អាជីព
អំពីបុគ្គលិកបង្គោល ឬ មនុស្សជំនិត ដែលអ្នកណាៗក៏ចង់រក្សាទុករហូតតទៅ
ការអភិវឌ្ឍន៍ចរិតលក្ខណៈ គឺជាផ្នែកមួយ នៃទិដ្ឋភាពសំខាន់បំផុតក្នុងការឡើងតួនាទីជាមនុស្សសំខាន់នៅកន្លែងធ្វើការ មិនថាយើងពូកែយ៉ាងណា ចរិតលក្ខណៈដើរតួនាទីនាំមុខក្នុងការបង្ហាញថាស្ថាប័នគួររក្សាយើងជាបុគ្គលិកបង្គោលឬអត់?
អត្ថបទនេះប្រាប់អ្នកអានថា មេដឹកនាំដែលឆ្លាតវៃនឹងជ្រើសរើស មនុស្សជំនិតហើយរក្សាទុកក្បែរខ្លួនរហូតតទៅដោយផ្អែកលើចំណុចអ្វីខ្លះ។
១ ចេះពិតប្រាកដនូវជំនាញដែលខ្លួនអះអាង
ធ្វើជាបុគ្គលិកពូកែ ធ្វើការគឺធ្វើការ ដែលខ្លួនទទួលខុសត្រូវមិនមែនអ្វីក៏ដឹង ហើយអ្វីក៏មិនសាច់ការនោះទេ។ ការអប់រំខ្ពស់លើជំនាញបច្ចេកទេសមានសារៈសំខាន់ ប៉ុន្តែអ្វីដែលត្រូវការបន្ថែមក្នុងការក្លាយជាបុគ្គលិកលើបុគ្គលិក ឬបុគ្គលិកបង្គោល ឬមនុស្សជំនិត ត្រូវបានសង្កត់ធ្ងន់នៅក្នុងឧត្ដមភាពនៃ «ជំនាញទន់»។
សាកលវិទ្យាល័យ មិនបានបង្រៀនជំនាញទន់ដើម្បីក្លាយជាបុគ្គលិកដែលមានសមត្ថភាពខ្ពស់ល្មមទុកចិត្តជំនួសមេដឹកនាំបាននោះទេ ម្ល៉ោះហើយមនុស្សនេះមានតិចណាស់ មិនដូចសញ្ញាប័ត្ររាប់ម៉ឺនសន្លឹកដែលចេញរាល់ឆ្នាំនោះឡើយ។
២ ការងារ ១០ ឆ្នាំដំបូង កំណត់ទិសដៅថាយើងជាអ្នកណា
ប្រសិនបើ ធ្វើការដដែល១០ឆ្នាំហើយមិនអាចក្លាយជាបុគ្គលិកបង្គោល សម្រាប់អាជីពរបស់អ្នកមានបញ្ហាហើយ ដូច្នេះជីវិតដែលនៅសល់មិនអាចក្លាយជាអ្វីប្រសើរជាងមុនទេ លើកលែងយើងរកចំគ្រូបង្វឹកត្រូវ ហើយមានឆន្ទៈកែលំអ សកម្មភាពឬរបៀបធ្វើការចេញ។ រយៈពេល១០ឆ្នាំដំបូង នៃវិជ្ជាជីវៈរបស់មនុស្សម្នាក់ៗប្រសិនអាចធ្វើ ៖
រៀនពីរបៀបដើម្បីលូតលាស់នៅកន្លែងធ្វើការ
រៀនជួយអ្នកដទៃរហូតដល់មានប្រជាប្រិយភាព
រៀននាំមុខការងារជានិច្ច
រៀនសម្រេចចិត្តនិងទទួលខុសត្រូវ
នេះជាកូនសោដើម្បីក្លាយជាបុគ្គលិកឆ្នើមពោរពេញទៅដោយគុណតម្លៃ។ នៅពេលដែចៅហ្វាយស្នើសុំជំនួយសូមលើកដៃមុនគេហើយធ្វើឲ្យអស់ពីលទ្ធភាព។ ទទួលយកការប្រកួតប្រជែងលើសមុនជានិច្ច ធ្វើបន្ថែមជានិច្ច រៀនបន្តជានិច្ចកែកំហុសជានិច្ច ហើយយើងនឹងនៅតែជានិយោជិតលេចធ្លោជានិច្ច។
៣ កុំទម្លាប់អែបអប
មេដឹកនាំឲ្យតម្លៃមនុស្សឆ្នើម ហើយមាក់ងាយមនុស្សអែបអប។ មេដឹកនាំ ប្រើមនុស្សអែបអបព្រោះស្រួលប្រើ តែចង់បានមនុស្សឆ្នើមមក ដើម្បីលើកស្ទួយមុខមាត់ខ្លួន។ ដើរសួរចុះ ថៅកែណា អ្នកដឹកនាំណា មិនចង់បានមនុស្សមានគតិបណ្ឌិតនៅជុំវិញពួកគេ? អ្នកណាឲ្យតម្លៃមនុស្សរណេបរណបទៅ? ក៏គ្មានអ្នកណាម្នាក់ចង់កើតមករណបគេដែរ លើកលែងតែគេនោះគ្មានសមត្ថភាព ព្រោះមនុស្សមានសមត្ថភាពពិតមិនរណបអ្នកដទៃដើម្បីរស់ទេ។
៤ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព
បង្ហាញថាខ្លួនយើងខុសពីសហសេវិកដទៃ បើដូចគេដដែល បានអី ពិសេស? បើគេអាចធ្វើ១០ យើងគួរធ្វើបានម្ភៃ រកមើលកន្លែងណាដែលយើងអាចមានឱកាសបង្ហាញបន្ថែមនូវគុណតម្លៃដល់ក្រុមហ៊ុន ឬស្ថាប័ន នឹងធ្វើឲ្យខ្លួនអ្នកក្លាយជាធនធានមិនអាចកាត់ថ្លៃបាន។ នេះមិនមែនមានន័យថាទៅច្រានគេឯងចេញយ៉ាងអាក្រក់មើលនោះទេ ប៉ុន្តែការលើកស្ទួយអ្នកដទៃទៅវិញដែលធ្វើឲ្យខ្លួនយើងត្រូវបានគេមើលឃើញ។
៥ នាំមកនូវដំណោះស្រាយមិនមែនបញ្ហា
បញ្ហា និងការហាប្រឈមនឹងកើតឡើងនៅក្នុងគ្រប់មជ្ឈដ្ឋានការងារទាំងអស់ជៀសមិនរួចទេ។ និយោជិតល្អ មិនត្រឹមតែមិននាំបញ្ហាទៅចៅហ្វាយ តែដោះស្រាយជានិច្ច ទោះពួកគេមិនមានចម្លើយល្អឥតខ្ចោះក្តី គេតែងរកវិធី និងមានជម្រើសជូនមេដឹកនាំពិចារណា។
៦ មិនត្អូញត្អែរ
នៅលើឆាកមនុស្សឆ្នើមគ្មានបុគ្គលដ្រាម៉ានៅជិតមេដឹកនាំខ្លាំងក៏គ្មានមនុស្សចាក់ខ្សែដែរ បើមានមេដឹកនាំនោះលែងខ្លាំងហើយ។ ព្យាយាមមានអាកប្បកិរិយាវិជ្ជមាន ចិត្តទូលាយ សុទិដ្ឋិនិយម ក្លាហាន និងវាងវៃ ស្មោះត្រង់ដែលជាចំណុចដ៏ពិសេសយកឈ្នះភាពអាក្រក់ពុតត្បុតទាំងឡាយបាន។
៧ បង្កើតផែនការអភិវឌ្ឍខ្លួនឯង
បុគ្គលិកកំពូលៗ តែងរៀនបង្កើតផែនការអភិវឌ្ឍផ្ទាល់ខ្លួន មិនរង់ចាំអ្នកគ្រប់គ្រងបង្កើតអ្វីមួយសម្រាប់ពួកគេទេ ពីព្រោះជារឿយៗការតម្រង់ទិសដៅផ្ទាល់ដោយឆន្ទៈរមែងតែងរីកចម្រើន នឹងរុញយើងទៅរកចំណុចកំពូលបានយ៉ាងរហ័សរហួន សឹងមិនអាចស្មានដល់។ កុំឈប់រៀន។
និយោជិតល្អបំផុត ដឹងថា ពួកគេតាមមិនទាន់មនុស្សជំនាន់ថ្មីទេ ដូច្នេះគេតែង រៀនពីកំហុស និងស្រវារកបទពិសោធន៍ ព្រោះបទពិសោធន៍ជាតម្លៃកំពូលមួយក្នុងភាពជាអ្នកគ្រប់គ្រង និងដឹកនាំ។
៨. ចេះសម្របខ្លួន
កាលៈទេសៈផ្លាស់ប្ដូរគ្រប់ពេល បុគ្គលិកឆ្នើមតែងតែមានសមត្ថភាពអាចកែប្រែការរំពឹងទុករបស់ពួកគេ ទៅសម្របខ្លួននឹងស្ថានភាពថ្មី។ ខណៈពេលដែលអ្នកផ្សេងស្រែកថ្ងូរថាលំបាកលំបិន បុគ្គលិកឆ្នើមដឹងថា គ្រប់យ៉ាងមានហេតុ និងមានផល៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ bmeaningful
ចុចអាន៖ យុទ្ធសាស្រ្ត ៥ យ៉ាងដើម្បីបង្កើនលទ្ធផលការងារខ្លាំងនិងកាន់តែរលូន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ