អាជីព
ទម្លាប់ ៦យ៉ាងដែលអ្នកដឹកនាំឆ្លាតវៃតែងធ្វើ សម្រាប់កូនក្រុម
ក្នុងនាមជាអ្នកដឹកនាំមួយរូប ត្រូវតែមានគុណសម្បត្តិសំខាន់បំផុតមួយ គឺភាពវាងវៃខាងអារម្មណ៍។ ភាពវៃឆ្លាតផ្លូវអារម្មណ៍ សំដៅទៅលើសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ខាងក្នុងនិងខាងក្រៅ។
អ្វីខ្លះដែលអ្នកដឹកនាំសម័យនេះគួរមាន៖
១ ស្ដាប់សកម្ម

តិចនិកដ៏សំខាន់បំផុតសម្រាប់មេដឹកនាំ គឺការស្ដាប់យ៉ាងសកម្ម ។ ប្រសិនបើអ្នកកំពុងស្ដាប់យ៉ាងសកម្ម អ្នកមិនត្រូវមានសំឡេងរំខានជាមួយទូរស័ព្ទឬកិច្ចការផ្សេងទៀតទេ។ ផ្ទុយទៅវិញត្រូវផ្ដោតការយកចិត្តទុកដាក់ទាំងស្រុង ក្នុងការស្ដាប់នូវអ្វីដែលអ្នកណាម្នាក់បាននិយាយមកកាន់យើង។
ការស្ដាប់អាចឲ្យយើងយល់កាន់តែច្បាស់អំពីហេតុផល និងការលើកទឹកចិត្តរបស់ពួកគេ និងអាចជួយអ្នកបកស្រាយអារម្មណ៍អ្នកក្រោមបង្គាប់ ដើម្បីស្វែងរកដំណោះស្រាយដែលមានប្រយោជន៍។
២ ការអត់ធ្មត់

មេដឹកនាំឆ្លាតវៃ ក៏ត្រូវអនុវត្តការអត់ធ្មត់ផងដែរ។ ជាទូទៅមេដឹកនាំច្រើនតែផ្ដោតលើសសកម្មភាពឆ្លើយតប ទៅនឹងសំណួរកង្វល់និងបញ្ហានានាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុណ្ណោះ។ ប៉ុន្តែអ្នកដឹកនាំដែលមានការអត់ធ្មត់ខ្ពស់ នឹងជួយបង្កើតបរិយាកាសស្ងប់ស្ងាត់សម្រាប់និយោជិកផ្សេងៗទៀត។
៣ ការយល់ចិត្ត
សម្រាប់មនុស្សភាគច្រើន ការយល់ចិត្តកើតឡើងដោយធម្មជាតិ គ្មានអ្នកណាអាចជួយបានទេ។ ជាពិសេសបើបុគ្គលនោះមិនចង់ប្រាប់ឬពិបាករៀបរាប់។ ប៉ុន្តែក្នុងនាមជាមេដឹកនាំម្នាក់ត្រូវតែធ្វើខ្លួនជាអ្នកយល់ចិត្តកូនក្រុមខ្លួនឯង។ និយាយម្យ៉ាងទៀត ចំណាយពេលច្រើនជាងក្នុងការស្រមៃមើលថា តើមនុស្សផ្សេងទៀតអាចមានអារម្មណ៍យ៉ាងណា ដោយផ្ដល់នូវស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេ។
ការយល់ចិត្តត្រូវបានមនុស្សមួយចំនួនចាត់ទុកថា ជាជំនាញដឹកនាំដ៏សំខាន់បំផុតដែលអ្នកដឹកនាំត្រូវតែមាន។
៤ ការយកចិត្តទុកដាក់លើភាសារាងកាយ

ទោះបីជាមានការលំបាកក្នុងការកំណត់បរិមាណ អ្នកស្រាវជ្រាវខ្លះបានប៉ាន់ប្រមាណថា ការប្រាស្រ័យទាក់ទងប្រហែលជា ៥៥% ត្រូវបានបញ្ជូនតាមភាសារាងកាយ។ ដូច្នោះហើយមេដឹកនាំឆ្លាតវៃខាងអារម្មណ៍ តែងយកចិត្តទុកដាក់ចំពោះភាសារាងកាយរបស់និយោជិកពួកគេ។ និយោជិកម្នាក់ៗអាចប្រាប់បានថា ពួកគេមិនអីទេ ឬថាពួកគេមិនមានអារម្មណ៍តានតឹង ប៉ុន្តែការប្រើដៃដើម្បីប៉ះស្មាអាចប្រាប់នៅរឿងផ្សេងដែលពួកគេមាន។
៥ សមាធិ
សមាធិអាចឲ្យអ្នកស្ងប់អារម្មណ៍ លើគំនិតនិងអារម្មណ៍ផ្ទាល់ខ្លួន។ សមាធិមិនមែនផ្ដល់ឲ្យអត្ថប្រយោជន៍ភ្លាមៗទេ។ ផ្ទុយទៅវិញទាំងនេះត្រូវបានដាំដុះតាមពេលវេលា ដោយមានការអនុវត្តជាប់លាប់។ ការធ្វើសមាធិត្រឹមតែ ១០ ឬ ១៥ នាទីក្នុងមួយថ្ងៃ អ្នកនឹងកាន់តែមានទំនុកចិត្តជាមួយអារម្មណ៍ផ្ទាល់ខ្លួន។
៦ តុល្យភាពជីវិតការងារ

អ្នកដឹកនាំឆ្លាតវៃខាងអារម្មណ៍ក៏ត្រូវដឹងពីសារៈសំខាន់នៃតុល្យភាពជីវិតការងារ និងអនុវត្តវានៅក្នុងជីវិតរបស់ពួកគេ។ ពួកគេសុខចិត្តសម្រាកនិងដើរចេញពីស្ថានភាពស្ត្រេស ហើយមិនភ័យខ្លាចក្នុងការឈប់សម្រាកដើម្បីជៀសវាងការឆេវឆាវទៅលើកូនចៅក្រោមបង្គាប់។
អ្នកដឹកនាំឆ្លាតវ៉ៃក៏ត្រូវផ្ដល់អាទិភាពដល់ទម្លាប់ល្អដូចជា ការគេង ហាត់ប្រាណនិងរបបអាហារមានតុល្យភាព ដែលអាចឲ្យពួកគេនិងក្រុមរបស់ពួកគេមានស្ថិរភាពទាំងផ្លូវចិត្តនិងផ្លូវកាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់បានក្រុមការងារពេញដោយថាមពល និងស្វាហាប់ ព្រមទាំងស្ថិតស្ថេរផងដែរ?
ចុចអាន៖ជំនាញទំនាក់ទំនង៖ និយាយយ៉ាងណាបញ្ចេញសារ ខ្លីតែខ្លឹម បង្កើតការចងចាំ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់