Connect with us

អាជីព

លាឈប់ទៅ! ប្រសិនបើការងារកំពុងសម្លាប់ផ្លូវចិត្ដដោយរបៀប​ ៦ យ៉ាងនេះ

បានផុស

នៅ

លាឈប់ថ្ងៃនេះ ប្រសិនបើការងារកំពុងសម្លាប់ផ្លូវចិត្ត​ដោយរបៀបខាងក្រោម៖

១.គេងមិនលក់រាល់យប់

How Stress Messes With Your Body | FemmePharma
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រមៃឃើញតែ​កន្លែងការងារ ហើយ​ក្រោកមកកាលណា ខ្លាចម៉ោង ៨ ខ្លាច​ការិយាល័យ ខ្លាចមេ ខ្លាចការងារដែលតែងគរជាគំនរដូចភ្នំ ខ្លាចពាក្យ​ដែលបន្ទោសស្តី ខ្លាច​ការប្រជុំដែលគ្មាន​មាតិកា ខ្លាចឃើញមនុស្ស​ដែលមិនធ្វើការ​តែ​អែបអបទទួល​បានការសរសើរ​ ខ្លាច​ថា ខ្លួនអត់ធ្វើអីសោះ​ក៏ចាំតែ​ខុស។

២. អារម្មណ៍ឈឺរាល់ថ្ងៃ

Premium Photo | Portrait of asian people are stressed out of work.

ពីមុនអត់ចេះស្រវឹង ឥឡូវ​ល្ងាចណាក៏​ចង់កាត់សាញ។ ស្រាពីរបីកែវរាល់យប់ ព្រោះ​ពិបាកចិត្ត​រឿង​កន្លែងធ្វើការមែនទេ? ធ្វើការច្រើនម៉ោងហើយ អត់ពេលហាត់ប្រាណ គ្មាន​លុយ​ញ៉ាំអាហារ ថែមទំាង​បន្លាចក្នុងការ​គេងទៀត? គ្មានការងារណាដែលសមនឹងលះបង់សុខភាពរបស់យើង​ឡើយ។ វិលមក​ហូបបាយកក រកការងារថ្មី​ល្អជាងឆ្កួតទាន់។

៣. មានអារម្មណ៍ថាធ្លាប់លះបង់តែគ្មានតម្លៃ

8 Toxic Habits That Make Star Employees Quit | Inc.com

មិត្តរួមការងារយ៉ាប់ ក្រុមការងារ​កេងចំណេញ ឱ្យយើង​ធ្វើម្នាក់ឯង គេឈ្លោះគ្នា​សង្គ្រាម​ក្តៅត្រជាក់ងងឹតមុខរាល់ថ្ងៃ គ្មាន​ដំណោះស្រាយ​ព្រោះ​ជម្លោះនាំំមកពីថ្នាក់លើ​តដល់ក្រោម ព្រោះទម្លាប់និយាយ​ពីក្រោយ​ខ្នងនិងបែងចែកបក្សពួក។

៤. អារម្មណ៍គ្មានការជឿនលឿន

8 Employees Share Resignation Horror Stories | GOBankingRates

កុំខ្ជះខ្ជាយពេលវេលាក្នុងទីតាំងដែលមិនផ្តល់ឱកាសសម្រាប់ការរីកចម្រើន។ ការលះបង់ពេលវេលានិងកម្លាំងទៅឱ្យក្រុមហ៊ុនដែលមិនគាំទ្រវឌ្ឍនភាពនៃអាជីពរបស់បុគ្គលិក ។ មិនចង់ឱ្យយើងរីកចម្រើនជាមួយ នឹងរារាំងការអភិវឌ្ឍអាជីពរបស់យើង​ក្នុងរយៈពេលវែង។

៥. មិត្តរួមការងារខ្សោយសីលធម៌ វ័យចាស់ជ្រុលឬក្មេងជ្រុល

A Complete Guide to Improving Employee Retention | Applauz

ចាស់ពូកែត្អូញត្អែរឥតឈប់ឈរ សតិអារម្មណ៍ បើក្មេងវិញ​មិនយកចិត្ត​ទុកដាក់ ធ្វើអ្វី​ចុងដៃជើង​សប្បាយច្រើនជាងមានវិន័យ ហើយចៅហ្វាយវិញមិនដែលឃើញមុខមកដោះស្រាយ។ អារម្មណ៍​មិនសប្បាយចិត្តជាប្រចាំ ទុទិដ្ឋិនិយមនៃបរិយាកាស អាចសម្លាប់ចំណង់ចំណូលចិត្ត ប្តូរយើងពីល្អទៅជាអាក្រក់ ពី​ឧស្សាហ៍ទៅជាខ្ចិល ពីមាន​ផែនការទៅជា​បណ្តោយតាមយថាកម្ម សមនឹង​នៅទៀតដែរ?

៦. អារម្មណ៍ដែលមិនដឹងថាក្រុមហ៊ុននេះកំពុងធ្វើអ្វីឱ្យប្រាកដ

It Is World Well-Being Week: Five Practical Remedies To Calm Down And Feel  Less Stressed

​គេពិតជា​កំពុងលូតលាស់ ឬដើរថយក្រោយ? យល់ថា ខ្លួនកំពុងតែស្ថិតនៅទីកន្លែង​មួយត្រឹមត្រូវនៃគោលដៅជីវិត ឬគ្រាន់តែគ្មានជម្រើស។ បើទម្លាប់រស់ដោយគ្មានជម្រើស ជីវិតនឹង​បែបនេះជារៀងរហូត។ ចូរផ្តល់សេរីភាព​ឱ្យខ្លួនឯងឡើង។ ​ពេលវេលាមាន​តម្លៃណាស់។ កុំបោះបង់ចោល​ពេលវេលា ក្នុងបរិយាកាស​មួយ ដែលងងឹតស្លុប​រង់ចាំ​ទទួលយកជំងឺផ្លូវចិត្ត​ និងការ​បញ្ចប់ទៅនូវ​អាជីព​ភ្លឺស្វាងរបស់អ្នក៕

ប្រែសម្រួល៖ ចម្រើន តារា

ចុចអាន៖ ហេតុផលមួយចំនួន​ដែលបុគ្គលិកគួរលាឈប់ពីមុខងារជាជាងនៅរង់ចាំទទួលលិខិតបណ្តេញចេញ

ចុចអាន៖ ទម្លាប់មិនល្អទាំង ៥ របស់ថៅកែៗដែលកំពុងធ្វើឲ្យកូនចៅរត់ចោលអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម