អាជីព
កុំនិយាយបែបនេះទៅកាន់មិត្តរួមការងារ បើនៅចង់ឲ្យគេផ្ដល់តម្លៃ
របៀបនិយាយស្ដីសំខាន់ណាស់ ពិសេសពេលយើងជាបុគ្គលមានតួនាទីសមរម្យមួយមានការងារធ្វើមានការិយាល័យ មានចំណេះដឹង។
ទោះបីជាសម្ដីមិនតំណាងឥរិយាបថយើងទាំងស្រុងពិតមែន តែបើភ្លាវពេក ក៏ពិបាកទទួលយកដែរ។ តម្លៃមនុស្សយើងអាស្រ័យលើទង្វើនិងសម្ដីសន្ទនាហ្នឹងហើយ។
ឈប់និយាយពាក្យទំាងនេះ ប្រសិនបើអ្នកធ្លាប់ត្រូវបានគេឲ្យតម្លៃទាប នៅកន្លែងធ្វើការមុនៗ ៖
១ ខ្ញុំធ្វើការបណ្ដោះអាសន្នហ្នឹង!
វាជាការពិតអ្នកមានសិទ្ធិប្រាប់មិត្តរួមការងារអំពីចិត្ត គំនិតពិត និងការគិតរបស់អ្នកដែលធ្វើការទីនោះគ្រាន់តែបណ្តោះអាសន្ន តែវាចាំបាច់ដែរ? អ្នកគួរបង្ហាញការគោរពលើការងារខ្លួនសល់តែមួយថ្ងៃទៀតក៏ដោយក៏ត្រូវតែស្រលាញ់ការងារដែរ បើអ្នកពិតជាមនុស្សមានការទទួលខុសត្រូវនិងចង់បានការវាយតម្លៃខ្ពស់។ ទូកទៅកំពង់នៅ មនុស្សមានចរិតបែបណាកេរិ៍្តឈ្មោះបែបនោះ។
២ កុំប្រឹងពេកគេមិនឲ្យប្រាក់ខែលើសទេ
ភាពកំប្លុកកំប្លែងរបស់អ្នកត្រូវដឹងពីផលប៉ះពាល់។ សម្ដីខ្លះវាហាក់មិនសមនិងចំណេះដឹងអ្នកឡើយ ហើយបើប្រើនៅថ្ងៃដំបូងទៀត អ្នកនឹងបាត់គុណតម្លៃមហាសាលឡើយ។ មនុស្សយើងត្រូវបានគេគោរពព្រោះគុណតម្លៃ កិរិយានិយាយស្ដីហ្នឹងហើយ មិនមែនឋានៈដែលគេឈ្ងោកពីមុខនិយាយដើមពីក្រោយទេ។
៣ ម្នាក់នោះប្រាក់ខែច្រើនជាងខ្ញុំផង

មនុស្សដែលនិយាយពាក្យអស់ទាំងនេះ ឬស្រដៀងៗនេះគឺមានគំនិតអន់ថយខ្លាំង។ ការច្រណែនប្រាក់ខែជារឿងដ៏ចាស់គំរឹលទៅហើយ ព្រោះសម័យនេះ ប្រសិនអ្នកមានសមត្ថភាពទៅបង្ហាញថ្នាក់លើឲ្យឃើញសិនទៅ កុំនៅរអ៊ូដើរស៊ើបប្រាក់ខែអ្នកដទៃ៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖សញ្ញាបង្ហាញថា គូប្រជែងកំពុងធ្វើឱ្យយើងព្រួយខ្លាចជារៀងរាល់ថ្ងៃ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ