អាជីព
១០ឆ្នាំខាងមុខ មានជំនាញ ៤ នេះនឹងរកបានលុយធំ
តើការងារអ្វីខ្លះទៅអនាគត ដែលមានសុវត្ថិភាពពីស្វ័យប្រវត្តិកម្ម ថែមទទួលបានការទូទាត់ប្រាក់កម្រៃត្រឡប់មកវិញយ៉ាងល្អផង?
១. អាជីពជាអ្នកចិត្តសាស្រ្តនិងអ្នកព្យាបាលរោគចិត្ត

សុខភាពផ្លូវចិត្តកំពុងតែក្លាយជាប្រធានបទសំខាន់មួយហើយវានឹងក្លាយជាកំពូលតារាងនៅឆ្នាំខាងមុខ។ ល្បឿនដ៏លឿននៃអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញយើង កំពុងធ្វើឱ្យមនុស្សលោករងសម្ពាធតានតឹងជាងពេលណាៗទាំងអស់។ ឥទ្ធិពលអវិជ្ជមានតាមតាមបណ្តាញសង្គមកាន់តែអាក្រក់ទៅ ៗ ដែលទាមទារឲ្យមានអ្នកជំនាញកែសម្រួលវិធីសាស្រ្តមួយដោះស្រាយសម្រាប់បុគ្គលទន់ខ្សោយផ្លូវចិត្តនានាឱ្យកម្រិតអារម្មណ៍ធូរស្រាលឡើង។
បើមិនជឿកម្ពុជាថ្មី យើងអាចក្រឡេកមើលប្រទេសខាងលិចដែលដើរមុនយើង១០ឆ្នាំដើម្បីឱ្យដឹងថាតើមានរឿងអ្វីខ្លះកំពុងកើតឡើងទាក់ទងនិងសុខភាពផ្លូវចិត្ត?
៤២% នៃមនុស្សពេញវ័យនៅសហរដ្ឋអាមេរិកបានទទួលស្គាល់ថាខ្លួនចាំបាច់ត្រូវតែជួបអ្នកប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្លូវចិត្ត ហើយទិន្នន័យនេះ នឹងកើតឡើងនៅអាស៊ីនាប្រាំឆ្នាំខាងមុខយ៉ាងយូរ។ គិតមើលពីចំណូលប្រសិនយើងមានអាជីពច្បាស់ដែលអាចជួយពួកគេបាន។
២. អ្នកជំនាញ CyberSecurity & Private Data Brokerage

នៅពេលដែលយើងរស់នៅកាន់តែផ្ទាល់នៅក្នុងពិភពឌីជីថល ប្រពន្ធ័សន្តិសុខ Cyber នឹងកាន់តែមានអទិភាព។ បច្ចុប្បន្នពិភពលោកកំពុងដេញដោលអំពីអសន្តិសុខទិន្នន័យដែលយើងត្រូវបានចាញ់ប្រៀបហ្វេសប៊ុកហើយព័ត៌មានឯកជនរបស់យើងកំពុងត្រូវបានគ្រប់គ្រងដោយសាជីវកម្មធំ ៗ ។
ដោយយើងមិនគិតដល់អាចថាយើងនៅល្ងង់ យើងទំាងអស់គ្នាបានព្រមបានលះបង់ទិន្នន័យ (ព័ត៌មាន ជីវិតឯកជន រូបផាព និងផ្លូវចិត្ត)ដោយឥតគិតថ្លៃពីព្រោះយើងគិតមិនដល់ថាតើព័ត៌មានប្រភេទនេះមានតម្លៃប៉ុណ្ណានោះទេ។ ពីអតីតកាលប្រព័ន្ធផ្សព្វផ្សាយសង្គមបានចំណាយប្រាក់រាប់លានដុល្លារដើម្បីចាប់យកព័ត៌មានប្រភេទអស់ទាំងនេះមកសិក្សាបង្កើតទីផ្សារលក់របស់នានាតម្រូវចិត្តមនុស្ស នេះប៉ុន្តែឥឡូវមនុស្សកំពុងលះបង់វាដោយឥតគិតថ្លៃ ជាថ្នូរនឹងអនុស្សាវរីយ៍ឬការសើចកម្សាន្ត។
ជាមធ្យមទិន្នន័យរបស់អតិថិជននៅអាមេរិកមានតម្លៃយ៉ាងហោចណាស់ក៏ ២៤០ ដុល្លារក្នុងមួយឆ្នាំដែលក្រុមហ៊ុនប្រភេទដូចជា facebook ឬ google ចង់បាន ។ ឥឡូវឈ្មួញកណ្តាលផ្នែកទិន្នន័យគឺជាឧស្សាហកម្មដែលមានទុនរាប់ពាន់លានដុល្លាររួចទៅហើយ គឺគេប្រើទិន្និន័យរបស់យើងដើម្បីមានបានខ្លួនគេហើយយើងផុសឲ្យគេ ដោយស្មគ្រ័ចិត្ត។
ប្រសិនបើ១០ឆ្នាំទៅមុខគ្រប់គ្នាចង់បានភាពផ្ទាល់ខ្លួនមកវិញឬការពារព័ត៌មានផ្ទាល់ខ្លូនគេត្រូវការជួលអ្នកជំនាញ CyberSecurity & Private Data Brokerage។ តម្លៃនៃអាជីពនេះយើងគួរដឹងហើយ។
៣. អ្នកជំនាញអចលនទ្រព្យ

ជាមួយវិសាលភាពមនុស្សដែលឡើងដល់ចំនួន ៨ កោដិនាក់ មនុស្សជាច្រើនកំពុងខ្វះជម្រកពីពេលឥឡូវទៅហើយ។ សូមក្រឡេកមើលប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកលំដាប់លេខ២គឺចិន។ ចិនកំពុងតែមានការរីកចម្រើននៃទំហំប្រាក់ចំណូលដែលទាក់ទងនឹងសមត្ថភាពនៃការធ្វើពាណិជ្ជកម្មរបស់ជនជាតិនេះ ដូច្នេះប្រជាជនចិនជាច្រើនបាននិងកំពុងផ្លាស់ប្តូរពីជនបទឆ្ពោះទៅរកទីក្រុង។
និន្នាការនេះក៏ចាប់ផ្តើមឡើងគំហុកនៅក្នុងប្រទេសឥណ្ឌ្ឌា ហើយយើងរំពឹងថានឹងមានស្រដៀងគ្នាបន្តបន្ទាប់នៅប្រទេសតូចៗដូចកម្ពុជាយើង។ អ្វីគ្រប់យ៉ាងកំពុងរីកចម្រើន ហើយអចលនទ្រព្យគឺសាក្សីសំខាន់ដែលសម្គាល់ថា តើប្រទេសទាំងនេះកំពុងដំណើរការសេដ្ឋកិច្ចវិជ្ជមានដែរអត់?
ប្រាកដថានឹងមានបច្ចេកវិទ្យាថ្មី ដែលមានប្រសិទ្ធិភាពជាងបច្ចុប្បន្ន ក្នុងការកសាងគេហដ្ឋានឆ្លាតវៃ ប៉ុន្តែ ទំហំនៃតម្រូវការគឺធំធេងណាស់ ដែលគ្មានអ្នកណាហ៊ានព្យាករណ៍ថា ការអភិវឌ្ឍន៍អាចរក្សាលំនឹង តម្លៃអចលនាទ្រព្យបាននោះទេ។ អ្នកជំនាញអចលនទ្រព្យពិតប្រាកដ នឹងក្លាយជាអ្នកមានម៉ោងថ្លៃជាងអ្វីដែលយើងគិត។
អ្នករាល់គ្នាមានស្មាតហ្វូន មានកុំព្យូទ័រយួរដៃ និងឈានទៅដល់មានឡានប្រើអគ្គិសនីក្នុងអនាគតឆាប់ៗនេះ ឆាប់មែនទែន ប៉ុន្តែកុំភ្លេចថា យើងកំពុងរស់នៅក្នុងពិភពនៃកាកសំណល់ផ្លាស្ទិក ដែលកន្លងមកយើងបានបង្កើតវាឡើងមក ហើយឥឡូវនេះយើងមិនដឹងថា ត្រូវដោះស្រាយបែបណាជាមួយវា។ យើងត្រូវការសំភារៈថ្មីៗជានិច្ចហើយនៅពេលទំនិញទាំងនេះឡើងដល់ទីផ្សារ ឧស្សាហកម្មទាំងមូលនឹងត្រូវផ្លាស់ប្តូរទីតាំង ។ ភាពលំបាកហិនហោចនៃប្រពន្ធ័អេកូឡូហ្សី នឹងក្លាយជាចំណោទអទិភាពសម្រាប់ការងារទៅអនាគត។
៤. ឧស្សាហកម្មសិល្បៈការកម្សាន្តបច្ចេកវិទ្យា

ការកម្សាន្តគឺនៅតែមានទីផ្សារខ្ពស់គ្រប់ពេល។ ហេតុអ្វី? ព្រោះវាជាការកម្សាន្តដែលគ្រប់គ្នារស់នៅក្នុងជីវិតដ៏មមាញឹកត្រូវការវាឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ត្រូវចាំថា ការកម្សាន្តកំពុងវិវត្តរួមជាមួយនឹងបច្ចេកវិទ្យាដូច្នេះកាសែតចម្រៀង ថាស សៀវភៅ ឬការបោះពុម្ពផ្សាយផ្សេងៗ ជារឿងហួសសម័យ។
Disney បានគិតពីអនាគតលឿនជាងគេ។ ឧស្សាហកម្មយក្ខដ៏ទំនើបនេះបានលួចទិញ PixarFilm ដែលជាកំពូលស្ទូឌីយោធំជាងគេផ្នែកគំនូរចលនាលើលោកយើងនេះ។ យើងមើលIncredibles 2, Frozen, Finding Dory, ដែលកុនទំាងនេះរកចំណូលបានជាង ១ កោដិដុល្លារដោយគ្មានប្រើតារាសម្តែងណាម្នាក់ឡើយ។ Avengers ក៏ពឹងផ្អែកលើ CGI ច្រើនជាងការសម្តែងផ្សេងទៀត។
អាចនិយាយថានាពេលអនាគតដ៏ខ្លីខាងមុខនេះតារាសម្តែងដែលមានប្រជាប្រិយភាពដូចជារ៉ូបឺត Downey Jr នឹងលះបង់សិទ្ធិ ព្រមប្រើសំឡេងមកលក់ដូរ ជំនួសឲ្យការសម្តែងបច្ចុប្បន្ន ព្រោះស្ទូឌីយោនឹងដាក់អ្នកសម្ដែងនៅក្នុងខ្សែភាពយន្តបាន ដោយមិនចាំបាច់ឲ្យមនុស្សមកចូលរួម ដោយសារពួកគេថ្លៃណាស់ហើយមិនអាចធ្វើគ្រប់យ៉ាងដូចការគូរឡើយ។ បើរូបមានអ្នកជំនួស តើម៉ាស៊ីនក្លូនសំឡេងបានដែរទេ? អ្នកចម្រៀងគួរតែដឹងខ្លួន។
មានតែអ្នកដឹកនាំរឿង និងអ្នកនិពន្ធប៉ុណ្ណោះដែលនឹងរស់នៅជាចីរកាលក្នុងឧស្សាហកម្មនេះ៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ មានចំណេះជំនាញគួរសម តែស្វែងរកការងារធ្វើមិនបាន មូលហេតុដោយសារ ៥ យ៉ាងនេះ
ចុចអាន៖ អាជីពអ្វីក៏ដោយ បើគ្មាន ៥យ៉ាងនេះពិបាកជោគជ័យណាស់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ