អាជីព
៥យ៉ាង មនុស្សឆ្លាត តែងតែធ្វើដើម្បីឲ្យការសន្ទនាមានប្រសិទ្ធភាព
ហេតុអ្វីអ្នកខ្លះអាចកសាងទំនាក់ទំនងបានល្អ ក្រោយជំនួបទីមួយ? ចុះហេតុអ្វីអ្នកខ្លះបែរជាមិនអាច? ចម្លើយ មកពីរបៀប នៃការជជែកនោះមានបែបផែនផ្សេងគ្នា ហើយអ្នកដែលអាចកសាងបណ្ដាញបានខ្លាំង គឺដោយសារគេចេះគន្លឹះសន្ទនាគ្នាឲ្យមានប្រសិទ្ធភាព។
១. ផ្ដោតលើបុគ្គលដែលកំពុងតែជជែកជាមួយ
ចិត្តវិទូ Todd Kashdan នៅសាកលវិទ្យាល័យ George Mason ជាអ្នកនិពន្ធសៀវភៅចំណងជើង Curious? បានសរសេរថា “ការផ្ដោតចំណាប់អារម្មណ៍លើអ្នកដទៃមានសារៈសំខាន់ជាងខ្លួនឯង ព្រោះវាជាប្រភព នៃការកសាងទំនាក់ទំនងល្អ”។ ដូច្នេះ កាលណាយើងធ្វើអ្វី ឬតែនិយាយអ្វីដែលទាក់ទងនឹងចំណាប់អារម្មណ៍របស់អ្នកដទៃ យើងនឹងមានការភ្ញាក់ផ្អើលចំពោះលទ្ធផល នៃការសន្ទនានោះ។
២. បង្ហាញស្នាមញញឹម

យោងតាមការស្រាវជ្រាវរបស់អ្នកចិត្តវិទ្យាដដែលនេះបានកំណត់ថា ស្នាមញញឹមអាចធ្វើឲ្យយើងមានភាពទាក់ទាញចំពោះអ្នកដទៃខ្លាំងបំផុត។ វាជួយបង្កើនទំនុកចិត្តចំពោះខ្លួនឯង ក៏ដូចជាទាក់ទាញអារម្មណ៍មនុស្សនៅជុំវិញផងដែរ។ ហេតុនេះទើបបុគ្គលជោគជ័យការជជែកផ្សេងៗ តែងតែរៀនញញឹមឲ្យបានច្រើន ដើម្បីឲ្យវាក្លាយជាទម្លាប់របស់គេ។
៣. ស្តាប់ច្រើន និយាយតិច
នៅរាល់ការជជែកនានា មនុស្សជាច្រើននិយមដណ្ដើមគ្នានិយាយ ដើម្បីបញ្ចេញមតិ ឬយោបល់រៀងខ្លួនសម្រាប់បង្ហាញថាខ្លួនមានគំនិតល្អ ឬចង់ប្រាប់ថា ខ្លួនគេមានភាពលេចធ្លោជាដើម។
ផ្ទុយទៅវិញ មនុស្សឆ្លាតចេះស្ដាប់ច្រើនជាងនិយាយ។ ជាលទ្ធផល ពួកគេទទួល និងប្រមូលព័ត៌មានបានច្រើន ព្រមទាំងមានពេលសង្កេតអារម្មណ៍មនុស្សក្បែរគ្នាបានកាន់ខ្លាំងផងដែរ។
៤. បង្ហាញការគោរពចំពោះដៃគូ
ការគោរពជាសុជីវធម៌ដែលមនុស្សគ្រប់គ្នាត្រូវការខ្លាំងណាស់។ មនុស្សដែលចេះកសាងបណ្ដាញ រមែងចេះកសាងការគោរព ព្រមទាំងចេះផ្ដល់តម្លៃឲ្យដៃគូសន្ទនា មិនថាគេជាមនុស្សដែលមានឋានៈតូចទាបជាង ជាកូនចៅ ឬមានវ័យក្មេងជាងក៏ដោយ។
ហេតុនេះបានជាចាត់ទុកការគោរព ជាផ្នែកសំខាន់មួយទៀតនៅក្នុងជជែក ពិភាក្សា ការដេញដោល និងបទបង្ហាញផ្សេងៗ។
៥. និយាយលេងខ្លះ
គ្រប់ការសន្ទនាទាំងឡាយ មិនអាចធ្វើឡើងដោយតឹងតែងពេកទេ ព្រោះវានាំឲ្យមានសម្ពាធ។ ការបន្ថែមការលេងសើចតិចតួច ជាការបន្ធូរអារម្មណ៍ ក៏ដូចជាបង្ហាញពីភាពស្និទ្ធស្នាលរវាងគ្នា។ ខណៈដែលរឿងមួយចំនួន ត្រូវនិយាយបែបផ្លូវការយ៉ាងណាក្ដី ប៉ុន្តែបើបង្ហាញពីបែបបទម៉ត់ចត់ខ្លាំងហួស ប្រាកដណាស់ថា ភាពតានតឹងផ្លូវចិត្តនឹងកើតឡើង។
បុគ្គលវៃឆ្លាត តែងតែចេះកែស្ថានការណ៍ និងបត់បែន ធ្វើឲ្យជំនួបនានាមានប្រសិទ្ធភាពជានិច្ច៕
ប្រែសម្រួល ៖ សន្យា
ប្រភព ៖ Inc.
ចុចអាន៖ចង់បានក្រុមការងារពេញដោយថាមពល និងស្វាហាប់ ព្រមទាំងស្ថិតស្ថេរផងដែរ?
ចុចអាន៖ចង់លើកដៃក្នុងអង្គប្រជុំដែរ តែនៅមិនទាន់ហ៊ាននិយាយ?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ