អាជីព
ល្បិចពិសេស ធ្វើការឆាប់ឡើងប្រាក់ខែ ហើយនាំខ្លួនរីកចម្រើនថែមទៀត
មានគន្លឹះនិងល្បិចជាច្រើន ដើម្បីធ្វើការឆាប់ឲ្យមេដំឡើងប្រាក់ខែ។ និយាយពីល្បិច មិនមែនសំដៅទៅបុគ្គលិកពូកែអែបអប បញ្ចោរមេ ឬខ្ជិលធ្វើការ ហើយយកតែរបស់គេមានស្រាប់ៗមកជារបស់ខ្លួនសោះ ក៏ឡើងប្រាក់ខែដែរ។
រឿងទាំងនេះមិនមែនអាថ៌កំបាំង និងមិនពិបាកធ្វើនោះទេ វាជាការព្យាយាម អនុវត្តឲ្យជាទម្លាប់ និងវាយតម្លៃ បូករួមទាំងការអភិវឌ្ឍខ្លួនបានកម្រិតណាហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/work-from-home.jpg)
១ ដឹងពីរបៀបធ្វើផែនការរយៈពេលវែង នៅក្នុងយុគសម័យប្រកួតប្រជែង ការធ្វើផែនការរយៈពេលខ្លីប្រហែលជាមិនគ្រប់គ្រាន់ទៀតទេ។ ផែនការរយៈពេលខ្លី អាចមិនដំណើរការតាមសក្តានុពលពេញលេញឡើយ។ ហេតុនេះ ត្រូវចេះរៀបចំផែនការជីវិតទាំងរយៈពេលខ្លីនិងវែង។ ផែនការវែង អាចមានរយៈពេល ១០ ឆ្នាំឬអាចមើលពី១ឆ្នាំទៅ៥ ឆ្នាំម្តង ដើម្បីឲ្យសមស្របតាមរបៀបរស់នៅរបស់យើង។
២ ពូកែទំនាក់ទំនងលឿននិងប្រសិទ្ធភាព ជាមួយនឹងប្រតិកម្មភ្លាមៗ មិនថាជាអ៊ីមែល ការហៅទូរសព្ទ ឬការស្នើសុំផ្សេងទៀតពីអ្នកគ្រប់គ្រងឬមេរបស់យើងទេ។ បើអ្នករហ័សជាមួយការងារ នោះថៅកែ អតិថិជន ឬមិត្តរួមការងារ នឹងចូលចិត្តអ្នក។
៣ ចំណាយលុយដោយឈ្លាសវៃក្នុងការធ្វើផែនការ បញ្ហាហិរញ្ញវត្ថុមានសារៈសំខាន់ ដូច្នេះ ចាំបាច់ណាស់ ក្នុងការគ្រប់គ្រង ការចំណាយឲ្យបានល្អ។ ប៉ុន្តែនេះមិនមានន័យថា យើងត្រូវតឹងរ៉ឹងចំពោះអាហារទេ។ គ្រាន់តែចៀសវាងការចំណាយច្រើនហួសប្រមាណ ឬមិនចាំបាច់។ នៅក្នុងសម័យនេះ កំណើនសេដ្ឋកិច្ចចំណូលចំណាយនិងបំណុលត្រូវតែមានផែនការច្បាស់សាស់។ លើសពីនេះ វាជាការល្អក្នុងការសិក្សាពីការវិនិយោគដើម្បីរក្សាតុល្យភាពរបស់អ្នក។
៤ កំណត់ គួរតែបង្កើតទម្លាប់ជារៀងរាល់ថ្ងៃ ជាកាលវិភាគផ្ទាល់ខ្លួន ដូចជារៀងរាល់ព្រឹកពិនិត្យមើលអាសយដ្ឋាន អ៊ីមែល ជាមុន ឬពិចារណាលើកិច្ចការសំខាន់ដែលត្រូវធ្វើនៅថ្ងៃស្អែក។ ផ្ដល់អាទិភាពដល់ការងារដោយផ្អែកលើសារៈសំខាន់និងភាពបន្ទាន់។ នេះនឹងជួយអ្នកឲ្យផ្ដោតអារម្មណ៍ពេញមួយថ្ងៃ ដឹងពីអ្វីដែលត្រូវធ្វើបន្ទាប់ និងចៀសវាងការរំខាន។
៥ កំណត់ខ្លួនឲ្យជាឧបសគ្គ កំណត់ខ្លួនឯងឲ្យជាឧបសគ្គ ហើយត្រូវក្លាហានប្រឈមមុខជាមួយបញ្ហានោះ វានឹងជួយអ្នកឲ្យមានភាពរីករាយចំពោះខ្លួនឯង ក្នុងលក្ខណយើងបានធ្វើវាអស់ពីសមត្ថភាព។ ទទួលយកបញ្ហាប្រឈមថ្មីៗ ហើយមើលថាតើលទ្ធផលវិជ្ជមានយ៉ាងណា។
៦ អានឲ្យច្រើន នេះមិនត្រឹមតែអនុញ្ញាតឲ្យអ្នកដឹងពីព័ត៌មាន ដែលកំពុងកើតឡើងនៅលើពិភពលោកទេ។ វាក៏ឲ្យអ្នកប្រើវាជាប្រធានបទនៃការសន្ទនា ប្រកបដោយវិជ្ជាជីវៈជាមួយមិត្តរួមការងារ។ សូមចងចាំថា មនុស្សដែលអានច្រើន ដឹងច្រើន ស្គាល់ច្រើន ក្លាយជាអ្នកដឹកនាំ ហើយអាចរៀនពីយុទ្ធសាស្ត្រគំនិតល្អៗពីតួអង្គ ដើម្បីយកមកអនុវត្តក្នុងជីវិតពិត។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/m3.jpg)
៧ កុំផ្ដាច់បណ្ដាញ ស្គាល់មនុស្សមកពីមជ្ឈដ្ឋានជាច្រើន អ្នកមានឱកាសបង្កើតទំនាក់ទំនងជាមួយអ្នកដទៃក្រៅពីក្របខ័ណ្ឌផ្ទាល់ខ្លួន។ នៅពេលអនាគត វាអាចជាអន្តរកម្មអាស្រ័យ។ ការធ្វើជំនួញតែងតែត្រូវបានគេស្គាល់ថាជាបណ្តាញ។ ដូច្នេះកុំឈប់ពង្រីកបណ្តាញ កុំរារាំងខ្លួនអ្នកពីទំនាក់ទំនងសង្គម។ ព្យាយាមចូលរួមក្នុងអង្គការសមាគម ឬព្រឹត្តិការណ៍ស្ម័គ្រចិត្ត ដើម្បីស្គាល់មនុស្សឲ្យបានច្រើន។
៨ គិតច្នៃប្រឌិតក្នុងការងារ គួរតែមានគំនិតថ្មីៗ វិធីសាស្រ្តថ្មី ឬច្នៃប្រឌិត តែងតែត្រូវបានអនុវត្តចំពោះការងារ។ យើងមិនដែលទទួលបានលទ្ធផលថ្មី ពីវិធីចាស់ឡើយ ការព្យាយាមប្រថុយនឹងអ្វីដែលមិនធ្លាប់ស្គាល់ គឺមិនធ្វើឲ្យខូចខាត ឬគួរឲ្យខ្លាចដូចដែលគិតទេ។ ប្រថុយដោយត្រៀមខ្លួន សម្រាប់ការបរាជ័យជាមួយអាកប្បកិរិយាវិជ្ជមាន។
៩ ត្រូវប្រាកដថាថែរក្សាខ្លួន ប្រសិនបើអ្នកចង់ធ្វើការឲ្យអស់ពីសមត្ថភាព ចាប់ផ្តើមដោយការថែរក្សាខ្លួន គេងយ៉ាងហោចណាស់ ៧ ម៉ោង ដើម្បីចាប់ផ្តើមពេលព្រឹកស្រស់ស្រាយ ធ្វើលំហាត់ប្រាណប្រចាំសប្តាហ៍ រក្សាភាពសកម្ម ផ្តោតអារម្មណ៍និងត្រៀមខ្លួនទប់ទល់នឹងស្ត្រេស ក៏ដូចជាធ្វើឲ្យមានតុល្យភាពពេលវេលាការងារនិងជីវិតផ្ទាល់ខ្លួន។
ធ្វើអ្វីដែលសប្បាយ ដោយកំណត់វាតាមកាលវិភាគរបស់អ្នក ដូច្នេះអ្នកអាចធ្វើតាមកាលវិភាគ។ ការសំរាកលំហែនិងសកម្មភាពខ្លះៗ វានាំមកនូវការពេញចិត្តនិងសុភមង្គល ហើយក៏នាំមកនូវសេចក្តីសប្បុរសដល់មិត្តរួមការងារនិងខ្លួនឯងផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/aHR0cHM6Ly9zLmlzYW5vb2suY29tL21lLzAvdWQvMTQvNzQzMDEvd29ya2luZy5qcGc.jpg)
ធ្វើតែចំណុចដូចបានរៀបរ៉ាប់ មិនបាច់ហើបមាត់សុំមេឡើងប្រាក់ខែ ក៏មេឡើងឲ្យដែរ។ ព្រោះអី? ដោយយើងជាមនុស្សមិនខ្លាចការប្រថុយ មិនខ្ចិលច្រអូស ធ្វើការបន្លំៗដូចបុគ្គលិកដទៃ មិនចាំតែយករបស់គេស្រាប់ៗមកជារបស់ខ្លួន មានភាពរហ័ស ឆាប់ប្រតិកម្មរហ័ស មិនស៊ីជោរតាមអារម្មណ៍ដែលចង់ឆ្លើយជាមួយក្រុមការងារពេលណាក៏បាន។ ជាពិសេសអ្នកមិនមែនជាបុគ្គលិក ធ្វើការប្រើអារម្មណ៏ផ្ទាល់ខ្លួនមកឡូកឡំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះជោគជ័យក្នុងក្រុមការងារ ដែលអ្នកដឹកនាំច្រើនអនុវត្តជាប្រចាំ
ចុចអាន៖អាជីព ៥ ប្រភេទ ជាការងារក្រៅម៉ោង និងកំពុងត្រូវប៉ាន់ខ្លាំង លើទីផ្សារនាសម័យកូវីដ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?