អាជីព
៦វិធី ឡើងតំណែងលឿនជាងអ្នកដទៃទាំងវ័យក្មេង
ជាពិសេស ក្នុងអាយុកាលដំបូងនៃការផ្តើមអាជីព មនុស្សជាច្រើនទន្ទឹងចង់បានការតំឡើងតួនាទី ឬការទទួលខុសត្រូវធំនិងច្រើនជាងមុន ព្រោះនោះ ជាអនាគតនៃការធានាសម្រាប់ទីផ្សារខ្លួនឯង នៅពេលចាស់ទៅ។ យើងមិនអាចចាស់ទៅជាមួយតួនាទីដដែលៗ ហើយធ្វើការប្រជែងក្នុងតំណែងស្មើគ្នាជាមួយក្មេងៗដែលទើបតែធំឡើងទេ ម្ល៉ោះហើយគ្រប់គ្នាត្រូវខិតខំកាលនៅជាយុវវ័យ គឺត្រូវខំឱ្យអស់ពីលទ្ធភាព។
ជំហានទាំង ៦ខាងក្រោមនេះ នឹងជួយឱ្យទទួលបានការចាប់អារម្មណ៍និងឡើងតំណែងការទទួលខុសត្រូវថ្មី បានលឿននៅកន្លែងធ្វើការ៖

១ ដឹងច្បាស់និងឯកសារយោងអំពីសមិទ្ធិផលរបស់ខ្លួន
ចៅហ្វាយរមិនបានតាមដានរាល់សមិទ្ធិផលរបស់បុគ្គលិកគ្រប់គ្នាទេ ដូច្នេះចូររក្សាកំណត់ហេតុនៃសមិទ្ធិផលដែលអាចកំណត់បាននៅពេលណាយើងយល់ថាសមស្របនឹងស្នើសុំដំឡើងឋានៈ។ ការស្នើសុំឡើងតួនាទីមិនមែនជារឿងអាក្រក់ឡើយ នោះជារឿងស្មោះត្រង់ហើយគួរតែសាកលក្បងតវ៉ាធ្វើការជជែកជាមួយថ្នាក់លើប្រសិនយើងត្រូវគេបំភ្លេចចោលយូរពេក តែត្រូវមានអំណះអំណាងរឹងមាំដែរ។
២ មានអំណះអំណាងបង្ហាញខាងធនធានមនុស្ស
មន្ត្រីនានានៅក្នុងផ្នែកធនធានមនុស្សអាចនឹងតាមដានបញ្ហារបស់យើងជាជាងគុណសម្បត្តិរបស់យើង។ មានធនធានមនុស្សខ្លះ សូម្បីតែរារាំងយើងផងក៏ធ្វើទៅបាន ប៉ុន្តែប្រសិនយើងពិតជាបុគ្គលិកខ្លាំងមានសមត្ថភាពភាព គ្មានអ្នកណាម្នាក់អាចឬហ៊ានបដិសេធសំបុត្រស្នើសុំឡើងតួនាទីរបស់យើងទេ។ លោក ដូណាល់ អាស៊ើរ អ្នកពិគ្រោះយោបល់ផ្នែកអាជីពនៅហាវើដ និងជាអ្នកនិពន្ធនៃចំណងជើង មហាលក់ដាច់ «នរណាសមឡើងតំណែង!» និយាយថា គួររៀនផ្តល់ព័ត៌មានដល់ផ្នែកធនធានមនុស្សទៀងទាត់ ដែលអាចប្រាប់អំពីប្រសិទ្ធិភាពនិងល្បឿនការងាររបស់ខ្លួន ហើយនេះមិនមែនជារឿងដែលត្រូវអៀនប្រៀនឡើយ ។
៣ កសាងទំនាក់ទំនង
មនុស្សជាទូទៅ ទៅទទួលទានអាហារថ្ងៃត្រង់ដើម្បីចាប់ផ្តើមកសាងទំនាក់ទំនង ប៉ុន្តែយើងមិនបាច់ធ្វើតាមគេកសាងទំនាក់ទំនងនៅតុបាយឬកាហ្វេទេ ពោលគឺឱ្យតែមានចិត្តទៀងត្រង់ មានសមានចិត្ត ចេះជួយអ្នកដទៃនៅកន្លែងធ្វើការ យើងនឹងក្លាយជាចំណុចស៊ីបនៃការឱ្យតម្លៃដោយឯកឯង។ នៅពេលដែលបង្កើតទំនាក់ទំនងត្រូវដឹងថា គេមើលយើងក្នុងរូបភាពល្អ និងស្មោះត្រង់។
ការទុកចិត្តរបស់អ្នកជុំវិញ និងរបស់ខ្លួនយើងផ្ទាល់ អាចជួបង្កើនឱកាសទទួលបានការផ្សព្វផ្សាយគុណូបការៈឈានដល់ការតំឡើងតួនាទីបាន។

៤ ធ្វើ់លើសពីបទពិពណ៌នាការងារ
នៅពេលដែលយើងមានឱកាសចូរសាកគ្រប់មុខនាទី ដែលនឹងបង្ហាញថា ខ្លួនយើងជាអ្នកមានសមត្ថភាពក្នុងការផ្តល់ការងារដ៏អស្ចារ្យ អ្នកណាៗក៏ចង់ជួល ។ សូមអោយអ្នកគ្រប់គ្រងយល់ថា យើងសមនឹងមានទំនួលខុសត្រូវបន្ថែមទៀត ថែមការងារគឺថែមតួនាទី ហើយនិងប្រាក់កម្រៃទន្ទឹមគ្នា ។ នៅពេលសមគួរ ត្រូវមានភាពជាក់លាក់ដោយស្នើសុំធ្វើការបន្ថែមលើកិច្ចការជាក់លាក់ឬគម្រោងណាមួយ។ ប្រសិនម្នាក់ៗចង់ទទួលយកការងារធំ ៗ ឬការងារដែលផ្តល់ឱ្យនូវឱកាសសាកល្បងគួរធ្វើដោយកុំគិតលុយកាក់ជាធំសិន។ សមត្ថភាពបង្ហាញសិនលុយកាក់មកតាមក្រោយ។
៥ បង្ហាញថាយើងជាមេដឹកនាំលើក្រុម
សមាជិកក្រុមខ្លះ ចាំតែមេដឹកនាំមកដល់នៅនឹងមុខទើបខំ។ ចូរចាំថា បុគ្គលម្នាក់ៗត្រូវបានតំឡើងឋានៈ មិនមែនដំឡើងជាក្រុមទេ គឺត្រូវខំឱ្យលេចធ្លោ តែមិនមែនជាន់គេឯងឡើយ។ បុគ្គលលេចធ្លោគឺបុគ្គលដែលក្រុមនិីមួយៗចង់បានមកជាមេដឹកនាំផ្ទាល់របស់គេឬខ្វះយើងមិនបាន។ បុគ្គលនោះតោងឈានមុខគេជានិច្ច មកដល់មុនគេ ធ្វើច្រើនជាងគេ មិនសូវរអ៊ូរទាំដូចគេ ជួយគេបាន។ល។
៦ ស្វែងរកឱកាសនៅកន្លែងផ្សេងទៀត
ប្រសិនបើនៅកន្លែងធ្វើការនេះ មិនមានតួនាទីដូចដែលយើងស្រមៃ គ្រប់គ្នាមានសិទ្ធិស្វែងរកការដំឡើងប្រាក់ខែឬការផ្លាស់ប្តូរមុខងារ ឋានៈ នៅកន្លែងផ្សេងបានបន្តាប់ពីបានហាត់ពត់លត់ដំនៅទីចាស់រួចមក។ កុំស្តាយថា យើងបានចំណាយកម្លាំងដោយមិនបានអ្វី ព្រោះទោះយ៉ាងណាទីនោះបង្រៀនយើងនឹងផ្តល់ឱកាសសាកល្បងតតាំងនឹងការងារធំដល់យើង វាប្រៀបបានទៅនឹង ការទៅរៀន មហាវិទ្យាល័យ ឬទៅរៀនជំនាញដោយមិនបានបង់លុយដែរ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ globalnews
ចុចអាន៖ កុំនិយាយបែបនេះទៅកាន់មិត្តរួមការងារ បើនៅចង់ឲ្យគេផ្ដល់តម្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


