Connect with us

អាជីព

ចង់លេចធ្លោដល់ថ្នាក់លើចំណាំយើងបានពេលទើបចូលធ្វើការភ្លាម?

បានផុស

នៅ

បណ្តាអ្នកគ្រប់គ្រងសុទ្ធតែមានវិធីខុសគ្នាក្នុងការងារជាមេដឹកនាំមនុស្ស​ ប៉ុន្តែនិយាយជាទូទៅវិធីល្អបំផុតដើម្បីធ្វើឱ្យចៅហ្វាយចូលចិត្តយើង គឺធ្វើកិច្ចការបានល្អ។

ពេលចូលធ្វើការភ្លាម សក្តានុពលជាសមាជិកក្រុមដែលងាយ​ឱ្យគេឯងចូលចិត្ត គឺមានយុទ្ធសាស្ត្រសាមញ្ញមួយចំនួនដែលភាគច្រើន​បុគ្គលិកមើលរំលង នោះគឺ៖

១ បង្ហាញជំនាញ

បង្ហាញមិនមែនបង្អួតទេ។ ធ្វើឱ្យចៅហ្វាយនាយយល់ថា រើសយើងមកមិនខុសពីការ​សម្ភាសន៍ឡើយគឺយើ់ងពិតជាអាចធ្វើការងារបានហើយ​ជាថ្មីម្តងទៀតវត្តមាន​របស់យើង ធ្វើឱ្យ​អ្វីៗទៅជាងាយស្រួលពុំមែនតឹងឡើងៗទេ ចូរធ្វើខ្លួនឯងឱ្យទៅជាចំនែកមួយសំខាន់នៃនាយកដ្ឋានឬ​ក្រុមការងាររមួយនោះ។

២ រាយការណ៍តែពុំមែនអែបអប

បុគ្គលិកត្រូវតែ​រាយការណ៍សកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។ ប្រសិន​បើ មិនបានធ្វើអ្វី​សោះបុគ្គលិកនោះនឹង​គេចៗ ដែលអាចដឹងបានមិនខាន​។ តែក៏មាន​បុគ្គលិកខ្លះទៀត​ចូលចិត្ត​ខាងរាយការណ៍ទាំងដែលខ្លួនមិនបានធ្វើអ្វី​សោះដែរ។​ ក្រដាស់ខ្ចប់ភ្លើងមិនបានយូរទេ មុនក្រោយ​គង់តែមេដឹកនាំដឹងបាន​ហើយ​យើងនឹង​លែងជាមនុស្សមាន​តម្លៃ​។

៣ ការបើកចំហរ

បើមានភាពមិនស៊ីសង្វាក់គ្នារវាងស្ទីលរបស់យើង​និងស្ទីលរបស់ចៅហ្វាយ គឺ​សំខាន់ណាស់ក្នុងការសន្ទនាបើកចំហអំពីរឿងនោះដោយសុំយោបល់ដោយ​ការប្រុងប្រយ័ត្ន ក្នុងការសួរចៅហ្វាយរបស់យើង ថាតើរបៀបបែបណា ដែលពួកគេចង់ឱ្យអ្នករាយការណ៍ ឬបំពេញការងារ​តាម​ទម្លាប់កន្លងមករបស់ពួកគេ។ ការស្រាវជ្រាវពីសាលាពាណិជ្ជកម្មហាវ៉ាដបានបង្ហាញថា ការស្នើសុំដំបូន្មានមិនបាន​ធ្វើឱ្យចៅហ្វាយ​មើលមកយើង​ជាមនុស្ស​ឆោតល្ងង់ទេ អាចធ្វើឱ្យអ្នកហាក់ដូចជាមានសមត្ថភាពបែបអាជីព ហើយលើកទឹកចិត្តពួកគេឱ្យគាំទ្រគំនិតរបស់យើង និងស្គាល់យើ់ងកាន់តែច្បាស់។

៤ ទៅធ្វើការឆាប់ចេញមកវិញយឺត
ការស្រាវជ្រាវពីសាលាជំនួញ Michael Michael Foster នៅសាកលវិទ្យាល័យ Washington បង្ហាញ​ថា និយោជិកដែលចូលធ្វើការមុនពេលកំណត់ត្រូវបានអ្នកគ្រប់គ្រងទូទៅយល់ថាជាបុគ្គលមាន​មនសិការខ្ពស់ហើយទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងនិយោជិកដែលមកយឺត​។

ប្រសិនបើមានអារម្មណ៍ថាខ្លួនកាន់តែមានផលិតភាពការងាច្រើន ចាប់ពីម៉ោង ១០ ដល់ ៦ ល្ងាច ជំនួសឱ្យម៉ោង ៩ព្រឹក ទៅ ៥ ល្ងាចសូមពិចារណានិងនិយាយា​ពន្យល់អំពីស្ថានភាពនេះ​ទៅអ្នកគ្រប់គ្រងរអំពីពេលវេលា​“ ភាពលំអៀងពេលព្រឹក” ដែលអាចកើតមាន។

៥ ដោះស្រាយបញ្ហា

កុំចូលធ្វើការភ្លាមកាលណា ​ ឈឺក្បាលនឹងបញ្ហា​ ហើយប្រមូលវាទៅជូនមេដឹកនាំយើងឱ្យ​ឈឺក្បាលតាមពីក្រោយ​ដែរ។ រៀនដោះបញ្ហាម្តងមួយៗម្តងមួយ។ ត្រូវចាំថា បើ​ទីនោះសុខស្រួលគេមិនរើស​តួនាទីយើងទៅទេ គឺព្រោះគ្រប់គ្នា​ត្រូវបាន​ជ្រើសមកធ្វើការ​គឺ​ដើម្បីតែដោះស្រាយបញ្ហាហ្នឹងហើយ​។ ទោះបីជាយើងកំពុង​ស្ថិតនៅក្នុងតួនាទី​អ្វីក៏ដោយ អនុវត្តិ ស្មារតី​រឹងមាំនិងម្ចាស់ការ តែងតែនាំយើងឱ្យយកឈ្នះចិត្ត​ចៅហ្វាយនាយ ទទួលបានការកត់សម្គាល់យ៉ាងឆាប់រហ័ស៕

ប្រែសម្រួល៖ សុភា

ប្រភព៖ businessinsider

ចុចអាន៖ ជំនាញបង្កើត​តុល្យភាព ការ​សរសើរនិងរិះគន់ សម្រាប់មេដឹកនាំម្នាក់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាម ទទួលពលករ ពលការិនី មកពីប្រទេសថៃ ចំនួន ១៧នាក់

កីឡា៨ ម៉ោង មុន

ការ​ប្រកួត​ថ្ងៃ​ទី២៨​ មិថុនា​ ជា​ការ​សម្រេច​បំណង​ធំ​មួយ​របស់​ ពេជ្រ អាទិទេព​

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវបេតុងអាមេ១ខ្សែប្រវែងជាង១៣០០ម៉ែត្រ ដែលក្រសួងអភិវឌ្ឍន៍ជនបទកសាងរួចរាល់ហើយ 

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ ក្រោមលេសកម្ពុជាឈ្លានពាន និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ កម្ពុជា មិនឈ្លានពានប្រទេសណាមួយឡើយ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយ ឈ្លានពាន អធិបតេយ្យ របស់កម្ពុជាដែរ

Sokha Hotels

ព័ត៌មានពេញនិយម