Connect with us

សេដ្ឋកិច្ច

យុវជនខ្មែរ មានគំនិតច្នៃប្រឌិត យកស្រកីដូងធ្វើស្បែកជើងទទួលបានការចាប់អារម្មណ៍

បានផុស

នៅ

ផ្ដើមចេញពីគំនិតច្នៃប្រឌិត យុវជន មាគ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ បានយកស្រកីដូង ច្នៃធ្វើស្បែកជើង និងសម្ភារប្រើប្រាស់មួយចំនួនទៀតដែលច្នៃចេញពីផ្លែដូង ដូចជាទ្រនាប់ចាន ទ្រ​នាប់​​កែវ គ្រឿងអលង្កា និងកម្រាលជើងជាដើម។

គំនិតច្នៃប្រឌិតបង្កើតសម្ភារផលិតផលចេញពីធម្មជាតិនេះ បានជួយបង្កើតការងារ ក្នុងសហគមន៍ និងលើកស្ទួយជីវភាពប្រជាជនក្នុងសហគមន៍ស្ថិតនៅភូមិ​ពង​ទឹក​ខាង​ត្បូង ឃុំ​គុស​ ស្រុក​ត្រាំកក់ ខេត្ត​តាកែវបានមួយកម្រិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាគ ស៊ន មានវ័យ៣៨ ឆ្នាំ ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ បានរៀបរាប់ឱ្យដឹងថា កន្លែងរបស់លោក គឺជាកម្មវិធីមួយរបស់ព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកអភិបាល អូលីវីយេ ជាអភិបាលព្រះសហគមន៏កាតូលិកកម្ពុជាប្រចាំភូមិភាគភ្នំពេញ និងជាស្ថាបនិកមណ្ឌលសិប្បកម្មផងដែរ។

លោក មាគ ស៊ន ឱ្យដឹងថា គំនិតបង្កើតច្នៃដូងបានចាប់ផ្តើមអំឡុងឆ្នាំ ២០១៨ ដោយលោកមានគំនិតយកសំបកដូង ស្រកីដូង រៀបត្បាញឱ្យទៅជាផ្ទាំង ដើម្បីយកមកកាត់ធ្វើជាស្បែកជើង និងកម្រាល។ លោកបញ្ជាក់ថា មួយផ្នែកទៀតនៃស្រកីដូង ក៏យកទៅធ្វើជាជីកំប៉ុស ដើម្បីយកទៅដាំដំណាំផ្សេងៗ។

លោក មាគ សន បានប្រាប់ថា “ក្រោយពីការគិតទៅលោកមានគំនិតមួយ ធ្វើម៉េចឱ្យស្រកីដូងបានចេញជាផ្ទាំង ជារូប​រាង  ដូចជាកម្រាលជាដើម យើងក៏ចាប់ផ្ដើមមានគំនិតថាយើងចង់ធ្វើអ្វីទៀត ចឹងយើងក៏បានរៀបចំកាត់វាសាកល្បងធ្វើស្បែកជើង ថាតើវាអាចប្រើប្រាស់បានឬអត់ ពេលយើងប្រើទៅ ពីមួយជំហានទៅមួយជំហាន យើងកែប្រែវារហូត ឃើញគុណភាព និងសិក្សាពីវារហូតដល់ឥឡូវយើងទទួលបាន ជោគជ័យ ស្បែកជើងយើងពាក់ល្អ វាស្រួលក្នុងការសម្អាត បាក់តេរី នៅបាតជើងយើងក៏ល្អដែរ ព្រោះ វាជារបស់ធម្មជាតិ ហើយវាមាន អាព្រុយៗវា ចឹងពេលយើងពាក់ទៅ ហើយធ្វើឱ្យជើងយើងជ្រះក្អែលល្អណាស់”។

លោកប្រាប់ថាសិប្បកម្មរបស់លោកមិនត្រឹមធ្វើតែស្បែកជើងទេមានសម្ភារប្រើប្រាស់ និងគ្រឿងអាហារ ជាច្រើនទៀតដែលកែច្នៃមួយដែលកែច្នៃចេញពីដូង ដូចជាការផលិតប្រេងដូង ធ្វើស្ករគ្រាប់ដូងជាដើម។         លោកឱ្យដឹងថា កាលពីមុន​ពេលកើតជំងឺកូវីដសហគន៍របស់លោក អាចរកចំណូលបានគួសម តែបច្ចុប្បន្នរាងធ្លាក់ចុះដោយសារតែជំងឺកូវីដ១៩។

ចំណែកប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោក ប្រមាណ ៤០ នាក់ ក៏ទទួលបានការងារធ្វើ និងប្រាក់ខែប្រចាំខែផងដែរ។

លោកប្រាប់ថា ស្បែកជើង១ គូ មានតម្លៃ ចន្លោះពី ១២ ដុល្លារ ទៅ ១៥ ដុល្លារ ហើយថាថ្វីត្បិតតែរាងថ្លៃបន្តិច ប៉ុន្តែវាមានគុណភាពល្អ និងប្រើប្រាស់បានយូរ ខណៈសង្វាក់នៃការផលិតវិញ ក៏ច្រើនដំណាក់កាលដែរ។

លោក មាគ ស៊ន “ខ្ញុំនិយាយទៅ ខ្ញុំមិនថាខ្ញុំលើកតម្កើងរបស់ខ្លួនឯងដែលមានទេ ប៉ុន្តែការផលិត ខ្ញុំធ្លាប់ពាក់ស្បែកជើងនៅលើទីផ្សារ ជាពិសេសស្បែកជើងដែលមានតម្លៃថ្លៃ យើងអត់និយាយស្បែក​ជើងជ័រដែលគេពាក់ធម្មតាទេ ស្បែកជើងដែលខ្ញុំធ្លាប់ពាក់ គឺឆាប់ខូច ឬរបូតខ្សែ ប៉ុន្តែអ្វីដែលខាងខ្ញុំផលិត ពាក់ទាល់តែសឹក ក៏មិនរបូតខ្សែដែរ”។

ទោះយ៉ាងណាយុវជនរូបនេះ លើកទឹកចិត្តដល់សម្ភារដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ ដែលចេញពីធនធានធម្មជាតិ និងជួយអភិរក្សរបស់ខ្មែរ ប្រើធនធានធម្មជាតិ ដែលជារបស់ខ្មែរយើង។

លោកក៏សូមឱ្យកូនខ្មែរ លើកទឹកចិត្តដល់ស្នាដៃបងប្អូនស្ត្រី ដោយជួយចែករំលែក និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៣ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម