អាជីព
បង្កើនល្បឿននៃលទ្ធផលការងារដោយមិនស្ទះគំនិតច្នៃប្រឌិត
ធម្មតាពេលធ្វើការ យើងចង់បានផលិតភាពច្រើនពេក ក៏ជាពេលការច្នៃប្រឌិតត្រូវកាត់បន្ថយសិន ឬទុកចោលតែម្តងព្រោះសម្ពាធពេលវេលា។ ចុះតើយើងអាចមានផលិតភាពខ្ពស់ ដោយមិនសម្លាប់គំនិតច្នៃប្រឌិតបានដែរ?
វិធីខាងក្រោមទំនងជួយបានខ្លះ ៖
១. កំណត់តួលេខផលិតភាព

និយមន័យសាមញ្ញនៃផលិតភាពគឺដូចកំពុងព្យាយាមធ្វើឱ្យបានសម្រេចនូវលួ្ធផលណាមួយ ឧទាហរណ៍ សរសេរឱ្យបាន១០ទំព័រ ចងឱ្យបាច់១០០បាច់ ជួបឱ្យបាន៣០អតិថិជន ។ល។
ជាក់ស្ដែងដែលយើងអាចនិយាយបានថា “ អ្វីដែលយើងបានធ្វើសម្រេចតាមគម្រោងការនៅថ្ងៃនេះ” ជាផលិតភាពពិត និងជាអ្វីដែលជំរុញឲ្យយើងខិតទៅរកគោលដៅធំ។ ការកំណត់លទ្ធផលប្រចាំថ្ងៃគឺសំខាន់ ធ្វើយ៉ាងណាអាចវាស់ផលិតភាពរបស់យលងជាមួយនឹងសមីការផលិតភាពការងារជាលទ្ធផលសរុបជាជាងការរាយការណ៍ឱ្យតែបានរាយការណ៍។ ឧទាហរណ៍ រកបានទំនិញឬសេវាកម្មដែលមានតម្លៃ ៨០,០០០ ដុល្លារដោយប្រើប្រាស់ម៉ោងការងារ ១.៥០០ ។ ដើម្បីគណនាផលិតភាពគឺត្រូវបែងចែក ៨០,០០០ជាមួយ ១.៥០០ ម៉ោង ។
២. កំណត់ពេលវេលាសម្រាប់ខ្លួនឯង

សាកល្បងដើរសម្លឹងមើលធម្មជាតិជុំវិញផ្ទះឬសួនច្បារ ត្រាំក្នុងអាងទឹកក្ដៅដោយដុតទៀនបំភ្លឺនិងឧបករណ៍ភ្លេង ដេកនៅក្នុងអង្រឹងនៅខាងក្រោយផ្ទះ ស្រូបយកខ្យល់បរិសុទ្ធហើយសម្លឹងមើលទៅលើមេឃ។
គិតពីការច្នៃប្រឌិតដែលជាគំនិតរបស់យើង ហើយក៏ចងចាំថា រឿងទាំងនោះគឺត្រូវការពេលវេលានិងចន្លោះដើម្បីរកចង្វាក់រវាងបំណែកនីមួយៗ។ ចាត់ទុករឿងទាំងនេះទៅនឹងកិច្ចប្រជុំអតិថិជន ឬក្នុងក្រុមហ៊ុន។
៣. ស្វែងយល់ពីដែនកំណត់ខ្លួនឯង
ការគិតមមៃសមូហភាពជាមួយនឹងប្រសិទ្ធភាពនិងផលិតភាព ធ្វើឲ្យមានការច្នៃប្រឌិត។ នៅពេលដែលយើងព្យាយាមរៀបចំថ្ងៃរបស់យើងឲ្យទៅជាពេលវេលានៃការផ្ដោតអារម្មណ៍ ដោយប្រើខួរក្បាលនោះវានឹងត្រូវលើសទម្ងន់។
រាល់ផលិតភាព ៤០ នាទីចំណាយពេល ១០ នាទីនៃពេលវេលារង់ចាំ សូម្បីតែយើងដកភ្នែកចេញពីអេក្រង់រយៈពេល ៣០ វិនាទី ក៏អាចផ្ដល់នូវអត្ថប្រយោជន៍យូរអង្វែងដែរ។
រៀនសាកល្បង រៀនស្វែងយល់ពីដែនកំណត់ខ្លួនឯង ដោយមិនឲ្យប៉ះពាល់ដល់ការច្នៃប្រឌិតរបស់យើង។

៤. ជៀសវាងការរំខានរឿងមិនទាក់ទងនឹងយើង
សំឡេងរំខាន ទីកន្លែងមិនស្ងប់អាចធ្វើឲ្យយើងបង្កើតផលិតភាពដោយមិនច្បាស់លាស់ សម្រាប់ខ្លួនឯង។ ជាពិសេសនោះគឺអាចសម្លាប់គំនិតច្នៃប្រឌិត និងធ្វើឲ្យយើងស្រពិចស្រពិលបាន។
សូមយកទូរស័ព្ទទៅឆ្ងាយ ហើយលុបចោលការប្រជុំដែលមិនសំខាន់ រួចសម្រាកដោយគ្មានការរំខាន។ ត្រូវប្រាប់ខ្លួនឯងថា” យើងបានមកដល់ពេលកំណត់នៃផលិតភាពហើយ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ success
ចុចអាន៖ វិធីដែលមេដឹកនាំអាចបង្កើនកម្លាំងចិត្ត ឱ្យដល់បុគ្គលិក

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង