សេដ្ឋកិច្ច
អ្នកស្រុកក្រូចឆ្មាដល់រដូវប្រមូលផលល្ង មិនពិបាករកទីផ្សារ
ជារៀងរាល់ឆ្នាំឱ្យតែដល់ខែកក្កដា គឺជារដូវប្រមូលផលល្ងបន្ទាប់ពីកសិផលពោត ដំឡូងមី របស់ប្រជាកសិករក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។
តាមការចំណាំទុកជារៀងរាល់ឆ្នាំប្រជាកសិករយើងក្នុងខែកក្កដាតែងប្រមូលផលបញ្ចប់ល្ងដោយកសិផលមួយនេះច្រើនដាំតាំងពីខែមេសារហូតដល់ខែកក្កដា ទើបបញ្ចប់ការប្រមូលផល។

ប្អូនស្រី សុផល រស់នៅក្នុងឃុំ រកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានប្រាប់ឱ្យដឹងថាក្នុងខែកក្កដាជារដូវប្រមូលផលល្ងបន្ទាប់ពីកសិផលពោតក្រហមនិងដំឡូងមីមិនទាន់ប្រមូលផលនោះទេ។
ប្អូនស្រីបន្តទៀតថា គ្រួសារប្អូនស្រីតែងដាំល្ងនិងពោតក្រហមជារៀងរាល់ឆ្នាំក៏ដោយសារតែកសិផលទាំងនេះងាយរកទីផ្សារដូចជា ល្ង ដែលដាំលើផ្ទៃដី១ហិកតាអាចបានផលពីចំនួន៣០០គីឡូក្រាមទៅ៤០០គីឡូក្រាមដោយក្នុងនោះលក់បាន១គីឡូក្រាមចាប់ពី៧០០០រៀលទៅ៨០០០រៀល។

យោងតាមរបាយការណ៍របស់លោក ស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្មស្រុកក្រូចឆ្មាបានឱ្យដឹងទៀតថា ខែកក្កដានេះជារដូវបញ្ចប់ប្រមូលផលល្ងហើយដោយក្នុងនោះស្រុកក្រូចឆ្មាមានផ្ទៃដីដាំដុះល្ងបានចំនួន៣៤៥ហិកតានិងផ្ទៃដីដាំពោតក្រហមមានចំនួន៣១២៥ហិកតាដែលប្រមូលផលមិនទាន់រួចរាល់នៅឡើយទេនោះ៕ ដោយៈ កញ្ញា វ៉ាត

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?