អាជីព
ជនជាតិដើមភាគតិចគួយផលិតចង្កឹះខ្មែរពីធាងទ្រាំងធម្មជាតិបានសម្រេច
បងប្អូនជនជាតិគួយក្នុងខេត្តស្ទឹងត្រែងបានរកឃើញបង្កើតស្នាដៃចង្កឹះខ្មែរចេញពីធាងទ្រាំង ទទួលបានអ្នកគាំទ្រប្រើប្រាស់ច្រើនក្នុងស្រុកដែលកន្លងមកធ្លាប់តែមានផលិតផលពីចង្កឹះជ័រ ឬចង្កឹះឬស្សីដែលនាំចូលពីក្រៅប្រទេស។

ស្នាដៃចង្កឹះខ្មែរពីធាងទ្រាំងនេះបង្កើតឡើងដោយអ្នកនាង រាជនី ជាមន្ត្រីបណ្តុះបណ្តាលនិងវាយតម្លៃគុណភាពចង្កឹះខ្មែរនៅក្នុងមជ្ឈមណ្ឌលស្រ្តីអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង។ អ្នកនាងបានឱ្យដឹងថា ដោយមើលឃើញពីធនធានធម្មជាតិមានស្រាប់នៅក្នុងខេត្តស្ទឹងត្រែងទើបមជ្ឈមណ្ឌលស្រ្តីអភិវឌ្ឍន៍សហការជាមួយមន្ទីរកិច្ចការនារីខេត្ត បានចងក្រងជាក្រុមផលិតចង្កឹះដោយការបិតចង្កឹះដោយដៃសុទ្ធសាធ ដោយមានសមាជិកចូលរួមក្នុងសហគមន៍ដែលមានវ័យចំណាស់មកអនុវត្ត មានត្រូវខ្លះ ខុសខ្លះ ដែលមកពីភូមិអន្លង់ជ្រៃ និងភូមិមនក្នុងឃុំអន្លង់ជ្រៃ ខេត្តស្ទឹងត្រែង។
អ្នកនាង រាជនី បានបន្តថា ឃុំខ្លះក៏មានការធ្វើចង្កឹះនេះដែរតែមានលក្ខណៈមិនសូវល្អនោះទេ ដោយដំបូងយាយចាស់ៗគាត់បិតចង្កឹះពុំទាន់ត្រូវតាមខ្នាត។ ក្រោយពីផលិតដំបូងដើម្បីឱ្យគេវាយតម្លៃគុណភាពដោយមានអ្នកខ្លះថាខ្នាត២៥សង់ទីម៉ែត្រ ដូចជាខ្លីពេកក៏តម្រូវតាមការកម៉្មង់ដោយកែលម្អចង្កឹះមានប្រវែង២៦ ទៅ២៧សង់ទីម៉ែត្រ ដោយក្នុងនោះយកតាមស្តង់ដា២៦សង់ទីម៉ែត្រទើបត្រូវជាង។ លុះដល់ឆ្នាំ២០១៤ ទើបផលិតផលមួយនេះបានសម្រេចដោយសារស្នាដៃបងប្អូនជនជាតិគួយ ដែលអាចផលិតចង្កឹះខ្មែរបាន៨០០ដុះស្មើនឹង៨,០០០ចង្កឹះក្នុង១ខែៗ។

តាមការអះអាងរបស់លោក តាន់ វាសនា ប្រធានទីផ្សារនៅភ្នំពេញបានឱ្យដឹងដែរថា ផលិតផលក្នុងស្រុកមួយនេះចេញពីស្នាដៃបងប្អូនជនជាតិគួយ ទើបតែមានលើទីផ្សាររយៈឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ លោក វាសនា បន្តថា ចង្កឹះខ្មែរមានពណ៌ត្នោត និងពណ៌ក្រម៉ៅដោយសារតែធាងទ្រាំងពីធម្មជាតិដោយការកែច្នៃយកតែខ្លឹមធាងទ្រាំងទើបបានជាចង្កឹះនេះមានពណ៌ក្រម៉ៅ មិនលាបពណ៌ ឬថ្នាំគីមីទេ។ ពីមុនមកក្រុមហ៊ុនលោក វាសនា បានផ្សព្វផ្សាយលក់ផលិតផលខ្មែរតាមអនឡាញក្រោយមកបានស្គាល់ចង្កឹះខ្មែរ ហើយក៏ចាប់ដៃគូរកស៊ីជាមួយមជ្ឈមណ្ឌលស្ត្រីអភិវឌ្ឍន៍ស្ទឹងត្រែង ដែលជាអ្នកផ្តើមដោយបំផុសឱ្យប្រជាកសិករមូលដ្ឋានជាអ្នកផលិតចង្កឹះខ្មែរនេះឡើង៕
អត្ថបទ៖ វ៉ាត


-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល