អាជីព
គ្រប់គ្រងការងារនៅពេលដែលក្រុមហ៊ុនមិនមានមនុស្សធ្វើការគ្រប់ដៃ
ស្ថិតក្នុងគ្រាមេរោគកំពុងរាតត្បាតនេះ មានស្ថាប័ន អង្គភាពខ្លះមិនទាន់អាចវិលផ្តុំមកធ្វើការនៅអូហ្វីសបានគ្រប់គ្នាបានឡើយ ដោយមានអ្នកខ្លះធ្វើការនៅផ្ទះ ឬតាមហាងកាហ្វេ កន្លែងណាដែលមានអ៊ីនធឺណិត ដោយមិនចាំបាច់ជួបជាមួយមេកោយរបស់ពួកគេ។
ក្នុងវេលានេះគ្រប់គ្នាមិនអាចធ្វើការទំនាក់ទំនងគ្នាបានដូចពេលនៅជុំទេ។ ចំណែកអ្នកដឹកនាំត្រូវបង្ខំគ្រប់គ្រងពីចម្ងាយ ដោយមិនបានឃើញមនុស្សអស់រយៈពេលយូរ។
នេះជាអ្វីដែលចៅហ្វាយអាចធ្វើបាន ដើម្បីទទួលបានជោគជ័យរួមគ្នា ៖
១. ផ្តល់ភាពយុត្តិធម៌
ក្នុងនាមជាអ្នករួមការងារជាមួយគ្នា យើងតែងចង់ដឹងឃើញមិត្តរួមការងារមានសមធម៌និងយុត្តិធម៌។ លោកស្រី Mika Lissនៃ វិទ្យាស្ថាន COO ជាអ្នកជំនាញខាងវិទ្យាសាស្ត្រមានប្រសាសន៍ថា “ នៅកន្លែងធ្វើការ យើងចង់ឃើញថា ទាំងអស់គ្នាទទួលខុសត្រូវ ” ។ នៅពេលយើងទទួលខុសត្រូវ ហើយឃើញថាអ្នកផ្សេងទៀតទទួលខុសត្រូវដូចគ្នា នេះក៏ជាការបំពេញនូវតម្រូវការរបស់យើងឲ្យមានអារម្មណ៍ថា យើងកំពុងធ្វើដូចពួកគេដែរ។
ជាចៅហ្វាយ ត្រូវជំរុញភាពយុត្តិធម៌និងវិជ្ជមាន ដើម្បីជួយមនុស្សក្នុងក្រុមឲ្យទទួលបានជោគជ័យ កាត់បន្ថយការច្រណែននិន្ទាគ្នា។
២. ទទួលខុសត្រូវរួមគ្នា
ការទទួលខុសត្រូវមិនគ្រាន់តែជាការចង្អុលបង្ហាញនៅពេលដែលមនុស្សមិនឈានដល់ការរំពឹងទុកប៉ុណ្ណោះទេ តែក៏ជាការទទួលស្គាល់នៅពេលពួកគេមានផងដែរ។
ចៅហ្វាយត្រូវតែធ្វើឲ្យបុគ្គលិកទទួលខុសត្រូវចំពោះលទ្ធផលវិជ្ជមានរបស់ពួកគេ។ ត្រូវប្រាកដថា ចៅហ្វាយកំពុងផ្ដល់មតិត្រឡប់អំពីអ្វីដែលពួកគេធ្វើបានល្អ និងបន្ថែមលើអ្វីដែលពួកគេអាចកែលំអបាន។

៣. ជួយមនុស្សក្នុងក្រុមឲ្យជោគជ័យ
តាមរយៈការធ្វើឲ្យបុគ្គលិកមានភាពជាអ្នកដឹកនាំ ក៏អាចជំរុញពួកគេឲ្យពិចារណាពីតួនាទីផ្សេងទៀតប្រសិនបើចាំបាច់។ និយោជិកអាចមិនសមនឹងតួនាទីបច្ចុប្បន្ន ហើយមតិប្រតិកម្មអាចជំរុញពួកគេឆ្ពោះទៅរកការស្វែងរកឱកាសដែលសមនឹងខ្លួន។
ប៉ុន្តែនៅពេលដែលមនុស្សធ្វើមិនបានល្អ ពួកគេច្រើនតែពិបាកទទួលយក។ ក្នុងពេលដែលកូនក្រុមពិបាកក្នុងការស្ដាប់យោបល់អវិជ្ជមាន ការជួយពួកគេឲ្យដើរទៅមុខ អាចផ្ដល់អំណាចបុគ្គលិកកាន់តែប្រសើរ រួមទាំងក្រុមនិងអង្គភាពទាំងមូល។
៤. បង្កើតការយកចិត្តទុកដាក់លើបុគ្គលិក
សមាជិកក្រុមយកចិត្តទុកដាក់ចំពោះការងាររបស់គ្នាទៅវិញទៅមក ហើយដឹងច្បាស់ថាអ្នកណាកំពុងធ្វើអ្វី។ ចំណែកមេមានតួនាទីថែរក្សាយកចិត្តទុកដាក់សមាជិកក្រុមឲ្យបានល្អ និងតាមដានរាល់កិច្ចការងាររបស់ពួកគេឲ្យទៀងទាត់។
ការទទួលខុសត្រូវក្នុងនាមជាចៅហ្វាយ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ ដើម្បីឲ្យពួកគេទទួលបានជោគជ័យ សម្រាប់ក្រុម អង្គភាព ដើម្បីសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យរួមគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន