អាជីព
ចរិតយ៉ាប់ ៥ យ៉ាង ទោះធ្វើការកន្លែងណាក៏ស្គាល់តែភាពបរាជ័យ
គ្រប់គ្នារមែងមានការងារធ្វើតាមសមត្ថភាពរៀងខ្លួន ហើយលទ្ធផលដែលទទួលបានក៏តាមសមត្ថភាពនោះ។ គ្រប់ការងារដែលអ្នកធ្វើអាចបរាជ័យឬជោគតាមសមត្ថភាពនិងការខំប្រឹងកម្រិតណា។ យ៉ាងណាក្ដី រាល់ភាពបរាជ័យនៃការងារមិនមែនសុទ្ធតែមកពីសមត្ថភាពនោះទេ គឺអាស្រ័យតាមទង្វើមួយចំនួនដែលអ្នកមានជាប់ខ្លួន តែមិនបានចាប់ភ្លឹក ឬដឹងខ្លួនដែរ តែមិនកែទម្លាប់។ ប្រសិនបើមាន ៥ ចំណុចដូចខាងក្រោម ទោះអ្នកទៅធ្វើការដល់ណា ក៏គ្មានថ្ងៃជោគជ័យនឹងគេដែរ៖
១. ឆាប់ជឿគេ

ជឿគេដោយមិនមានការពិចារណា ជាអន្ទាក់ទាញខ្លួនឯងឱ្យស្គាល់តែភាពបរាជ័យជានិច្ច។ មិនថាក្នុងបរិបទការងារឬទំនាក់ទំនងនោះទេ កាលណាឆាប់ជឿគេពេក ខ្វះការត្រិះរិះ និងវិភាគឱ្យច្បាស់លាស់ នោះនឹងក្លាយជាបុគ្គលងាយបោកប្រាស់ ស្គាល់តែពាក្យថាចាញ់ប៉ុណ្ណោះ។
២. មិនអភិវឌ្ឍសមត្ថភាព

ធ្វើការមួយឆ្នាំបានសមិទ្ធិផលប៉ុណ្ណឹង ពីរឬបីឆ្នាំទៀតក៏នៅតែប៉ុណ្ណឹង នេះហើយដែលធ្វើឱ្យងើបមុខទៅណាមិនរួច។ ចេះអីក៏ចេះតែប៉ុណ្ណឹង មិនមានគំនិតច្នៃប្រតិដ្ឋ មិនចេះផ្លាស់ប្ដូទៅតាមកាលៈទេសៈ មិនទម្លាប់រៀនអ្វីថ្មី សុទ្ធតែជាមូលហេតុដែលភាពជោគជ័យរត់ទៅឆ្ងាយ។
៣. ភ័យខ្លាចពេក

ជាប្រភេទមនុស្សចូលចិត្តឱបបញ្ហា ស្ត្រេសជានិច្ច ទាំងដែលគ្មាននរណាដាក់សម្ពាធក៏ដោយ។ ពួកគេតែងតែខ្លាចថៅកែស្ដីបន្ទោស ខ្លាចការងារគ្មានលទ្ធផល មិនហ៊ានប្រឈមនឹងបញ្ហា និងមិនហ៊ានសម្រេចចិត្តទាល់តែសោះ។ គ្មានមេកោយឯណា នៅចាំចង្អុលឆ្វេងស្ដាំរហូតទេ មនុស្សធំហើយ គួរតែមានសមត្ថភាពក្នុងការទទួលខុសត្រូវលើតួនាទីរបស់ខ្លួន។
៤. គ្មានទំនាក់ទំនងជាមួយអ្នកដទៃ

ជាជំពូកបុគ្គលដែលតែងធ្វើឱ្យខ្លួនឯងជាមនុស្សឯកោ គ្មានការចូលរួមសកម្មភាពជាមួយមិត្តរួមការងារមិនថាតែនៅក្នុងក្រុមហ៊ុន ឬនៅខាងក្រៅនោះទេ។ មនុស្សបែបនេះ ធ្វើការកន្លែងណា ឬទៅដល់ទីណាក៏គ្មានបណ្ដាញអាចពឹងពំនាក់បានដែរ ព្រោះតែមិនចេះទាក់ទងជាមួយអ្នកដទៃ។
៥. ចូលចិត្តត្រាវ

មនុស្សនេះនិយមនិយាយដើមគេមិនថា មិត្តរួមការងារ និងចៅហ្វាយនាយឡើយ។ គេរមែងព្យាយាមឆ្លៀតឱកាសនិយាយដើម បំផ្លើសបំប៉ោង តាមដែលអាចធ្វើបាន ចំណែកការងារទុកមួយឡែកសិនក៏បាន។ ជាប្រភេទមនុស្សគ្មានទំនួលខុសត្រូវ គ្មានមាយាទ ទៅដល់ណាក៏មានតែអ្នកស្អប់និងចង់ចៀសបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ អាជីព ៥ ប្រភេទ ជាការងារក្រៅម៉ោង និងកំពុងត្រូវប៉ាន់ខ្លាំង លើទីផ្សារនាសម័យកូវីដ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ