អាជីព
ហេតុផលធំ ៦ យ៉ាងកូនចៅតែងរអាក្នុងការក្លាយខ្លួនជាអ្នកដឹកនាំដូចគេ
មានភាពខុសគ្នាជាធម្មជាតិរវាងអ្នកដឹកនាំ និងអ្នកដែលតែងតែសុខចិត្តធ្វើជាកូនចៅដើរតាមគេចង្អុលប្រាប់។ ទំាងពីរនាក់ មានគំនិតបែបនេះពីធម្មជាតិមក។
មនុស្សខ្លះចូលចិត្តដឹកនាំអ្នកដទៃ រីឯអ្នកផ្សេងទៀត ចូលចិត្តធ្វើជាអ្នកដើរតាម។ មិនមានន័យថា អ្នកខ្សោយឬមិនអាចបំពេញភារកិច្ចចាំបាច់ក្នុងតួនាទីជាអ្នកដឹកនាំនោះទេ វាអាចជាកត្តាផ្សេងទៀត។
នេះជាហេតុផល ៦ យ៉ាងដែលអ្នកដើរតាម តែងតែខ្លាចដែលខ្លួនក្លាយជាអ្នកដឹកនាំ ៖
១. ការទទួលខុសត្រូវ
ភាពជាអ្នកដឹកនាំមានន័យថា យើងត្រូវទទួលខុសត្រូវក្នុងការបម្រើអ្នកដទៃ រួមទាំងអ្នកដែលដើរតាមអ្នកដឹកនាំផងដែរ។ នោះជាតួនាទីធំដើម្បីបំពេញ មិនថាតួនាទីជាអ្នកដឹកនាំ គិតយ៉ាងណាទេ។
ក្នុងនាមជាអ្នកដើរតាមអាចមានន័យថា ជំនួសឲ្យការទទួលបន្ទុកនៃការទទួលខុសត្រូវក្នុងការដឹកនាំអ្នកដទៃ ហើយកំពុងបម្រើអ្នកដទៃទៀតដែរ។ ប៉ុន្តែគ្រាន់តែបន្ទុកគេស្រាលជាងអ្នកដឹកនាំ។
២. ច្នៃប្រឌិតខ្ពស់
មេដឹកនាំគឺជាអ្នកច្នៃប្រឌិត។ ពួកគេគឺជាក្រុមមនុស្សចូលចិត្តសុបិន និងជាមនុស្សម្នាក់ដែលអាចបង្កើតគំនិតច្នៃប្រឌិតថ្មី ដើម្បីដោះស្រាយតម្រូវការបច្ចុប្បន្ននៃតួនាទីរបស់ពួកគេ។
ចំណែកឯអ្នកដើរតាមប្រហែលជាមិនមានជំនាញក្នុងការច្នៃប្រឌិតប្រភេទនេះទេ។ អ្នកដើរតាមអាចជួយក្នុងការអនុវត្តគំនិតដើម ដែលត្រូវបានអះអាងដោយអ្នកដឹកនាំតែប៉ុណ្ណោះ។
៣. បំពេញបន្ថែមនៅចន្លោះខ្វះខាតរហូត
ចរិតធម្មតារបស់អ្នកដឹកនាំ គឺមិនដែលស្កប់ស្កល់ឬតែងតែស្វែងរកវិធីថ្មីៗ ឲ្យបានល្អជាងនេះ។ អ្នកដើរតាមមានគំនិតថាត្រឹមប៉ុណ្ណោះគឺល្អជាមួយអ្វីដែលកំពុងកើតឡើងហើយ។ ចំណែកឯមេដឹកនាំ តែងតែស្វែងរកការផ្លាស់ប្ដូរ ហើយសម្លឹងមើលដើម្បីអនុវត្តការផ្លាស់ប្ដូរ តួនាទីរបស់ពួកគេ។
៤. តម្រូវឲ្យមានការយល់ដឹងខ្ពស់
ក្នុងនាមជាអ្នកដឹកនាំតម្រូវឲ្យមានការយល់ដឹងខ្ពស់ ហើយដែលទាមទារការលះបង់ចំពោះតួនាទីជាអ្នកដឹកនាំ។ ការយល់ដឹងពីការយកចិត្តទុកដាក់ ត្រូវបានទាមទារដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយអតិថិជនផ្សេងៗ រួមទាំងមិត្តរួមការងារថ្នាក់លើ និងសាធារណជន។ ភាពជាអ្នកដឹកនាំតម្រូវឲ្យមានការយល់ដឹងអំពីតម្រូវការរបស់មនុស្សផ្សេងទៀត និងសក្ដានុពលរបស់ពួកគេ។
ផ្ទុយទៅវិញអ្នកដើរឬរៀនតាម ជាមនុស្សដែលយល់ពីអ្វីដែលអាចធ្វើឲ្យពួកគេខកចិត្តនិងជំរុញពួកគេ។ ពួកគេមិនសូវជាចាប់អារម្មណ៍ នឹងយកចិត្តទុកដាក់រឿងទាំងនោះឡើយ។
៥. ក្លាហាន
តួនាទីជាអ្នកដឹកនាំគឺតម្រូវឲ្យមានភាពក្លាហានច្រើន ហើយអត្ថន័យភាពជាអ្នកដឹកនាំចាប់ផ្ដើមពីខាងក្នុង។ មេដឹកនាំម្នាក់រស់នៅនិងដកដង្ហើមក្នុងតួនាទីរបស់ពួកគេ ២៤ ម៉ោង ក្នុង ១ ថ្ងៃហើយ ៧ ថ្ងៃក្នុងមួយសប្ដាហ៍។
អ្នកដើរតាមមិនមានភាពក្លាហានដូចអ្នកដឹកនាំឡើយ ទាំងនេះគ្រាន់តែបញ្ជាក់ពីប្រភេទនៃភាពក្លាហានដែលទាមទារពីមេដឹកនាំ គឺការប្រើជីវិតនិងការលះបង់របស់គេ។ យើងមិនមែនចង់ថា អ្នកដើរតាមគ្មានភាពក្លាហាន និងការលះបង់ឡើយ។
៦. ធ្វើការសម្រេចចិត្តតឹងតែង
ហេតុផលចុងក្រោយដែលមនុស្សម្នាក់ប្រហែលជាមិនចង់ចុះចូលក្នុងតួនាទីជាអ្នកដឹកនាំ គឺជាទិដ្ឋភាពនៃការសម្រេចចិត្ត ដែលមិនងាយកើតឡើង។ ពេលខ្លះ អ្នកដែលមានតួនាទីជាអ្នកដឹកនាំ ត្រូវធ្វើការសម្រេចចិត្តដ៏តឹងតែងបំផុត។
ភាពជាអ្នកដឹកនាំតម្រូវឲ្យមានការយល់ដឹងពីវិធីធ្វើឱ្យមានតុល្យភាព រវាងអារម្មណ៍និងហេតុផល។ ក្នុងនាមជាអ្នកដឹកនាំ មិនមានន័យថាអ្នកពូកែជាងអ្នកដទៃ ហើយធ្វើជាអ្នកដើរតាមមិនមានន័យថាអ្នកទាបជាងមនុស្សនោះទេ។
តួនាទីនីមួយៗមានតួនាទីសំខាន់នៅក្នុង។ ទាំងមេដឹកនាំនិងអ្នកដើរតាម មានទំនាក់ទំនងស៊ីចង្វាក់គ្នាទៅវិញទៅមក នៅពេលម្នាក់ចេញពីកន្លែងដែលអ្នកផ្សេងទៀតរងទុក្ខ។
មិនថាអ្នកជាអ្នកដឹកនាំ ឬអ្នកដើរតាម ត្រូវដឹងថាតួនាទីនីមួយៗ គឺជាការគិតរបស់បុគ្គលផ្សេងគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៦វិធី ឡើងតំណែងលឿនជាងអ្នកដទៃទាំងវ័យក្មេង
ចុចអាន៖កំពូលយុទ្ធសាស្រ្ត ៥ យ៉ាងសមិទ្ធផលការងាររលូនដូចបុគ្គលជោគជ័យ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង