អាជីព
ទម្លាប់មិនល្អទាំង ៥ របស់ថៅកែៗដែលកំពុងធ្វើឲ្យកូនចៅរត់ចោលអស់
ពុំមានបុគ្គលិកណាដែលចេះតែចង់ផ្លាស់ប្ដូរការងារពីមួយទៅមួយញឹកញាប់ពេកនោះទេ ប៉ុន្តែបើគេឃើញថា និយោជកមានចរិតយ៉ាប់ ដែលពិបាកទ្រាំធ្វើការជាមួយ ជាពិសេសមេដឹកនាំដែលមានលក្ខណៈ ទាំង ៥ ខាងក្រោម គេមុខតែវេចបង្វេចចេញមុនហើយ៖
១. បង្ខំបុគ្គលិកឲ្យធ្វើការច្រើនឡើងៗ

ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយសាកលវិទ្យាល័យ Stanford បានរកឃើញថា ប្រសិទ្ធភាពការងារក្នុងមួយម៉ោងៗនឹងចាប់ផ្តើមធ្លាក់ចុះ បើម៉ោងធ្វើការកើនហួសពី ៥០ ម៉ោងក្នុងមួយសប្តាហ៍ ហើយវានឹងឡើងដល់លើសពី ៥៥ ម៉ោងក្នុងមួយសប្តាហ៍ កំណើនប្រសិទ្ធភាពការងារនឹងធ្លាក់ស្មើនឹងសូន្យ។
ទោះបីបុគ្គលិកល្អយ៉ាងណាក៏ដោយ ក៏នឹងអស់ការអត់ធ្មត់ដែរ បើសិនត្រូវធ្វើការច្រើនហួសហេតុពេក។
២. មិនយកចិត្តទុកដាក់ជាមួយបុគ្គលិក

តាមការសិក្សាដដែល បានលើកឡើងថា បុគ្គលិកប្រមាណ ៥០% ដែលលាឈប់ពីការងារ ពីព្រោះពួកគេមានទំនាក់ទំនងមិនល្អជាមួយនឹងចៅហ្វាយនាយ។ ក្រុមហ៊ុនល្អមួយ ជាក្រុមហ៊ុនដែលចេះបែងចែកពេលវេលាសម្រាប់ធ្វើការងារ និងពេលវេលាសម្រាប់ប្រាស្រ័យទាក់ទងជាមួយនឹងបុគ្គលិក។ បើពុំមានទំនាក់ទំនងជាមួយអ្នកក្រោមបង្គាប់ខ្លួន សួរថាធ្វើការឲ្យទៅមុខយ៉ាងម៉េច?
៣. មិនគោរពពាក្យសន្យា

ការសន្យារបស់មេកោយជាមួយកូនចៅ ជាពាក្យមួយដែលជំរុញទឹកពួកគេឲ្យសប្បាយចិត្ត និងខំធ្វើការ។ ប៉ុន្តែបើអ្នកដឹកនាំចេះតែដើរសន្យា ហើយមិនគោរពតាមពាក្យរបស់ខ្លួន ចៅហ្វាយនាយរូបនោះ នឹងត្រូវបានបុគ្គលិកឃើញថា ជាមនុស្សដែលមិនគួរឲ្យគោរព និងមិនអាចទុកចិត្ត។
៤. បំបិទគំនិត

បុគ្គលិកដែលមានទេពកោសល្យ ច្រើនតែមានគំនិតច្នៃប្រឌិតច្រើន។ ការផ្តល់ឱកាសឲ្យកូនចៅធ្វើតាមគំនិតរបស់ពួកគេ ជួយបង្កើនប្រសិទ្ធភាព និងការពេញចិត្តក្នុងការងារ។ ផ្ទុយទៅវិញ បើអ្នកដឹកនាំនិយមបង្ខំឲ្យបុគ្គលិកធ្វើការតាមគំនិតខ្លួនឯងទាំងស្រុង នោះច្បាស់ណាស់ថា ប្រសិទ្ធភាពការងារនឹងធ្លាក់ចុះ ហើយគ្មានបុគ្គលិកណាចង់បន្តធ្វើការទៀតទេ។
៥. មិនអភិវឌ្ឍន៍ជំនាញឱ្យ

ចៅហ្វាយនាយមានភារកិច្ចត្រូវគ្រប់គ្រង ទោះបីជាបុគ្គលិកនៅក្រោមបង្គាប់ពូកែ ឬឆ្លាតយ៉ាងណាក្តី។ នៅពេលខ្លួនក្លាយចៅហ្វាយនាយរបស់គេ ហើយមានបុគ្គលិកដែលពូកែ និងមានទេពកោសល្យនៅក្រោមបង្គាប់ តែបែរជាមិនរិះរកចំណុចខ្លាំងរបស់ពួកគេ ហើយអភិវឌ្ឍចំណុចនោះទេ សមត្ថភាពរបស់ពួកគេដែលមានទាំងប៉ុន្មានហាក់មិនសូវមានប្រយោជន៍៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ អាជីពអ្វីក៏ដោយ បើគ្មាន ៥យ៉ាងនេះពិបាកជោគជ័យណាស់
ចុចអាន៖ ទម្លាប់ ៦យ៉ាងដែលអ្នកដឹកនាំឆ្លាតវៃតែងធ្វើ សម្រាប់កូនក្រុម

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ