប្រាប់យើងពីរបៀបចំណាយធនធានដើម្បីទទួលបានលទ្ធផលអតិបរមានោះទេ ប៉ុន្តែពួកគេនឹងប្រាប់យើងថា តើដំណោះស្រាយដែលយើងកំពុងធ្វើ គឺមានតម្លៃសម្រាប់ការវិនិយោគដំបូងដែរឬទេ។
២. តើឱកាសគឺជាអ្វី?
ការសិក្សាអំពីការប្រកួតប្រជែងនិងគម្លាតនៅក្នុងការស្នើសុំតម្លៃរបស់ពួកគេ អាចផ្ដល់ឲ្យយើងនូវការបង្ហាញពីឱកាសទីផ្សារ។ ប៉ុន្តែដើម្បីយល់ឲ្យបានច្បាស់ពីបញ្ហាត្រូវដោះស្រាយដែលអតិថិជនគោលដៅរបស់យើងកំពុងប្រឈមមុខ យើងត្រូវនិយាយជាមួយពួកគេសិន។
ជាការលំបាកក្នុងការបង្កើតផលិតផលដែលទទួលបានជោគជ័យ ដោយមិនយល់ច្បាស់ពីបញ្ហាដែលយើងកំពុងដោះស្រាយ។ អ្នកទិញថ្ងៃនេះអាចនឹងប្រើដំណោះស្រាយដែលមានការប្រកួតប្រជែងសម្រាប់ហេតុផលច្រើនជាងមួយ។ អាចមានផ្នែកច្រើនជាងមួយដែលមានតម្រូវការស្រដៀងគ្នា ប៉ុន្តែមានការរំពឹងទុកខុសគ្នា។
បើយើងពិនិត្យឲ្យដិតដល់ បញ្ហាអាចដូចគ្នា ប៉ុន្តែភាពបន្ទាន់នៃតម្រូវការសម្រាប់អ្នកទិញផ្សេងៗគ្នាអាចខុសគ្នា។ នេះគឺជាចម្លើយសំខាន់បំផុតមួយដែលអាចរកឃើញពីការនិយាយជាមួយអ្នកទិញរបស់យើង ដើម្បីបង្កើតឱកាស។
៣. តើយើងគួរកសាងអ្វីខ្លះ?
ការស្ថាបនាដំណោះស្រាយផ្សេងៗគ្នានិងការសាកល្បងផលិតផលណាដែលដោះស្រាយបញ្ហាបានល្អបំផុត មិនមែនជាជម្រើសទេ។ ការនិយាយជាមួយអ្នកទិញអំពីតម្រូវការ ការរំពឹងទុកនិងបញ្ហាប្រឈមរបស់ពួកគេ ជាមួយនឹងដំណោះស្រាយដែលមានស្រាប់ អាចជួយឲ្យយើងចាប់ផ្ដើមនៅលើគ្រឹះរឹងមាំ។
អ្នកប្រើប្រាស់អាចជួយយើងកំណត់លក្ខណៈពិសេសនៃមុខងារ បទពិសោធន៍អ្នកប្រើប្រាស់ និងចំណុចប្រទាក់ ការចំណាយ និងដំណោះស្រាយដែលពួកគេចង់ប្រើ ហើយរីករាយសម្រាប់ការចំណាយ។
៤. តើអ្នកណាជាអ្នកទិញដ៏ល្អបំផុត?
អ្នកណាក៏ជាអ្នកទិញដ៏ល្អដែរ ឲ្យតែពួកគេជាអតិថិជនរបស់យើង។ ក្នុងនាមជាអ្នកលក់ត្រូវកំណត់អត្តសញ្ញាណអ្នកទិញ ព្រោះនៅពេលដែលយើងរៀនថាពួកគេជានរណា យើងនឹងរកប្រាក់បានច្រើនក្នុងរយៈពេលវែង និងចំណាយប្រាក់តិចក្នុងការវិនិយោគជាងមុន។
សរុបសេចក្ដីមក សហគ្រិនគ្រប់រូបត្រូវដោះស្រាយភាពមិនច្បាស់លាស់។ ចូលរួមយ៉ាងសកម្មដល់អតិថិជនរបស់យើងក្នុងការសម្រេចចិត្ត ជាពិសេសនៅដើមដំបូងអាចនាំមកនូវភាពមិនច្បាស់លាស់ខ្លះដល់ដំណើរការនេះ ប៉ុន្តែបើយើងពូកែដូចចំណុចខាងលើ នោះនឹងក្លាយជាអ្នកលក់អស្ចារ្យមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ forbes
ចុចអាន៖ សហគ្រិនណាអាច បោះបង់ចោល ៦ ចំណុចនេះ ធានាអាចទាញយកផលពីអាជីវកម្មបានជោគជ័យ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង