Connect with us

អាជីព

អង្គការ UNIDO ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់អ្នកចិញ្ចឹមត្រីកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម (UNIDO) សហការជាមួយក្រសួងកសិកម្មបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិនកម្ពុជា ផ្នែកសេវាកម្ម​មានឈ្មោះថា “ការវិនិយោគខ្សែសង្វាក់” ដែលអាចផ្តល់ឱ្យវារីវប្បករកម្ពុជាអាចទទួលបានការគាំទ្រជាទឹកប្រាក់ចន្លោះពី ២,៥ម៉ឺន ទៅ ១០ ម៉ឺនដុល្លារអាមេរិក ចំពោះសហគ្រាសតូចមធ្យម និងធំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចៅ សួស្តី នាយកប្រតិបត្តិនិងជាអ្នកគ្រប់គ្រងកសិដ្ឋាន CAMBODIA FRESH FARM (RAINBOW PROGRESS ENTERPRISE CO.LTD) បានថ្លែងឱ្យដឹងនៅថ្ងៃទី០៤​ ខែសីហានេះថា ការផ្ដល់ជំនួយបដិភាគថ្មីៗរបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម គឺជាការលើកទឹកចិត្តដល់វារីវប្បករក្នុងប្រទេសកម្ពុជាឱ្យមានផ្លូវដើរថ្មីក្នុងបរិបទកូវីដ-១៩។

លោក ចៅ សួស្តី បានបន្ថែមថា សម្រាប់ការចិញ្ចឹមត្រីនៅលើទីផ្សារបច្ចុប្បន្នប្រឈមនឹងការបាត់បង់ចំណូលខ្ពស់ ក៏ប៉ុន្តែកម្មវិធី “ការវិនិយោគខ្សែសង្វាក់” នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធផលមួយស្របតាមស្តង់ដាររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម។

លោក ចៅ សួស្តី បានឱ្យដឹងថា សម្រាប់ការគាំទ្ររបស់អង្គការ គឺផ្តល់ឱ្យវារីវប្បករអាចទទួលបានថវិកាបដិភាគចំនួន៧០ភាគរយ មានតម្លៃទឹកប្រាក់ចំនួន ២៥,០០០ ដុល្លារអាមេរិក ចំពោះការកែច្នៃខ្នាតតូច ចំពោះខ្នាតមធ្យម និងធំមានទឹកប្រាក់បដិភាគចំនួន ៥០ភាគរយ គឺមានទឹកប្រាក់រហូតដល់ ១0 ម៉ឺនដុល្លារអាមេរិក។

លោក ចៅ សួស្តី​ បានបន្តថា ការគាំទ្ររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍឧស្សាហកម្មគឺចង់ជំរុញឱ្យវារីវប្បករកម្ពុជាចិញ្ជឹមត្រី ហើយមិនមែនដើម្បីតែលក់នៅលើទីផ្សារនោះទេ គឺត្រូវចេះកែច្នៃផលត្រីរបស់ខ្លួនផងដែរដើម្បីលក់បានតម្លៃខ្ពស់។

លោក ចៅ សួស្តី មានប្រសាសន៍ថា ជាធម្មតាការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា បើសិនជាវារីវប្បករចិញ្ចឹមត្រីគ្រាន់តែលក់នៅទីផ្សារផ្ទាល់ នឹងមានការខាត បង់ច្រើនណាស់។ ហេតុដូចនេះហើយទើបមានការបង្កើតគម្រោងនេះឡើងដើម្បីជួយដល់វារីវប្បករខ្មែរ។ នៅពេលគម្រោងនេះកើតឡើងវានឹងធ្វើឱ្យមានផ្លូវថ្មីសម្រាប់ វារីវប្បករទាំងឡាយនៅក្នុងប្រទេសកម្ពុជា ពួកគាត់អាចមានគំនិតមួយគាត់អាចចិញ្ចឹមត្រីហើយគាត់អាចកែច្នៃផលត្រីដោយខ្លួនឯងបានដោយមានគុណភាពល្អស្រប តាមលក្ខណៈបច្ចេកទេសរបស់អង្គការ UNIDO ដែលអាចបង្កើនប្រាក់ចំណេញបានច្រើន។

លោកបន្តថា បច្ចុប្បន្ននេះដោយសារជំងឺកូវីដ-១៩ កើតឡើងផង ហើយមុននេះបន្តិចក៏មានផលប៉ះពាល់ច្រើនដែរចំពោះវារីវប្បករនៅក្នុងប្រទេសកម្ពុជា បានបាត់បង់ចំណូលពី៤០ទៅ ៥០ភាគរយ ដោយសារនៅពេលពួកគាត់ប្រមូលផលត្រី​មកវិញ ប្រាក់ចំណូលតិចជាងការចំណាយក្នុងការចញ្ចឹម ធ្វើឱ្យពួកគាត់ កាត់ចិត្តឈប់ធ្វើអាជីវកម្មមួយនេះ។ ប៉ុន្តែនៅពេលដែលគាត់ទទួលព័ត៌មានអំពីអង្គការ UNIDO ពួកគាត់បានតាំងចិត្តថានឹងចិញ្ចឹមឡើងវិញ ពេលដែលចិញ្ចឹមហើយ ពួកគាត់អាចកែច្នៃដោយមានការគាំទ្រទាំងបច្ចេកទេស និងដើមទុនផងនោះ ធ្វើឱ្យវារីវប្បករកម្ពុជាបង្កើតនូវចំណង់ក្នុងការចិញ្ចឹមត្រីនេះឡើងវិញ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២៤ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍២១ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម