Connect with us

អាជីព

ចង់បង្កើតក្រុមការងារ​រួបរួម​ពិតៗ​មួយ​ នៅ​អង្គភាព​ឬ​ក្រុមហ៊ុន​?

បានផុស

នៅ

​កសាង​ក្រុមការងារ ស្រួល​ជាង​កសាង​ស្មារតី​ជា​ក្រុម ដែល​ត្រូវការ​អ្នកមាន​ចំណេះ​ផ្នែក​ធនធានមនុស្ស​ជាក់លាក់​ម​និង​មាន​ចរិត​មេដឹកនាំ​ល្អ​ទើប​ទៅរួច​។​

​ជាទូទៅ​គេ​សម្គាល់ការ​ដឹកនាំ​ល្អ​នី​មួយៗ អាស្រ័យ​លើ​សមត្ថភាព​ដែល​អាចធ្វើឱ្យ​មនុស្ស​ទាំងអស់​ក្រោមបង្គាប់​គាត់ ចេះ​ធ្វើការ​ស្មោះស​ជាមួយគ្នា និង​សប្បាយចិត្ត មាន​កម្លាំងចិត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការបង្ខំ​មនុស្ស​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​កសាង​ក្រុម​ថា​ជា​កាតព្វកិច្ច គឺជា​ការធ្វើឱ្យ​ខូច​ដល់​ការធ្វើ​កិច្ចការ​ជា​ក្រុម​ទៅវិញ ព្រោះ​អ្វី​ព្រោះ ការងារ​ជា​ក្រុម​ត្រូវ​ប្រព្រឹត្តិ​ដោយ​ស្ម​គ្រ័​ចិត្ត​។​

​អ្នកគ្រប់គ្រង​និង​ផ្នែក​ធនធានមនុស្ស​ដែល​ឈ្លាសវៃ​នឹង​គិតពី​ត​គំនិត​មួយចំនួន​តាំងពី​សំណាក់​កាល​ជ្រើសរើស​មនុស្ស អាច​ថា ៖

១ រក​មនុស្ស​វិជ្ជមាន​

​ការ​អាក់អន់ចិត្ត​រមែង​តែងមាន​កើតឡើង​ក្នុងចំណោម​បុគ្គលិក​របស់​អ្នក​ចៀស​មិន​រូ​ច​ទេ ។ ជំនួស​ឱ្យ​ការ​គូ​រចនាសម្ព័ន​ក្រុម ពី​កំពូល​ចុះក្រោម​តាមរបៀប​ផ្តាច់ការ គ្មាន​ប្រសិទ្ធភាព​ក្នុងការ​អនុញ្ញាតឱ្យ​ក្រុម​ធ្វើការ​អស់ពី​កាយ​ចិត្ត​ឡើយ​។​

​មនុស្ស​ជាច្រើន​នឹងមាន​បញ្ហា​ជាមួយនឹង​ការបង្ខំ​ឱ្យ​សម្ដែង ដោយ​ធ្វើ​ត្រាប់​តាម ហើយ​គេ​នៅតែ​គិត​ផ្សេង​នឹងមិន​ខ្វល់​អំពី​ជោគជ័យ​រួម​ទេ ​ប្រសិន​គេ​ជា​មនុ​ស្សមាន​ទស្សនៈ​អវិជ្ជមាន គេ​នឹង​នាំ​អ្នក​ក្បែរៗ​ឱ្យក្លាយ​បែប​នោះដែរ​។ ដោយសារ​យើង​មិនមាន​ពេល​នឹងមិន​ចាំបាច់​ក្នុងការ​ចំណាយ​លើ​ការកែប្រែ​មនុស្ស​អវិជ្ជមាន គួរ​មិន​ទទួលយក​ចូលមក​តាំងពី​ដំបូង​តែម្តង អ៊ីចឹង​ហើយ​បានជា ពី​ការ​ស៊ើប​បុគ្គលិកលក្ខណៈ​មនុស្ស​ម្នាក់ៗ​មុន​ទទួល​មកជា​បុគ្គលិក គឺ សំខាន់​ជាង​ការ​ស៊ើប​អំពី ចំណេះ ជំនាញ និង​បទពិសោធន៍​ ព្រោះ​ជំនាញ​អ្វី​ក៏​អាច​បណ្តុះបណ្តាល​បាន ចំណែក​ចរិត​មនុស្ស​ដែល​អវិជ្ជមាន គឺ​ពិបាក​កែប្រែ​បំផុត​។​

២ បង្កើត​បរិយាកាស​ដែលមាន​សម្ពាធ​ទាប​

​សមាជិក​ក្រុម​អាច​ស្គាល់គ្នា​និង​បង្កើតជា​ចំណងទាក់ទង​ដែល​អង្គភាព​រៀបចំ​ឱ្យ តែមិនមែន​ពង្វក់​ជក់បារី ​ផឹកស្រា​ទេ​។ ក្រុមហ៊ុន​គួរ​មាន​កញ្ចប់​ចំណាយ​ថវិកា​សម្រាប់​ការជួបជុំ បរិភោគ​អាហារ​រៀងរាល់ថ្ងៃ​សុក្រ​មាន​មេដឹកនាំ​កំពូល​មក​ចូលរួម​ដូច​គ្រួសារ ជឿទុកចិត្ត​គ្នា​បាន និង​និយាយស្តី​បើកចំហរ​មិន​ប្រកែប្រកាន់​គ្នា​កសាង​វប្បធម៌​ «​មនុស្ស​ក្នុងផ្ទះ​»​។ ការធ្វើ​បែបនេះ​នឹង​ជួយ​សន្សំ​ប្រាក់​ជាជាង​ចេញទៅ​ជប់លៀង ដើរ​កម្សាន្ត ហើយនឹង​បង្កើត​លទ្ធផល​ល្អប្រសើរ​ក្នុងការ​ទាក់ទង​ជា​ក្រុម យល់​គ្នា មិន​សង្ស័យ និង​ស្និទ្ធស្នាល​។​

៣ បញ្ជាក់​តួនាទី​ទទួលខុសត្រូវ​ច្បាស់​

​ប្រសិនបើ​មាន​ភាពមិនច្បាស់លាស់ ឬ​ជាន់គ្នា ទាក់ទង​នឹង​តួនាទី ទំនួល​ខុសត្រូវ ក្រុមការងារ​នោះ​នឹងមិន​អាចទៅរួច​ទេ​នឹង​ធ្វើការ​ជាមួយគ្នា​ប្រកបដោយ​ប្រសិទ្ធភាព​។ អាក្រក់​ជាងនេះទៅទៀត គឺ​មុខងារ​មិន​ច្បាស់ អាច​បញ្ចប់​ដោយ​ស្ថានភាព​ដែល​កម្មករ​ផ្ទេរ​ការងារ​របស់​ពួកគេ​ទៅ​អ្នកដទៃ​ដោយ​អយុត្តិធម៌ បង្ខំ កេងចំណេញ និង​បង្កើតឱ្យមាន​ការ​អាក់អន់​ចិត្ត​ជ្រាលជ្រៅ​។​

​ដើម្បី​ចៀសវាង​ការភាន់ច្រលំ និ​យោ​ជិ​ក​ម្នាក់ៗ​គួរតែ​ត្រូវ​បានទទួល​ឯកសារ​មុខងារ​តួនាទី​ច្បាស់លាស់​និង​បើកចំហរ​ឱ្យមាន​ការតវ៉ា​សួរនាំ​។ សម្រាប់​ការងារ​រួម​ដែល​តម្រូវឱ្យមាន​សមាជិក​ក្រុម​ច្រើន​រូប​ចូល​ជួយ ត្រូវ​បញ្ជាក់​លំអិត ថា​មាន​អ្វីខ្លះ និង​ង​ពេលណា​ដែល​ម្នាក់ៗ​ត្រូវ​ចូលរួម​វិភាគទាន​។​

៤ មាន​គោលដៅ​ច្បាស់​

​និ​យោ​ជិ​ក​ទាំងអស់​គួរតែ​ដឹង​ច្បាស់​អំពី​គោលដៅ​រយៈពេល​វែង​រប​ស់​អង្គការ ឬ​ក្រុមហ៊ុន ឬ​ហោចណាស់​ក្រុម​ឬ​នាយកដ្ឋាន​ខ្លួន​។ មេដឹកនាំ មិនអាច​នៅ​រង់ចាំតែ​លទ្ធផល​ហើយ​បន្ទោស​ទេ គួរតែ​សកម្ម​ធ្វើ​បច្ចុប្បន្ន​ភាពជា​ទៀងទាត់ ពេល​ប្រជុំ​ត្រូវ​ស្វាហាប់​ពន្យល់ កូនចៅ និង​អនុ​ញ្ញា​តិ្ត​ឱ្យ​សួរ​សំណួរ ។​

​ប្រសិនបើ​អង្គភាព​មិនបាន​កំណត់​គោលដៅ​ដែល​អាច​វាស់វែង​បាន រួមមាន គុណ​តម្លៃ ទស្សនវិស័យ ផែនការមេ ផែនការ​យុទ្ធសាស្ត្រ ឬ​ផែនការ​សកម្មភាព​ហោចណាស់​បី​ខែម្តង​ទេ ប្រញាប់​ធ្វើ​ព្រោះ គ្រប់គ្នា​កំពុង​រាវ​ផ្លូវ​ដើរ​។​

​នៅពេល​មាន​គោលដៅ​ច្បាស់លាស់​ដើម្បី​ធ្វើការ​ឆ្ពោះទៅរក​ទៅនោះ គ្រប់ការ​ប្រាស្រ័យ​ទាក់ទង ការជជែក និង​ច្បាស់លាស់​ជាង​មុន​។​

៥ កុំ​គ្រប់គ្រង​បែប​ Macro

​នេះ​បានន័យថា ប្រសិនបើ​ចង់​គ្រប់គ្រង​និ​យោ​ជិ​ក​ដូចជា កូនក្មេង​ដែល​ជជីក​សួរនាំ ស្តីថា ជ្រៀតជ្រែក​បង្គាប់បញ្ជា ចុងក្រោយ​ក្រុម​​នឹង​សល់​តែម​នុស្ស​មិនបានការ​ ទើប​ព្រមឱ្យ​យើង​គ្រប់គ្រង​របៀប​នោះ​។​

​រឿង​សំខាន់​ដែល​មេដឹកនាំ​នានា គួរ​ផ្ចង់​គឺបញ្ជាក់​គោលដៅ​ដល់​ពួកគេ កំណត់ពេល​វេលា​និង​ផ្តល់ឱ្យ​នូវ​ឧបករណ៍​ដែល​ពួកគេ​ត្រូវការ​ដើម្បី​អាចធ្វើឱ្យ​អស់ពី​សមត្ថភាព​។​

៦ កសាង​វប្បធម៌​នៃ​ការជឿទុកចិត្ត​

​ទុកចិត្ត​គឺ​ផ្តល់​ការ ការគោរព ហើយ​នេះ​និង​បង្កើត​ភាពស្មោះត្រង់​។ ប្រសិនបើ​ចង់​បង្កើត​វប្បធម៌​ដ៏​អស្ចារ្យ​នៃ​ការធ្វើការ​ជា​ក្រុម នឹង​ចង់ឱ្យមាន​ឮ​ការរីកចម្រើន​ចូរ ហ៊ាន​បង្កើត​ទំនាក់ទំនង​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​យើង​មិនចាំបាច់​ក្លាយជា​មិត្ត​ល្អ​បំផុត​ដើម្បី​ធ្វើការ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ ​ប៉ុន្តែ​ការអនុវត្ត​ការប្រាស្រ័យ​ទាក់ទង​ល្អ យល់​គ្នា​មិន​សង្ស័យ មិន​បក្សពួក​។​

​អាច​បោះពុម្ពផ្សាយ​គោលនយោបាយ​ទំនាក់​ទំនងជា​ផ្លូវការ​និង​ណែនាំ​និ​យោ​ជិ​ក​ថ្មីៗ​កំឡុងពេល​ដំណើរការ​ការងារ​សាក​ល្បង និយាយ​ពិស្តារ​អំពី​បណ្តាញ​ទំនាក់ទំនង​ល្អៗ សម្រាប់​សេណា​រី​យ៉ូ​ជាក់លាក់​មិនមែន​បង្ខំ​ថា ​គ្រប់គ្នា​ត្រូវតែ​និយាយ​ភាសា​អង់គ្លេស​ឬ​ភាសា​ណាមួយ​ឡើយ​។​

៧ ទទួល​សាទរ​បណ្តា​គំនិត​ដ៏​អស្ចារ្យ​ថ្មីៗ​

​ឮជា​ការប្រសើរ​ណាស់​ក្នុង​ការចេះ​ស្នើសុំ​គំនិត​និង​យោ​ប​គ្រប់​មនុស្ស គ្រប់​តួនាទី​ទាំងអស់​នៅក្នុង​អង្គភាព រាប់​តាំងពី​អ្នកទទួល​ភ្ញៀវ​រហូតដល់​នាយក​ប្រតិបត្តិ​។​

​ពេលខ្លះ​អ្នក​ដែល​ផ្តល់​វិភាគទាន​ច្រើនជាងគេ​គឺជា​អ្នក​ដែល​ចេញមុខ​និយាយ​ពិត និង​និយាយ​ដោយ​ធម្មជាតិ​ជាជាង​អ្នក​ដែលមាន​គំនិតល្អ​បំផុត​និយាយ​បែប​ផ្លូវការ​សម្របៗ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​គ្មាន​គំនិត​ថ្មី និង​វប្បធម៌ Yes No OK មេដឹកនាំ​ល្អ​តែង​បង្កើត​បណ្តាញ​ឱ្យ​មានមតិ​ប្រតិកម្ម​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ដូចជា ការប្រជុំ​មួយ​ទល់​មួយ​ជាមួយ​អ្នកគ្រប់គ្រង និង​ហ៊ានបញ្ចេញមតិ​ដោយ​ប្រើ​ប្រអប់​ផ្តល់​មតិ​អនាមិក​ឬ​បើកចំហ​៕​

​ប្រែសម្រួល ៖ ឡា​ហ្សូ​លី​

ចុចអាន៖ បង្កើន​ល្បឿន​ នៃ​លទ្ធផល​ការងារ​ដោយ​មិន​ស្ទះ​គំនិត​ច្នៃប្រឌិត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម