Connect with us

អាជីព

វិធីសាស្រ្តស្វែងរកបុគ្គលិកល្អៗមកចូលរួមជ្រោមជ្រែងយើង

បានផុស

នៅ

ការជ្រើសរើសបុគ្គលិក​ដែលមានគុណភាព មានសារៈសំខាន់ណាស់សម្រាប់ឆ្ពោះ​ទៅរក​ជោគជ័យរបស់អង្គភាព ប៉ុន្តែពិតជាមាន​ការលំបាកច្រើន។ ក្នុងការស្វែងរកបុគ្គលិកដែលមានជំនាញនិងគុណភាពពិតប្រាកដ សម្រាប់តួនាទីនីមួយៗចាំបាច់ណាស់ក្នុងការបញ្ចូលវិធីសាស្រ្ត ដូចខាងក្រោម៖

រុករកពិនិត្យប្រវត្តិរូបនិងចរិតលក្ខណៈលើបណ្តាញសង្គម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


អ្នកដឹងទេថា ការដ្រាម៉ាជារៀងរាល់ថ្ងៃនឹងទម្លាក់ក្រេឌីតរបស់ខ្លួនព្រោះហ្វេសប៊ុក ជាកន្លែង​ដែលមនុស្ស​តាមវាយតម្លៃយើង​ពេលគេឃើញឈ្មោះក្នុង CV។​ សូម្បីព័ត៌មាន​ដែលយើង​ចែកចាយ​និងអ្នកដែលយើង Follow គឺបង្ហាញ​ពីចរិតលក្ខណៈនិងស្តង់ដារបស់យើង។ មានមនុស្សរាប់ពាន់នាក់បានដាក់ប្រវត្តិរូបសង្ខេបរបស់ពួកគេ នៅលើបណ្តាញ​ពិតទាំងមិនដឹងខ្លួន ដែលមានន័យថាជារៀងរាល់ថ្ងៃគេបាន ស៊ែរអ្នកកំប្លែង​ អ្នកនិយាយលេងសើចគ្មាន​បានការ​ តួវីដេអូលើបណ្តាញ​ដែលពង្វក់រឿង​អត់ខ្លឹមសារ។ល។ ទាំងនេះ អាចជា​វិធីដែល CV ត្រូវទម្លាក់ចោលភ្លាមៗ។

ទុកឱកាស​ចំបងឱ្យដល់បុគ្គលិកចាស់

ពេល​ចង់​រើសបុគ្គលិកចូរពិនិត្យ​​មើលទៅផ្នែកខាងក្នុងអង្គភាពសិន និង​ពិចារណាប្រសិនបើ​និយោជិកបច្ចុប្បន្នកំពុងស្វែងរកការផ្លាស់ប្តូរតួនាទី ឬតំឡើងឋានៈ ហើយគេពិតជាបានបង្កើនសមត្ថភាព​នឹងមានលក្ខណៈសមរម្យ។ យើង​មិនត្រឹមតែដឹងពីភាពខ្លាំងនិងបទពិសោធន៍របស់បុគ្គលនោះប៉ុណ្ណោះទេ ថែមទាំងចំណេញពេលក្នុងការឱ្យពួកគេ​មកស្វែងយល់អំពី​ចំណេះដឹងមូលដ្ឋានជាវប្បធម៌​ផ្ទៃក្នុងរបស់អង្គភាព។

ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម


បណ្តាញសង្គមផ្តល់នូវឱកាសដ៏ល្អមួយ ដើម្បីទទួលបានការនិយាយអំពីមុខតំណែងថ្មីដោយ​បើកចំហនិងចែកចាយលឿន។ ប៉ុន្តែប្រសិនបើចង់ប្រើបណ្តាញទាំងនេះដើម្បីចែករំលែកការប្រកាសការងារមានប្រសិទ្ធិភាព​ត្រូវប្រាកដថា យើងមាន​មនុស្ស​រង់ចាំ​ឆ្លើយ comments ឬសរសេរ Caption ល្អៗក្នុងន័យ បង្កើតភាពរំភើបអំពីតួនាទីនិងកិត្យានុភាព​នៃ​ក្រុមហ៊ុនរបស់យើងឱ្យមនុស្សមានទេពកោសល្យនានា​ចង់ចូលរួមសាកល្បង។ ត្រូវចាំថា​បុគ្គលិកល្អភាគច្រើនមានម្ចាស់ ដូច្នេះ​យើង​ត្រូវតែមានវិធីទាក់ទាញពួកគេ។

ពិចារណាអ្នកដែលទើប​នឹងចេញស្វែងរកការងារថ្មីៗ
ដោយសារតែគេនោះ​មិនទាន់មាន​បទពិសោធច្រើននៅក្នុងវិស័យរបស់យើង មិនមានន័យថាគេនឹងក្លាយទៅជាបុគ្គលិកល្អនោះទេ ជាពិសេសប្រសិនបើពួកគេមានជំនាញទន់ខ្ពស់ និងបុគ្គលិក​ល​ក្ខណៈដែលយើង​កំពុងស្វែងរក។

ជំនាញ​​បណ្តុះបាន តែ​ជំនាញទន់និងបុគ្គលិកលក្ខណៈមនុស្សទេ​ដែលពិបាករក។ លុះត្រាតែតួនាទីដែលយើង​កំពុងជួលតម្រូវឱ្យមានបទពិសោធក្នុងឧស្សាហកម្មនេះដាច់ខាត ដូចជាជំហរដឹកនាំដោះស្រាយទំនាស់ជាមួយ​អតិថិជន។ល។ គ្មានហេតុផលដែលពិចារណាបេក្ខជនទើបនឹងចេញពីសាលារៀនឬកំពុងស្វែងរកការផ្លាស់ប្តូរអាជីពនោះទេ។

ប្រើបុគ្គលិកឱ្យក្លាយជាឯកអគ្គរដ្ឋទូតម៉ាក
នៅពេលដែលនិយោជិកស្រឡាញ់កន្លែងធ្វើការរបស់ពួកគេ ពួកគេក្លាយជាអ្នកតស៊ូមតិផ្សព្វផ្សាយ​អំពីយើង បានយ៉ាងល្អ រហូត​ដល់មិត្តភក្តិនិងបងប្អូន​ចង់មកធ្វើការ​ដែរ។ ពួកគេនឹងប្រាប់មិត្តភក្តិនិងក្រុមគ្រួសារអំពីបទពិសោធន៍ដ៏អស្ចារ្យ ចំណេះ​ថ្មី​និងឱកាស​។ សម្តីពួកគេមាន​អនុភាព​ជាការផ្សាយ​PRរាប់រយដង។

ផ្សាយអត្ថប្រយោជន៍
ប្រាក់ឈ្នួលប្រកួតប្រជែង ពេលម៉ោងបត់បែន ពេលវេលាឈប់សម្រាកដ៏ល្អ ឱកាសរៀនពីការងារ ក្តីទាំងអស់នេះ សុទ្ធតែទាក់ទាញយកបានមនុស្សមាន​ទេពកោសល្យ៕

ប្រែសម្រួល៖ សុភា

ប្រភព៖ indeed 

ចុចអាន៖ ៤​ប្រការ មេដឹកនាំមិន​គួរ​ធ្វើ​ចំពោះ​បុគ្គលិក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

យឹម តាស្រង់
ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាកូរ៉េ Kim Go-eun បរិច្ចាគ​ថវិកា ​ជួយ​គ្រោះរញ្ជួយ​ដី​ នៅ មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

Sokha Hotels

ព័ត៌មានពេញនិយម