អាជីព
៥ យ៉ាងលើកកម្ពស់ក្រមសីលធម៌រឹងមាំនៅក្នុងអង្គភាព
អង្គភាព ឬក្រុមហ៊ុនមួយដែលខ្វះខាតឬគ្មានកម្លាំងនិយោជិកខិតខំធ្វើការក្នុងក្រមសីលធម៌ការងារ មិនងាយក្លាយជាស្ថាប័នរឹងមាំទេ ។ វប្បធម៌នៃក្រុមហ៊ុនឬអង្គភាពមួយ ត្រូវបានកើតមានដោយសារការឧទ្ទិស បរិច្ចាគ របស់បុគ្គលិកម្នាក់ៗ ដល់វិជ្ជាជីវៈ រហើយដឹងពីរបៀបគ្រប់គ្រងពេលវេលាឱ្យមានប្រសិទ្ធភាព ការដោះស្រាយទំនាស់និងការកាត់បន្ថយសម្ពាធ។

ប៉ុន្តែតើធ្វើដូចម្តេចដើម្បីឱ្យបុគ្គលិកក្លាយជាមកចាប់អារម្មណ៍ឧទ្ទិស ខ្លួនដល់វិជ្ជាជីវៈ ?
ពិតណាស់ មេដឹកនាំនោះឯងជាអ្នកផ្តើមដំបូងបង្កើតការទ្រទ្រង់ វិន័យដែលគន្លឹះ ៧ ចំណុចខាងក្រោមទំនងអាចជួយបានច្រើន៖
១ អភិវឌ្ឍវប្បធម៌រៀនសូត្រប្រកបដោយវិជ្ជាជីវៈ

មេដឹកនាំល្អតែងស្វះស្វែងរកសាលាឱ្យកូនចៅបានអភិវឌ្ឍវិជ្ជាជីវៈ សម្របសម្រួលឱ្យពួកគេមានចំណែះជាមូលដ្ឋាននៃការគ្រប់គ្រងខ្លួនឯងសិន ទើបអាចពន្យល់និងចាប់អនុវត្តអំពីក្រមសីលធម៌ការងារបាន។ មេដឹកនាំត្រូវធ្វើជាគំរូសំខាន់ដែលជាទម្រង់វប្បធម៌រៀនសូត្រនៃក្រុមហ៊ុនបានន័យថា មេក៏រៀនកូនក៏រៀន គ្រប់គ្នារៀន។ បង្រៀនគ្នា លើកទឹកចិត្តការរៀន រៀបចំម៉ោងពេលដើម្បីរៀន ព្រោះក្រុមហ៊ុនដែលពោរពេញដោយមនុស្សល្ងង់ ឈ្លោះប្រកែក ធ្វើម៉េចនឹងកកើតទម្រង់នៃវប្បធម៌ខ្ពង់ខ្ពស់បាន?
២ បង្កើនទំនាក់ទំនង

សិល្បៈរវាងសមាជិកទាំងអស់រួមទាំងនិយោជិកនិងថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរត្រូវការ បង្កើតជាគោលការណ៍និងអនុវត្តិឬទៀងទាត់ ។ ត្រូវណែនាំពិការផ្តល់និងទទួលព័ត៌មាន មធ្យោបាយប្រជុំ ទំនាក់ទំនងសំខាន់ៗតាមរយៈ ម៉េលឬបណ្តាញដទៃរួមមានប្រព័ន្ធផ្សព្វផ្សាយសង្គមនិងទូរសព្ទផង។ គួរតែបង្កើតវេទិកាតាមអ៊ិនធរណេតដែលនិយោជិកអាចសួរសំណួរគ្នា ឬចែករំលែកគន្លឹះក្នុងបង្កើនល្បឿនផលិតភាពការងារ និងដោះស្រាយរាល់កង្វល់ដែលពួកគេមាន។ នេះថែមទាំងជាផ្នែកនៃការពង្រឹងជំនាញទំនាក់ទំនង និងការប្រើអ៊ីនធើណេតនៃបុគ្គលិក។
៣ គ្រប់គ្រងការងារឯករាជ្យ
លើកទឹកចិត្តបុគ្គលិកឱ្យចេះវាយតម្លៃទម្លាប់ការងាររបស់ពួកគេខ្លួនឯង ពោលគឺខ្លាំងឬខ្សោយយឺតឬរហ័ស បានច្រើនឬតិច?រីកចម្រើនឬដើរថយក្រោយ?ល។ ព្រោះក្នុងករណីខ្លះនិយោជិកប្រហែលជាមិនដឹងថា ក្រមសីលធម៌ការងាររបស់ពួកគេខ្វះខាតនោះទេលើកលែងតែគេយល់ថាអ្វីទៅជាក្រមសិលធម៌សិន។ ផ្តល់ឱ្យពួកគេនូវសមត្ថភាពវិភាគដោយប្រុងប្រយ័ត្ននូវគ្រប់ផ្នែកទាំងអស់នៃក្រមសីលធម៌ការងារ ក៏ដូចជាចង្អុលបង្ហាញចំណុចខ្វះខាតសម្រាប់ការកែលម្អ។
៤ ពង្រឹងវប្បធម៌គោរពនិងចេះកំណត់ពេលវេលា

ជំនាញបន្ទាប់បន្សំតែសំខាន់បំផុតមួយដែលភ្ជាប់ទៅនឹងក្រមសីលធម៌ការងារគឺ ការគ្រប់គ្រងពេលវេលា។ និយោជិកគួរចេះប្រើពេលវេលាភាគច្រើននៅកន្លែងធ្វើការនិងនៅពេលកំពុងបំពេញភារកិច្ចដើម្បីឱ្យមានផលិតភាពពិតប្រាកដជៀសវាងការលំៗ ខាតពេលនិងបង្កើតជាបិរយាកាសគំរូមិនល្អ ឬវប្បធម៌ពន្យារពេល ដែលជាសត្រូវនៃក្រមសីលធម៌ការងាររឹងមាំ។ គួរទម្លាប់គ្រាប់ជាន់ថ្នាក់នូវរបៀបកំណត់អត្តសញ្ញាណថាអ្វីទៅជាអាទិភាពប្រចាំថ្ងៃ ជួយនិយោជិកឱ្យយល់កាន់តែច្បាស់អំពីអាទិភាពនានា ដោយបញ្ជាក់ពីអ្វីដែលបន្ទាន់និងអ្វីដែលអាចរង់ចាំបាន។ លើកទឹកចិត្តពួកគេឱ្យចេះបង្កើតបញ្ជីការងារ បង្ហាញHigh light ថាមួយណាត្រូវធ្វើភ្លាមនិងទទួលខុសត្រូវខ្ពស់ ដែលនេះនឹងជួយនិយោជិកឱ្យដឹងច្បាស់ពីអ្វីដែលពួកគេមាននៅលើចានរបស់ពួកគេនៅថ្ងៃនេះ ។
៥ លើកទឹកចិត្តឱ្យចេះបែងចែក តុល្យភាពការងារនិងឯកជនភាព
លោក Philip Shawe នាយកប្រតិបត្តិក្រុមហ៊ុន TransPerfect Global សរសេរថា ការបង្រៀនទៀងទាត់ ឱ្យបុគ្គលិកចេះផ្តោតអារម្មណ៍ (Focus )លើមុខជំនាញវិជ្ជាជីវៈត្រឹមត្រូវ មិនបន្លំ ក៏មានន័យថា មានតុល្យភាពច្បាស់រវាង ការងារ ជីវិតឯកដែល ជាគន្លឹះដើម្បីទទួលបានជោគជ័យទូទាំងស្ថាប័ន។ ការបង្វឹកបុគ្គលិកលក្ខណៈផ្តោតអារម្មណ៍ អាចជួយឱ្យរកឃើញភាពសាមញ្ញជាមួយមនុស្សនៅជុំវិញ ឬការងារមានសម្ពាធយ៉ាងណា មិនយកទៅផ្ទះ រឿងនៅផ្ទះធំយ៉ាងណាមិននាំមកឡូកឡំឡើយ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ elearningindustry
ចុចអាន៖ មេដឹកនាំល្អ ចេះកសាងប្រព័ន្ធការងារដែលគ្មានអារម្មណ៍ថា ហត់នឿយ

-
សន្តិសុខសង្គម២១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល