អាជីព
បីចំណុចធំៗបង្ហាញថាជីវិតការងារកំពុងដើរលើផ្លូវត្រូវ
នៅពេលដែលយើងម្នាក់ៗទើបតែចាប់ផ្ដើមអាជីព អ្នកខ្លះប្រហែលជាត្រូវផ្លាស់ប្ដូរក្រុមហ៊ុន ឬការងារច្រើន រហូតដល់រកឃើញថា ជាប់ចិត្ត ឬពិតមានកម្លាំង នឹងប្ដេជ្ញាថា អាចចូលរួមទីនោះយូរអង្វែង។

ជារឿងធម្មតាទេ ដែលត្រូវរកការងារអាចផ្គូផ្គងគ្នារកមួយណាចំណេញឬល្អជាង ជាពិសេសនៅរាល់ពេលដែលយើងមិនសប្បាយចិត្ត យើងអាចនឹងសាកផ្លាស់ប្ដូរទីតាំងធ្វើការ ឬដូរមេដឹកនាំ ព្រោះយើងមិនមែនម្ចាស់អាជីវកម្មទេ យើងមានសិទ្ធិប្តូរវា ត្រឹមប្រើការគិតមួយយប់ប៉ុណ្ណោះ ប៉ុន្តែ តែតើរាល់ការប្តូរចុះឡើងសុទ្ធតែជារឿងល្អ? អត់ទេ !វាធ្វើឲ្យយើងខាតពេល ថៅកែយើងក៏ខាតពេលទាំងអស់គ្នា ហើយចុងក្រោយយើងអាចនឹងទទួលបានការblack List (គ្មានអ្នកណាហ៊ានយក)។
ការងារដែលយើងនឹងទទួលយកគឺជាអនាគតរបស់យើង ដូច្នេះមិនថាកន្លែងថ្មី ឬចាស់ទេពិចារណាសញ្ញាណខាងក្រោមបង្ហាញថា នោះជាកន្លែងត្រឹមត្រូវសម្រាប់យើងសំចតហើយ។
១- ចូលចិត្តទៅធ្វើការ

ប្រាកដណាស់ ជីវិតមនុស្សយើងមិនអាចល្អឥតខ្ចោះរាល់ព្រឹកនោះទេ ប៉ុន្តែប្រសិនបើអ្នកពិតជារំភើបចំពោះការងារហើយស្រលាញ់Office ចង់ទៅធ្វើការរាល់ថ្ងៃបានន័យថាយើងកំពុងធ្វើការ ឬក្នុងកន្លែងត្រឹមត្រូវ មិនមែននិយោជិតផ្សេងទៀតនៅទីផ្សេងសុទ្ធតែមានអារម្មណ៍នេះទេ។ ប្រសិនបើមានអារម្មណ៍ថាការងារធ្វើឲ្យរំភើបបានច្នៃប្រឌិតភ្លេចអស់ទុក្ខព្រួយកង្វល់ មានក្រុមការងារដែលសប្បាយៗ មានតុធ្វើការស្អាតបាត អនាម័យបន្ទប់ទឹកល្អ ការធ្វើចរាចរណ៍មិនឆ្ងាយហួសហេតុពេក មានទីតាំងធំអាចធ្វើសមាធិលំហាត់ប្រាណកាត់បន្ថយស្ត្រសបាន មានរចនាសម្ព័ន្ធដឹកនាំគ្រាន់បើ អ្វីៗទុកថា អូខេ។ តោះ ឈានទៅរកចំណុចធំទីពីរ។
២- គុណតម្លៃរបស់អ្នក ស្របនឹងក្រុមហ៊ុន

ពិតជាលំបាកណាស់ ក្នុងការធ្វើការ សម្រាប់តែនរណាម្នាក់បានជោគជ័យចំណែកយើងគ្មានន័យអ្វី ឬបម្រើបុព្វហេតុដែលមិនមានគុណធម៌ អ្នកផងរុះគន់ ឬបុព្វហេតុដែលយើងមិនជឿមិនយល់ស្រប។ ល។ ប្រសិនបើសាមីខ្លួន និងក្រុមហ៊ុនបានចែករំលែកគុណតម្លៃជារួម ឬជឿជាមួយគ្នា នឹងធ្វើឲ្យការងារកាន់តែរីករាយ ហើយគ្រប់គ្នាអាចនឹងពេញចិត្តនឹងសមិទ្ធផលព្រោះអ្នកជឿជាក់លើរូបភាពធំ Big Picture។ អំពីជំនឿ ត្រូវគ្នារវាងបុគ្គលិក និងនិយោជក គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថាយើងកំពុងស្ថិតនៅកន្លែងធ្វើការត្រឹមត្រូវមួយ។ ឧទាហរណ៍យើងស្រលាញ់សត្វ ហើយក្រុមហ៊ុននោះមានការអភិរក្សប្រឆាំងការសម្លាប់សត្វនេះ បង្ហាញថាគុណតម្លៃភាគីទាំងសងត្រូវគ្នា១០០ភាគរយ នឹងនៅជាមួយគ្នាបានយូរអង្វែង ទម្លុះឧបសគ្គបានជាមួយគ្នា។
៣- កម្រិតជំនាញកើនឡើង

យើងស្រាប់តែទទួលស្គាល់ថា ការងារដ៏លំបាក និងឧបសគ្គជាសង្វាក់បានធ្វើឲ្យយើងសុខៗក្លាយជាមនុស្សអាចប្រឈមមុខនឹងបញ្ហាប្រឈមនានាខ្លាំងជាងពីមុនក្នុងថេរៈវេលាខ្លីសឹងមិនគួរឲ្យជឿបានន័យថាការងារយើងកំពុងក្លាយជាសាលាដែលបង្រៀនយើងដោយគ្មានគិតថ្លៃ ថែមទាំងឲ្យប្រាក់ខែយើងទៀត។ គ្មានការងារ ឬក្រុមហ៊ុនណាអាចល្អឥតខ្ចោះបានទេ ព្រោះវាតែងតែមានអ្វីមួយ ឬនរណាម្នាក់ដែលធ្វើឲ្យការងាររបស់យើងពិបាកមិនអញ្ចឹងក៏យើងមិនរៀនបានអ្វីមួយដែលគេហៅថា បទពិសោធន៍ដោះស្រាយ និងមនុស្ស ឬបទពិសោធន៍ដោះស្រាយនឹងបញ្ហានោះដែរ។ តែប្រសិនបើយើងមានឆន្ទៈ និងអាចរៀនសូត្រពីបញ្ហាប្រឈម ក៏ដូចជាការរាំងស្ទះដែលកើតឡើងនៅកន្លែងធ្វើការ យើងទំនងជារីកលូតលាស់ និងអាចមើលឃើញអនាគតដែលអាចឈានទៅក្នុងតួនាទីជាអ្នកសោះស្រាយបញ្ហាបាន ឬហៅថាអាជីពរយៈពេលវែង៕
ប្រែសម្រួល ៖ សុភា
ប្រភព៖ Glassdoor

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ