អាជីព
ប្រើឥទ្ធិពលរបស់យើង ជាប្រយោជន៍ជួយអ្នកដទៃដោយវិធីណា
គ្រប់គ្នាសុទ្ធតែមានឥទ្ធិពលលើអ្នកដទៃ គ្រាន់តែយើងមិនទាន់ដឹងថា គួរប្រើរបៀបម៉េច! ចំពោះអ្នកណា? មិនមែនទៅកាងពីក្រោយទាំងងងើលនោះទេ ព្រោះនឹងនាំឱ្យដួលទាំងអស់គ្នា។
ខាងក្រោមនេះ ជាវិធីប្រើឥទ្ធិពលរបស់យើងដើម្បីជាប្រយោជន៍ជួយអ្នកជុំវិញខ្លួន ៖
១. បង្រៀន
មូលហេតុចម្បងដែលមនុស្សធ្វើតាមអ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គម គឺដោយសារតែពួកគេបានបង្រៀនអ្វីមួយដល់អ្នកទាំងនោះ។ យើងមិនចាំបាច់មានវេទិកាធំដើម្បីបង្រៀនអ្នកដទៃទេ។ គ្រាន់តែចេះចាប់យកឱកាសដើម្បីចែករំលែកចំណេះដឹងដែលយើងមាន ទៅកាន់អ្នកដទៃ។ ឥទ្ធិពលទាំងនោះមិនបាច់ជារឿងធំ អាចជាការបង្រៀនកូនៗ ពីរបៀបចម្អិន ជិះកង់ ឬមេរៀនជីវិតសំខាន់ៗដទៃទៀត។
បង្រៀនសហសេវិក ពីការចូលរួមឲ្យបានច្រើននៅក្នុងការងាររបស់ពួកគេ ឬបង្រៀនអ្នកនៅក្នុងបណ្ដាញរបស់យើង ពីរបៀបធ្វើឲ្យមានតុល្យភាពរវាងការងារនិងជីវិតគ្រួសារ បង្កើតយីហោផ្ទាល់ខ្លួន ឬគ្រប់គ្រងពេលវេលារបស់ពួកគេឲ្យកាន់តែប្រសើរឡើង។
ប្រើបទពិសោធន៍របស់យើងផ្ដល់ឲ្យអ្នកដទៃនូវផ្លូវច្បាស់លាស់ ដើម្បីឲ្យពួកគេទទួលបានពីកន្លែងដែលពួកគេចង់ទៅ។
២. លើកកម្ពស់អ្នកដទៃ
នៅក្នុងសៀវភៅ Give and Take របស់អ្នកនិពន្ធ Adam Grant បានប្រាប់រឿងរ៉ាវរបស់ Adam Rifkin ស្ថាបនិក PandaWhale ដែលត្រូវបានគេចាត់ទុកថាជាបណ្ដាញល្អបំផុតនៅលើពិភពលោក។ Rifkin បានប្រាប់ Grant ថា វិធីមួយដែលគាត់បានភ្ជាប់ទំនាក់ទំនង គឺដោយសារតែការប្ដេជ្ញាចិត្តរបស់គាត់ ក្នុងការជួយអ្នកដទៃ ឲ្យទៅកន្លែងដែលពួកគេចង់ទៅ។ គាត់បានចែករំលែកទស្សនៈរបស់គាត់អំពីការអនុគ្រោះ ៥ នាទី។ និយាយឲ្យចំទៅគឺធ្វើអ្វីដែលយើងអាចជួយអ្នកដទៃបាន ជាពិសេសប្រសិនបើវាត្រូវការយើង ៥ នាទីឬតិចជាងនេះ។
ការអនុគ្រោះបែបនេះអាចរួមបញ្ចូលទាំងការណែនាំ ការផ្ដល់យោបល់ ឬចែករំលែកមាតិការបស់នរណាម្នាក់នៅក្នុងបណ្ដាញរបស់យើង។
មិនចាំបាច់កំណត់ការងារឥទ្ធិពលរបស់យើងក្នុងការលើកអ្នកដទៃឲ្យត្រឹមតែ ៥ នាទីនោះទេ។ យើងអាចប្រើឥទ្ធិពលរបស់យើង ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរសម្រាប់អ្នកដទៃ ដោយធ្វើជាផ្នែកនៃពួកគេ ហើយបំបែកឧបសគ្គនិងគាំទ្រពួកគេក្នុងដំណើរឆ្ពោះទៅរកគោលដៅរបស់ពួកគេ។
៣. ដឹកនាំដោយឧទាហរណ៍
យើងមានឥទ្ធិពលលើអ្នកដទៃដោយសកម្មភាពដែលយើងធ្វើ។ មនុស្សកំពុងមើលអ្វីដែលយើងធ្វើនិងមិនធ្វើ ហើយអាចប៉ះពាល់ដល់ឥរិយាបថរបស់ពួកគេ។ នៅក្នុងកំណាព្យ “ ការភ័យខ្លាចដ៏ខ្លាំង” របស់ Marianne Williamson បានបកស្រាយថា ” នៅពេលយើងអនុញ្ញាតឲ្យពន្លឺផ្ទាល់របស់យើងភ្លឺ នោះយើងបានផ្ដល់សិទ្ធិដល់អ្នកដទៃដោយមិនដឹងខ្លួន ដើម្បីធ្វើដូចគ្នា ” ។
ចូរប្រើឥទ្ធិពលរបស់យើង ដើម្បីជំរុញអ្នកដទៃឲ្យធ្វើការងារនិងរស់នៅក្នុងជីវិតដែលពួកគេសុបិន ដោយអនុវត្តការងារនិងរស់នៅក្នុងជីវិតដែលយើងសុបិនចង់បានដូចគ្នា។
នៅពេលយើងចូលរួមសកម្មភាពទាំងបី ខាងលើនេះកាន់តែច្រើន ឥទ្ធិពលរបស់យើងកាន់តែកើនឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ success
ចុចអាន៖ ចង់លេចធ្លោដល់ថ្នាក់លើចំណាំយើងបានពេលទើបចូលធ្វើការភ្លាម?
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ