អាជីព
ចង់បានក្រុមការងារពេញដោយថាមពល និងស្វាហាប់ ព្រមទាំងស្ថិតស្ថេរផងដែរ?
ក្រុមការងារល្អ រឹងមាំ មានទេពកោសល្យ និងមានសមត្ថភាពធ្វើការបម្រើប្រយោជន៍រួម សហគ្រិនណាមិនចង់បាន? ព្រោះនោះជាទ្រព្យសម្បត្តិដ៏ធំនិងមានតម្លៃ នៃការធ្វើអាជីវកម្មទៅហើយ។
ការប្រើពាក្យដូចជា“ អំណាច” ឬ“ ភាពជោគជ័យ” ដើម្បីពិពណ៌នាអំពីក្រុមហ៊ុនយើង ពេលខ្លះអាចធ្វើឲ្យមានភាពងាយស្រួលក្នុងការស្រមៃមើលអំពីអនាគតកាលមួយដែលធ្វើឲ្យនិយោជិកមានអារម្មណ៍ដូចជាមានថាមពល និងកំពុងឆ្ពោះរកជោគជ័យស្រាប់ទៅហើយ។
នៅពេលនិយោជិកធ្វើការជាមួយចិត្តគំនិតពិតៗ ក្រុមនីមួយៗគង់តែអាចបំពេញតួនាទីដែលក្រុមហ៊ុនត្រូវការ និងបំពេញគោលដៅរយៈពេលវែងបានថែមទៀតផង។ ខាងក្រោមនេះជាវិធីដែលអ្នកគ្រប់គ្រងអាចធ្វើដើម្បីមានក្រុមការងាររឹងមាំយូរអង្វែងមួយបាន ៖
១ ផ្តោតលើការបែងចែកតួនាទីច្បាស់
ដំណើរការជ្រើសរើសបុគ្គលិកចូល គួរធ្វើឡើងយ៉ាងហ្មត់ចត់ព្រោះការជ្រើសរើសល្អ មានអត្ថប្រយោជន៍យូរអង្វែងណាស់ នេះមានន័យថា ចំណាយពេលច្រើនក្នុងការជ្រើសរើស ចំណាយធនធាន ពេលវេលា លុយកាក់ជាជាងរើសមកខុស។ ដូច្នេះត្រូវមានមន្ត្រីធនធានមនុស្សមានសមត្ថភាពហើយអ្នកគ្រប់គ្រងត្រូវចូលរួមគ្រប់ដំណើរការ នៃការជ្រើសរើស។ បើជួលមកគ្រាន់តែមានមនុស្សច្រើននៅក្នុងបន្ទប់ អាចធ្វើឲ្យប៉ះពាល់ដល់ក្រុមទាំងមូលបាន មិនត្រឹមតែត្រូវចំណាយប្រាក់ច្រើនឥតន័យ កាន់តែខាតបង់ការបណ្តុះបណ្តាល និងពេលវេលាច្រើនក្នុងរយៈពេលវែង។ វិនិយោគពេលវេលា និងលុយកាក់របស់អ្នកលើមនុស្សដែលពិតជាមានជំនាញក្នុងតួនាទីដែលក្រុមហ៊ុនកំពុងត្រូវការ ជាការទូទាត់យ៉ាងប្រសើរម្យ៉ាងហើយថែមទាំងបង្កើនធនធានមនុស្សរឹងមាំខ្លាំងថែមឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

២ ផ្តល់តម្លៃដល់តួនាទីនីមួយៗ
សមាជិកក្រុមម្នាក់ៗ ត្រូវមានការចែងអំពីតួនាទីនីមួយៗច្បាស់លាស់ហើយ ធ្វើឲ្យគ្រប់គ្នាមានភាពសំខាន់ នៃប្រតិបត្តិការរាល់ថ្ងៃ ដោយមិនចាំបាច់សួរខ្លួនឯងថា «ហេតុអ្វីបានជាខ្ញុំនៅទីនេះ?»។
នៅពេលនិយោជិតមានអារម្មណ៍ថា តួនាទីរបស់ពួកគេមិនមានតម្លៃទាប ឬប្រហែលជាមិនចាំបាច់មានក៏មិនអី នោះផ្លូវចិត្ត និងឆន្ទៈការងារនឹងត្រូវចប់។
៣ ទំនាក់ទំនងល្អ
វិធីល្អបំផុតដើម្បីបង្កើតការជឿទុកចិត្តដែលឈានទៅដល់ក្រុមរឹងមាំមួយ គឺតាមរយៈការប្រាស្រ័យទាក់ទង។ ពិបាកក្នុងការមានអារម្មណ៍ថាអ្នកណាម្នាក់ជាផ្នែកមួយ នៃក្រុមការងារ សំខាន់ឬអត់ណាស់ នៅពេលដែលសមាជិកក្រុមមិនដែលបានជួបមេដឹកនាំ មិនបាននិយាយគ្នា ឬឃើញតែក្រុមគេបានហូបចុកដើរហើរជាមួយមេដឹកនាំ ឯខ្លួននៅឆ្ងាយដាច់សង្វែង។ រក្សាកម្រិតនៃតម្លាភាពខ្ពស់តាមដែលអាចធ្វើទៅបានជាមួយសមាជិកក្រុមទាំងអស់គ្នាដូចបង្កើតវប្បធម៌ស្មោះត្រង់ក្នុងកម្លាំងធនធានមនុស្សស្នូលរបស់យើង។
នៅក្នុងផ្នែកទំនាក់ទំនងនេះដែរ គួរតែផ្តល់ឲ្យសមាជិកម្នាក់ៗនូវឱកាសបាននិយាយស្តីបានមានសំឡេងស្មើគ្នាផងដែរ។ ទុកឲ្យក្រុមទាំងមូលថ្លឹងថ្លែងលើមតិយោបល់ និងស្ដាប់ការស្នើសុំយោបល់របស់ពួកគេ ក៏ជាចំណែកជួយពួកគេឲ្យបានចូលរួម នាំពួកគេឲ្យខិតទៅជិតគោលដៅដែលទីបំផុតគេអាចនឹងដាក់ការខ្នះខ្នែងពេញមួយជីវិតរបស់គេដើម្បីសម្រេចវា។ នៅពេលដែលសមាជិកក្រុមទាំងអស់ហ៊ាន ឬព្រមចំណាយពេលវេលាដើម្បីវាយតម្លៃ ចូលរួមសម្រេចចិត្ត និងផ្លាស់ប្ដូរ ឬបង្កើតគំនិតថ្មីៗ ពួកគេត្រូវបានភ្ជាប់ទៅនឹងលទ្ធផលរួម ដែលគ្រប់យ៉ាងនឹងដំណើរការល្អប្រសើរ។
៤ កំណត់គោលដៅច្បាស់
ការកំណត់គោលដៅរយៈពេលខ្លី និងវែងជាមួយក្រុមការងារ ក៏ក្លាយជាគ្រឹះសម្រាប់លើកទឹកចិត្តគ្នាទៅវិញទៅមកធ្វើឲ្យពួកគេមានអារម្មណ៍ដឹងថារាល់កិច្ចការដែលពួកគេធ្វើ គឺចាំបាច់សម្រាប់ការសម្រេចគោលដៅរយៈពេលវែង គឺជោគជ័យទាំងអស់គ្នា។
ចំណុចសំខាន់ គឺគោលដៅទាំងនេះគួរតែមានភាពប្រាកដនិយម ដូច្នេះក្រុមទាំងមូល នឹងមិនមានអារម្មណ៍ថា កំពុងធ្វើការប្រឹងប្រែងដើម្បីបុព្វហេតុដែលអាចខាតបង់ឡើយ។ ការមានគោលដៅ និងពេលវេលាកំណត់ច្បាស់ ទំហំថវិកាពេញដោយឆន្ទៈ អាចផ្តល់ឱកាសដល់សមាជិកក្រុម មានចិត្តមូលគំនិតគ្នាព្រោះមានជំនឿខ្ពស់ចំពោះជោគជ័យ។
៥ ហ៊ានប្រថុយជាមួយគ្នា
ការអបអរសាទរភាពជោគជ័យនិងកោតសរសើរជួយមនុស្សម្នាក់ៗ ឲ្យមានអារម្មណ៍ថា ខ្លួនត្រូវបានគេមើលឃើញ តែពេលបរាជ័យមេដឹកនាំមិនបន្ទោសថែមទាំងចេញមុខការពារ រឹតតែធ្វើឲ្យក្រុមហ៊ានតស៊ូផ្សងព្រេងមិនខ្លាចគ្រោះថ្នាក់។ កុំបោះអ្នកណាម្នាក់នៅពេលជោគជ័យ ក៏កុំបន្ទោសឬបង្វែរការការខូចខាតទៅជាល្បែងស្ដីបន្ទោសអ្នកណាម្នាក់ ទង្វើនេះមិនដែលជួយអ្វីល្អឲ្យកើតឡើងឡើយ ផ្ទុយទៅវិញ ភាពឆេវឆាវរបស់មេដឹកនាំ នឹងអាចផ្ដល់ឲ្យក្រុមនូវវប្បធម៌មិនហ៊ានទទួលខុសត្រូវ យករួចខ្លួន ឬធ្វើការមិនអស់ពីចិត្តពីថ្លើម។
តើអ្នកមានក្រុមស្នូលរបស់ខ្លួនហើយឬនៅ? កសាងទៅនៅចាំអីទៀត?
ប្រែសម្រួល ៖ Mr Tomorrow
ប្រភព ៖ Forbe
ចុចអាន៖ចង់លើកដៃក្នុងអង្គប្រជុំដែរ តែនៅមិនទាន់ហ៊ាននិយាយ?
ចុចអាន៖ដុសខាត់ជំនាញសម្រេចចិត្ត decision making ឱ្យកាន់តែប្រសើរជាងមុន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត