អាជីព
អ្នកណាថាលុយតិច មិនអាចបណ្ដាក់ទុនបាន? មកអានគន្លឹះទាំង ៦ នេះសិន
មនុស្សជាច្រើនបានគិតខុសថា បណ្ដាក់ទុននីមួយៗ ត្រូវការប្រាក់ច្រើន ចាប់ពីពាន់ដុល្លារឡើង។
មិនមែនជាការពិតនោះទេ។ មនុស្សជាច្រើនរួចហើយ ចាប់ផ្តើមបណ្ដាក់ទុនលៃត្រឹមតែ ៥០ ដុល្លារក្នុងមួយខែ ហើយពួកគេទទួលបានលទ្ធផលលើសពីអ្វី ដែលយើងដឹង។

មានវិធីជាមួយចំនួនដែលយើងអាចចាប់ផ្តើមវិនិយោគដោយប្រើប្រាក់តិចតួចបាន។
ជាមួយនឹងទីផ្សារលើអ៊ិនធរណិត ក៏ដូចជាតិចណូឡូជីជាច្រើនប្រភេទនាពេលបច្ចុប្បន្ន ជួយឱ្យគ្រប់គ្នាមានភាពងាយស្រួលជាងជំនាន់មុនក្នុងការកសាងទ្រព្យសម្បត្តិ ។
ដំបូងបង្អស់ គ្រប់គ្នា ត្រូវការបង្កើតទម្លាប់ល្អ ក្នុងការលះបង់ប្រាក់ជារៀងរាល់ខែដើម្បីវិនិយោគ។
ថ្ងៃនេះ KPT Plus សូមបង្ហាញនូវគន្លឹះទាំង៦យ៉ាងដើម្បីបណ្ដាក់ទុនបានទោះមានលុយតិចបំផុត៖
១. វិធីសាស្រ្តធ្វើនំគ្មានម្សៅ

សន្សំប្រាក់ជារៀងរាល់សប្ដាហ៍ ដោយចាប់ផ្ដើមពី១០ដុល្លារ តាមរយៈធនាគារ។ ស្តាប់ទៅហាក់ដូចជាតិចណាស់មែនទេ? ប៉ុន្តែបើទម្លាប់បានមែន នោះប្រាក់នឹងកើនឡើងបន្តបន្ទាប់។ ធនាគារនឹងផ្ដល់នូវការប្រាក់ជារៀងរាល់ខែទៀត។ ក្រៅពីនេះ ក៏អាចសាកល្បងគម្រោងសន្សំពីប្រាក់បៀវត្តន៍ក៏បាន។ គម្រោងនេះមាននៅធនាគារជាច្រើនរួចមកហើយ គឺការព្រមព្រៀងដកប្រាក់បៀវត្តន៍ប្រចាំខែ ១% ជាប្រចាំដើម្បីសន្សំ និងបង្កើនវាបន្តិចម្តងៗ។ ធ្វើដូច្នេះ ជារៀងរាល់ឆ្នាំយើងនឹងមានប្រាក់បម្រុងទុកខ្លះសម្រាប់ការបណ្តាក់ទុនផ្សេងៗ។
២. វិនិយោគលើអចលនទ្រព្យ

មិនចាំបាច់ក្លាយជាម្ចាស់វាទេ បើយើងមិនមានលុយច្រើន។ វិធីមួយសាមញ្ញគឺយកលុយតិចតួចរបស់យើងទៅវិនិយោគក្នុងការអភិវឌ្ឍន៍អចលនទ្រព្យលើការទិញដី ឬផ្ទះចូលគ្នាជាក្រុម។ ប្រសិនបើយើងរកបានសហម្ចាស់ដែលមានចរិតនិងគំនិត ស្រដៀងគ្នា ម្នាក់ៗកាន់កាប់ចំណែករៀងៗខ្លួនតាមទំហំទុនដែលទៅរួច បន្ទាប់មកពេលមានអ្នកណាម្នាក់បង្ខំចិត្តលក់ហ៊ុន ព្រោះបន្ទាន់យើងអាចចែកគ្នាទិញយក ឬក៏អាចធ្វើកិច្ចសន្យាដើម្បីលក់ចេញក្រោយការទិញក្នុងរយៈពេលកំណត់ណាមួយនោះ។
៣. ទិញលោហៈធាតុមានតម្លៃមកទុក

មាសគឺជាលោហៈធាតុដ៏មានតម្លៃលើលោកយើងនេះ។ គេចាត់ទុកមាសជាផ្នែកមួយដ៏សំខាន់នៃផលប័ត្រវិនិយោគចម្រុះ ពីព្រោះតម្លៃរបស់វានឹងបន្តកើនឡើងជានិច្ច ទោះបីជាពេលខ្លះ ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ច អាចធ្វើឱ្យទីផ្សារមាសប្រែប្រួលតិចតួច ក៏មានក្នុងរយៈពេលខ្លីប៉ុណ្ណោះ វានៅតែរក្សាតម្លៃដ៏ខ្ពស់ក្នុងរយៈពេលវែងដដែល។ ដូច្នេះ ការទិញមាសយកចំណេញ មិនដែលជាការវិនិយោគខុសនោះទេ។
៤. ការបង្កើតក្រុមហ៊ុនតូចៗ

ការងារជាច្រើនដែលអាចចាប់ផ្តើមដោយមិនមានប្រាក់ទុនច្រើនដូចជា ក្លឹបផ្តល់ប្រាក់កម្ចី។ល។
ក្លឹបផ្តល់ប្រាក់កម្ចីពេញនិយមនៅប្រទេសអភិវឌ្ឃន៍ជាច្រើនដូចជាថៃនិងហ្វីលីពីន ។ ក្លឹបនេះ ផ្តល់ប្រាក់កម្ចីពីមិត្តទៅមិត្តដូចគ្នា (P2P) ។
វិនិយោគិន(ម្ចាស់លុយ)ទទួលបានការប្រាក់សម្រាប់ការវិនិយោគរនេះក្នុងអត្រានៃការត្រឡប់មកវិញចាប់ពី៣ភាគរយឡើង។ យើងអាចចូលគ្នាជាមួយមិត្តភក្តិ បង្កើតក្លឹបនេះ ហើយបម្រុងប្រាក់ជារៀងរាល់ខែដើម្បីផ្តល់ប្រាក់កម្ចីដល់មនុស្សក្នុងក្រុមណាដែលត្រូវការ។
រាល់ការទិញហ៊ុនវិនិយោគតិចបំផុតចាប់ពី ២៥ ដុល្លារឡើង មានន័យថា ជាមួយនឹងការវិនិយោគអប្បបរមា ១.០០០ ហ៊ុន យើងអាចនឹងមានប្រាក់ ២៥០០០ ដុល្លារសម្រាប់ផ្សព្វផ្សាយចញឱ្យគេខ្ចីបាន ហើយនឹងទទួលមកវិញហោចណាស់ ៧៥០ ដុល្លារក្នុងមួយខែសម្រាប់ចែកគ្នាឬបណ្តាក់បន្ត។
៥. វិនិយោគលើជំនាញខ្លួនឯង

អ្នកខ្លះមិនបាច់វិនិយោគអ្វីទេ តែប្រាក់ចំណូលពីការលក់ម៉ោងការងាររបស់គេ សឹងថ្លៃជាងអ្នកដទៃវិនិយោគរាប់សិបដង នឹងគ្មានហានិភ័យអ្វីទំាងអស់ ដោយសារគេមានសមត្ថភាពខ្ពស់ និងពិបាករក ម្ល៉ោះហើយ គេមិនដែលខ្វះការងារដែលទទួលបានចំណូលធំៗនោះឡើយ។ ការដែលមានជំនាញពិតប្រាកដ រស់បានក្នុងជីវិតងាយស្រួលជារៀងរហូត មិនអាចកើតឡើងបានដោយគ្មានការវិនិយោគឡើយ គឺពួកគេបានដុសខាត់ជំនាញ និងចាយវាយលើការសិក្សាមិនចេះឈប់ឈរដែរ។
៦. គម្រោងវិនិយោគភាគលាភ

នៅប្រទេសជាច្រើន ការវិនិយោគប្រភេទ DRIPS ត្រូវបានពេញនិយមខ្លាំង។ នោះគឺជារបៀបដែលអនុញ្ញាតឱ្យអ្នកមានប្រាក់តិចតួចអាចទិញយកទៅស្តុកនៃក្រុមហ៊ុនណាមួយដែលយើងជឿដើម្បីស្វែងរកភាគលាភ។
បើយើង ពេញចិត្តក្រុមហ៊ុនណាមួយយើងអាចវិនិយោគដោយទិញហ៊ុនខ្លះនៅក្នុងក្រុមហ៊ុនទាំងនោះ ។ ជាធម្មតាយើងមិនចាំបាច់បង់ថ្លៃវិនិយោគ ពន្ធអ្វីឡើយ។ នេះក៏អាចជាមធ្យោបាយដ៏ល្អក្នុងការចំណាយប្រាក់ដុល្លារតិចតួចដែលយើងបាន ទៅចូលរួមជាមួយការវិនិយោគធំ នៅឯបណ្តាក្រុមហ៊ុនដែលមានទីផ្សារឡើង ។ នៅពេលដែលគេបានចំណេញ ភាគលាភនឹងត្រូវបង្កើនឡើងច្រើន យើងចង់លក់ចេញឬទុក ជាគំនិតរបស់យើង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រកាន់៤ យ៉ាងនេះ ទោះខំធ្វើការមួយជីវិតទៀត ក៏មិនមានបានដូចគេដែរ
ចុចអាន៖ ជំនាញសំខាន់៥ ដែលអ្នកដឹកនាំផ្នែកលក់ត្រូវតែមានជាចាំបាច់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ