Connect with us

អាជីព

ផ្លូវចិត្ត ៥ប្រភេទដែលខំធ្វើការយូរប៉ុនណា ក៏មិនអាចឡើងឋានៈឬក្លាយជាអ្នកដឹកនាំបាន

បានផុស

នៅ

ក្លាយជាមេដឹកនាំម្នាក់ មិនចេះតែលើកដាក់ តាមការនឹកឃើញឡើយ។ ក្រៅពីសមត្ថភាពធ្វើការបូកផ្សំជំនាញវិជ្ជាជីវៈ និងសមិទ្ធិផលការងារល្អ មេដឹកនាំត្រូវមានគុណសម្បត្តិផ្លូវចិត្តមួយចំនួនទៀតមកជាមួយផងដែរ។

ប្រសិនផ្លូវចិត្តទន់ខ្សោយ ទោះអ្នកខំធ្វើការយូរយ៉ាងណា វាពិតជាជាពិបាកណាស់ក្នុងការក្លាយខ្លួនជាមេកោយល្អម្នាក់។ ទាំងនេះជាផ្លូវចិត្តអន់ថយដែលមិនគួរមាន បើចង់វិវត្តខ្លួនប្រសើរជាងមុន។

១. គ្មានចិត្ត

Casually dressed young asian colleagues brainstorming together in office  Free Photo - Nohat - Free for designer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មាន​ចិត្តគ្មានថ្លើម មិនអាចក្លាយជាអ្នកដឹកនាំបាននោះទេ ទោះជាតំណែងថ្នាក់ទាបក៏ដោយ។ ជាមេ​ដឹកនាំ​ម្នាក់ បើសិន​គ្មានសណ្ដាន​ចិត្តយោគ​យល់ពីបញ្ហាអ្នកក្រោមបង្គាប់ ឬព្រងើយកន្តើយដាក់ថ្នាក់ក្រោម អ្នកមុខតែមិនអាចឈរជើងជាមេគេបានឡើយ។ ព្រោះអ្វី? ព្រោះមេដឹកនាំមិនខុសពីឪពុកម្ដាយប៉ុន្មានឡើយ​ ដែលត្រូវរ៉ាប់រងបញ្ហាជាច្រើនចំពោះមុខ។

២. ភ័យខ្លាច​

Overworking and its impacts

ការភ័យ​ខ្លាច​ជារឿង​សាមញ្ញ​សម្រាប់​មនុស្ស​គ្រប់​រូប​ ជាពិសេសភ័យខ្លាចនឹងឧបសគ្គឬការបាត់បង់។ ​យ៉ាងណាមិញ ជាថ្នាក់​ដឹក​នាំ​មិន​អាចភ័យខ្លាចពេកទេ ព្រោះអ្នកជាមនុស្សពិសេសជាងគេ និងមានទំនួលខុសត្រូវលើសពីគេ។ ការដែលមិនហ៊ានប្រឈមនឹងបញ្ហា មិនហ៊ានសម្រេចចិត្ត ខ្លាចក្នុងការផ្លាស់ប្ដូរ។ល។  ​ទាំងនេះជាចរិតអ្នកធ្វើការជួរ​ក្រោយ​ មិនមែនជាមេ​ដឹកនាំនោះទេ។ ​

៣. អួត​អាង

Beautiful young asian thai businesswoman in red shirt making presentation  with co-worker colleague in meeting room. Beautiful boss business girl. |  Stock Images Page | Everypixel

កាលណាមានអំណាចធំ មានឋានៈខ្ពង់ខ្ពស់ មនុស្សច្រើនតែចេះអួត។ វា​ជារឿង​យល់​ច្រឡំ​ដែល​ថា​ ឱ្យតែ​ក្លាយ​ទៅជា​ថៅកែឬជាមេ ត្រូវតែខ្លាំងជាងគេ រួចក៏អួតក្អេងក្អាង​។ ​អំនួតមិនមែនជាចិត្តគំនិតនៃមេកោយល្អម្នាក់ឡើយ ដូច្នេះបើមានមោទកភាពលើខ្លួនឯងជ្រុលពេក ហើយគិតថាអ្នកណាក៏មិនស្មើខ្លួន អ្នកជាមនុស្សធន់ទាប។

ចាំ! ខ្វះការបន្ទាបខ្លួន ក្រេឌីតអ្នកកាន់តែធ្លាក់ទាបទ្វេរដង!

៤. វិលវល់

Working hard or overworking? - Opinion - Chinadaily.com.cn

ការ​សម្រេចចិត្ត​របស់មេដឹកនាំ ជាជម្រើសដែលអាចនាំឱ្យស្ថាប័នអន់ថយឬរីកចម្រើន។ ផ្ទុយទៅវិញ បើអ្នក​មានអារម្មណ៍​ច្របូក​ច្របល់​ ស្ទាក់ស្ទើរ គិតរឿង​ស្មុគ​ស្មាញ​សូម្បី​តែឱ្យ​អ្នកណា​ធ្វើការអ្វី​ ហូប​បាយថ្ងៃ​ត្រង់នៅ​ឯណា​នោះ ​មិនអាច​ក្លាយជា​មេដឹកនាំ​ពិត​ប្រាកដ​បានឡើយ។​ ជាមេម្នាក់ គឺជាបុគ្គលដែលហ្មត់ចត់ និងច្បាស់លាស់ជានិច្ច។

៥. ខ្វះជំនាញចិត្តសាស្ត្រ

Qual a melhor marca de semijoias para revender? Descubra aqui!

មិនមែនជាអ្នកដឹកនាំគេ ក៏ត្រូវចេះមើលចិត្តមនុស្សខ្លះដែរ ចុះទម្រាំចង់គ្រប់គ្រងអ្នកដទៃ អ្នករឹតតែចេះជំនាញក្នុងការស្វែងយល់ចិត្តនិងអត្តចរិតមនុស្សទៅទៀត។

ចេះ​មើល​មនុស្ស បង្កភាព​ងាយស្រួលឱ្យអ្នកស្គាល់គេជាបុគ្គលបែបណា ងាយចុះសម្រុងគ្នា ក៏ងាយក្នុងការដោះស្រាយជាមួយជំពូកមនុស្សដែលពិបាកធ្វើការជាមួយ។ល។ ផ្ទុយពីនេះ អ្វីក៏អ្នកមិនយល់ សូម្បីមិត្តរួមការងារទឹកមុខស្រពោន អ្នកមិនចាប់ភ្លឹកផង អ៊ីចឹងធ្វើមេគេម៉េចនឹងកើត!  

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifehack

ចុចអាន៖ ចរិតយ៉ាប់ ៥ យ៉ាង ទោះធ្វើការកន្លែងណាក៏ស្គាល់តែភាពបរាជ័យ

ចុចអាន៖ គន្លឹះជោគជ័យក្នុងក្រុមការងារ ដែលអ្នកដឹកនាំច្រើនអនុវត្តជាប្រចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤៤ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម