អាជីព
បញ្ឈប់បុគ្គលិកយ៉ាងណាឱ្យដើរចេញដោយសន្តិវិធី
ជឿថា គ្រប់ក្រុមហ៊ុនពិតជាមិនចង់បញ្ឈប់បុគ្គលិកណាម្នាក់នោះទេ ព្រោះការជ្រើសរើសអ្នកថ្មីជំនួសត្រូវការពេលវេលាច្រើន និងមានហានិភ័យដល់ផ្នែកផ្សេងទៀតផងដែរ។ រាល់ការបញ្ឈប់បុគ្គលិក អាចនឹងបង្កផលប៉ះពាល់ទាំងសងខាង បើម្ចាស់អាជីវកម្ម ពុំមានវិធីសាស្ត្រដើម្បីចចារទេនោះ។
ខាងក្រោមជាគន្លឹះទាំង ៨ ដើម្បីបញ្ឈប់ដោយសន្តិវិធី៖
១. និយាយប្រាប់ត្រង់
កុំអូសបន្លាយពេលវេលា ហើយគួរប្រាប់ត្រង់ៗទៅបុគ្គលិកថា គេខុសចំណុចណាដោយមិនចាំបាច់ខ្លាចចិត្តឡើយ។
២. មានហេតុផលច្បាស់លាស់
នៅពេលសម្រេចបញ្ឈប់បុគ្គលិកណាម្នាក់ អ្នកត្រូវតែមានការពន្យល់ហេតុផលច្បាស់លាស់ និងគួរជជែកវែកញែកឲ្យបានច្រើន ព្រោះវាជាការសម្រេចចិត្តមួយដែលអាចប៉ះពាល់ទាំងសងខាង។
៣. សួរបុគ្គលិកមុននឹងផ្ដល់ការរិះគន់
អ្នកគួរតែសួរបុគ្គលិកថា តើគេចង់បានការរិះគន់ដើម្បីស្ថាបនាពីអ្នកដែរឬទេ? មានបុគ្គលិកខ្លះអាចនឹងខឹងនៅពេលដែលអ្នកនិយាយពីចំណុចអវិជ្ជមានរបស់គេ ប៉ុន្ដែបុគ្គលិកខ្លះពិតជាអ្នកចង់កែលម្អខ្លួន។ ដូចនេះគេអាចសប្បាយចិត្តនៅពេលប្រាប់ពីចំណុចខ្វះខាត ដើម្បីអភិវឌ្ឍគេឲ្យល្អជាងមុននៅពេលធ្វើការជាមួយក្រុមហ៊ុនដទៃទៀត។

៤. នរណាជ្រើសរើសបុគ្គលិក អ្នកនោះជាអ្នកបញ្ឈប់
ក្នុងជំនួញខ្លះមានអ្នកគ្រប់គ្រងផ្នែកផ្សេងៗ ឬអាចថាមានម្ចាស់លើសពីម្នាក់ឡើងទៅ។ ហេតុនេះនៅពេលបញ្ឈប់បុគ្គលិក នរណាដែលជាអ្នកជួលបុគ្គលិកនោះនៅពេលដំបូង អ្នកនោះគួរតែជាអ្នកនិយាយអំពីការបញ្ឈប់ទៅកាន់បុគ្គលិក ដោយមិនព្យាយាមគេចវេសឬឲ្យដៃគូរផ្សេងនិយាយជំនួសឡើយ។
៥. កុំប្រើមនោសញ្ចេតនា
នៅពេលចង់បញ្ឈប់នរណាម្នាក់ អ្នកប្រហែលជាមានអារម្មណ៍អាណិតគេ គិតពីការលំបាករបស់គេនៅពេលអស់ការងារ និងចង់ទុកពេលឲ្យគេបន្ដិចទៀត។ ប៉ុន្ដែទម្រាំដល់កម្រិតនេះ អ្នកប្រហែលជាបានប្រាប់គេឲ្យមើលចំណុចខ្វះខាតជាច្រើនលើកច្រើនសារមកហើយ។ ដូច្នេះ អ្នកគួរតែបញ្ឈប់គេដោយកុំប្រើមនោសញ្ចេតនាខ្លាំងពេក ព្រោះខុសគឺខុស។

៦. យកគោលការណ៍ផ្ទៃក្នុងមកប្រើ
ទម្រាំដល់ចំណុចដែលត្រូវបញ្ឈប់បុគ្គលិកម្នាក់ វាមិនមែនជារឿងដែលធ្វើឡើងភា្លមៗតាមអារម្មណ៍នោះទេ ព្រោះបុគ្គលិកនោះអាចខុសបទបញ្ជារផ្ទៃក្នុងណាមួយជាច្រើនលើកមកហើយ។ ដូច្នេះ វាក៏មិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ការបញ្ឈប់នេះដែរ ហើយបើគេកើតទុក្ខមិនសុខចិត្ត អ្នកអាចឲ្យគេអានគោលការណ៍ក្រុមហ៊ុនឡើងវិញ ថាខ្លួនគេខុសត្រង់ចំណុចណាមួយ នោះគេនឹងបានអស់ចិត្តដោយខ្លួនឯង។
៧. កំណត់រយៈពេលសាកល្បងការងារ
អាជីវកម្មគួរតែមានរយៈពេលនៃការសាកល្បងការងារ ដោយបញ្ជាក់ឲ្យបានច្បាស់ពីការចង់បានរបស់អ្នកក្នុងសកម្មភាពការងាររបស់បុគ្គលិកម្នាក់ៗ។ នៅពេលចប់ការសាកល្បងការងារ ដែលជាទូទៅមានរយៈពេលបីខែ បើបុគ្គលិមកមិនអាចបំពេញតាមលក្ខខណ្ឌ អ្នកអាចបញ្ឈប់គេទៅតាមច្បាប់។
៨. បង្ហាញការយកចិត្តទុកដាក់ទៅកាន់បុគ្គលិក
ទោះបីជាបុគ្គលិកត្រូវបានបញ្ឈប់ក៏ដោយ អ្នកគួរតែប្រាប់គេថា អ្នកដឹងពីអារម្មណ៍របស់គេ ហើយប្រាប់ទៀតថា ប្រសិនបើមានជម្រើសផ្សេងក៏អ្នកផ្ដល់ឱកាសដែរ តែនេះជាជម្រើសចុងក្រោយហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ គ្រប់គ្រងការងារនៅពេលដែលក្រុមហ៊ុនមិនមានមនុស្សធ្វើការគ្រប់ដៃ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៤ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក