Connect with us

សេដ្ឋកិច្ច

ម្ចាស់ចម្ការតស៊ូដាំទំពាំងបាយ​ជូររហូតជោគជ័យទទួលផលកម្រៃដល់គ្រួសារ និង​សហ​គមន៍

បានផុស

នៅ

ចម្ការទំពាំងបាយជូរមួយកន្លែង ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ពិតជាមានពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវបរទេសបានស្គាល់ច្រើនណាស់ក្រៅពីពលរដ្ឋក្នុងខេត្តបាត់ដំបង។

ការដែលបានល្បីល្បាញបែបនេះ ខណៈដែលម្ចាស់ចម្ការបានកែច្នៃផ្លែទំពាំងបាយជូរ១ប្រភេទឱ្យក្លាយជាស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពីសារមុនគេបង្អស់លើទឹកដីខេត្តបាត់ដំបង ដែលអតិថិជនក្នុងស្រុកក៏ដូចជាភ្ញៀវបរទេសនិយមផឹកស្រាប្រភេទនេះដែលវានិងអាចជួយផ្តល់ផលប្រយោជន៍ដល់សុខភាពផងទើបធ្វើឱ្យចម្ការទំពាំងបាយជូរ១នេះមានឈ្មោះបោះសំឡេងរហូតដល់សព្វថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ ថៃឈឿង និងភរិយាយបានរៀបរាប់ឱ្យដឹងថាក្រោយពីលោកបានសិក្សាស្រាវជ្រាវពីរបៀបដាំនិងថែទាំលើដំណាំប្រភេទនេះតាមសៀវភៅលោកនិងភរិយាក៏បានចាប់ផ្តើមអនុវត្តន៍ដាំនៅក្នុង ឆ្នាំ ២០០០ កាលណោះលោកមានតែទំហំដីកន្លះហិកតាតែប៉ុណ្ណោះ។

លោកបន្តថាតាមបទពិសោធន៍ដាំ២០ឆ្នាំមកនេះដើម្បីចាប់យកផលប្រយោជន៍១ផ្នែកទៀតលោកបានដាំពូជទំពាំងបាយជូរចំនួន២ប្រភេទដោយប្រភេទទី១សម្រាប់យកផ្លែផលិតជាស្រានិង១ប្រភេទទៀតសម្រាប់លក់ផ្លែបរិភោគ។

លោកថាក្រោយពីពូជសម្រាប់ផលិតជាស្រាបានហុចផលក្នុងឆ្នាំ២០០១និង២០០២លោកចាប់ផ្តើមរៀនផលិតស្រារហូតដល់ឆ្នាំ២០០៤ដំណើរការអនុវត្តតែម្តងរហូតបានជោគជ័យមកទល់សព្វថ្ងៃប្រកបដោយគុណភាពល្អនិងជួយដល់សុខភាពផងតាមបច្ចេកទេសស្តង់ដាត្រឹមត្រូវនិងមានអតថិជនក្នុងប្រទេសនិងជនបរទេសចូលចិត្តច្រើនធ្វើឲ្យសេដ្ឋកិច្ចគ្រួសារលោកកើនជាបន្តបន្ទាប់រហូតដល់បានពង្រីកទំហំដីបានធទល់សព្វថ្ងៃ។

ម្ចាស់ចម្ការរូបនេះបន្តថាការសម្រេចនិងជោគជ័យលើមុខរបរនេះតាមរយៈការតស៊ូនិងអត់ធ្មត់ ខណៈកាលពីមុនលោកមានលុយទិញដីបានត្រឹមតែទំហំកន្លះហិកតា តែប៉ុណ្ណោះរហូតបច្ចុប្បន្នលោកបានថវិកាទិញដីបន្ថែមបានច្រើនកន្លែងទៀតដែលបង្ករឱ្យចម្ការនេះកាន់តែមានទំហំធំនិងបានចែករំលែកថវិកាដល់បងប្អូនអ្នកភូមិស្រុកដែលអត់ការងារធ្វើបានមួយចំណែកផងដែរតាមរយៈមកធ្វើជាកម្មករថែទាំនិងជួយកិច្ចការផ្សេងៗផង។

លោកបញ្ជាក់ថាសម្រាប់ការដាំដុះលោកមិនប្រើប្រាស់ជីដែលមានសារធាតុគីមីណាមួយនោះទេលោកប្រើតែជី២ប្រភេទប៉ុណ្ណោះគឺជីអាចម៌គោនិងអាចម៌ប្រចៀវបើប្រើជីអាចម៌មានវាបង្ករឲ្យមានរោគច្រើនលោកផ្តាំដល់អ្នកដាំផ្សេងៗ​គួចៀស​វាងប្រើប្រាស់ជីអាចម៌មាន់ដាក់លើដាំណាំនេះ។

លោកបញ្ជាក់បន្តថាចំពោះពូជសម្រាប់ហូបផ្លែពេលដាំត្រូវធ្វើទ្រើងវាគ្របពីលើដើម្បីឲ្យវាបលះទងឡើងហើយពូជសម្រាប់​ផលិតជាស្រាធ្វើទ្រើងបញ្ឈហើយដំណាំនេះវាមិនរើសប្រភេទដីទេតែត្រូវការអាកសធាតុល្អមានខ្យល់គ្រប់គ្រាន់ព្រោះខ្យល់អាចរសាត់មេរោគចេញពីដើមនិងស្លឹកវាលោកបានផ្តល់យោបល់ដល់កសិករផ្សេងៗបើមានដីគួកុំទុកទំ​ណេរចោលហើយសាកល្បងដើម្បីជួយដល់សេដ្ឋកិច្ចគ្រួសារម្យ៉ាងទៀតបើដាំពូជសម្រាប់ផលិតស្រាលោកនិងជួយ​ទិញយកមិនឲ្យអត់ទីផ្សារនោះឡើយ៕ អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម