អាជីព
៥យ៉ាង មានប្រសិទ្ធភាពក្នុងការតាមដានការងារបុគ្គលិកដែលមិនសកម្ម
ការគ្រប់គ្រងមិនបានគ្រប់ជ្រុងជ្រោយ នឹងក្លាយជាវិបត្តិហារ៉ាំរ៉ៃដែលជះឥទ្ធិពលដល់អង្គភាពគ្រប់លំដាប់ គ្រប់វិស័យ គ្រប់ទម្រង់និងទំហំ។ ភាគច្រើនគេសម្គាល់អ្នកគ្រប់គ្រងម្នាក់ៗថាធ្វើការបានល្អអាស្រ័យលើថា គេក្ដាប់ការងារក្នុងក្រុមហ៊ុនបានណែនកម្រិតណា ឬជិះសេះលែងដៃ?
អ្នកគ្រប់គ្រងខ្លះរអ៊ូ និងមានអារម្មណ៍ថា មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់តាមដានការរីកចម្រើនរបស់និយោជិតនីមួយៗប្រកបដោយប្រសិទ្ធភាពនោះទេ ដែលការពិតគឺថា នេះជាកាតព្វកិច្ចនិងពេលវេលាចាំបាច់ត្រូវចំណាយ ដើម្បីឲ្យការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។
១ ប្រជុំ និងអង្កេត
ការត្រួតពិនិត្យនិយោជិតដោយជោគជ័យបានចាប់ផ្ដើមជាមួយនឹងការបង្កើតទម្លាប់ នៃកិច្ចប្រជុំទៀងទាត់ និងអាចប្រជុំតទល់មួយ និងមួយឬជាក្រុម។ របៀបនេះនឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់អ្នកគ្រប់គ្រងក្នុងការទទួលបានព័ត៌មានលម្អិតក៏បង្ហាញពីអ្នកណាធ្វើអ្នកណាលំៗ បង្កើនការទទួលខុសត្រូវម្នាក់ៗរៀងខ្លួន។ ប៉ុន្តែអ្នកគ្រប់គ្រងក៏ត្រូវតែចេះរបៀបលួចអង្កេតពីក្រៅ និងមានទម្លាប់ពិនិត្យមើលការងាររបស់និយោជិតដោយមិនបាច់សន្ទនាផងដែរ។ វិធីមួយមានប្រសិទ្ធភាពបំផុតដើម្បីតាមដានការអនុវត្តការងាររបស់និយោជិត គឺដោយផ្ទាល់ភ្នែកកុំប្រើត្រចៀក។ ការមើលភាសា និងរបៀបដែលបុគ្គលិកយើងកំពុងចចារដោះស្រាយជាមួយអតិថិជនត្រឹមតែរយៈពេលពីរបីនាទី នឹងប្រាប់យើងបន្ថែមទៀតអំពីចំណុចខ្វះឬខ្លាំង នៃការអនុវត្តសេវាកម្មអតិថិជនរបស់ក្រុមហ៊ុនបាន។
នោះហើយជាមូលហេតុដែលអង្គការជាច្រើនលើកទឹកចិត្តដល់អ្នកគ្រប់គ្រងរបស់ពួកគេឲ្យនៅបន្ទប់ផ្ទាល់ជាមួយអ្នកលក់ ឬដើរចុះឡើងស្ដាប់ ដើម្បីអាចមើលរបៀបបុគ្គលិកធ្វើការងារហើយ ករណីពួកគេមានការលំបាក និងជោគជ័យ ជាមួយនឹងភារកិច្ចដោះស្រាយតឹងតែងយើងអាចចូលជួយភ្លាមៗ។

២ ត្រូវសុំភស្តុតាងលទ្ធផលជាក់ស្ដែង
នៅក្នុងការសន្ទនាមួយទល់នឹងមួយជាមួយនិយោជិតគ្រប់រូប សូមសួរនូវអ្វីដែលបុគ្គលនោះបានធ្វើសម្រេច ចាប់តាំងពី«វិធានការ»«ការវិនិច្ឆ័យ»និងតួលេខលទ្ធផល។ ល។ ការស្នើសុំសូចនាករគឺជាវិធីទីមួយសម្រាប់ឲ្យមនុស្សម្នាក់ៗបន្ថែមស្មារតីទទួលខុសត្រូវចំពោះសកម្មភាពខ្លួន ហើយលែងទម្លាប់អួតអាងដែលគ្មានមូលដ្ឋាន។ ដរាបណាអ្នកគ្រប់គ្រងអនុវត្តការសន្ទនាគ្រប់បែបយ៉ាងជាមួយមនុស្សគ្រប់រូបជាប្រចាំ ធាតុនៃការអនុវត្តការងារសកម្ម និងការត្រួតពិនិត្យវាយតម្លៃ ប្រាកដជាក្លាយជាទម្លាប់។
៣ ជួយបុគ្គលិកឲ្យចេះត្រួតពិនិត្យវាយតម្លៃខ្លួនឯង
និយោជិតគ្រប់រូបគួរទទួលបានការបណ្ដុះបណ្ដាលឲ្យប្រើឧបករណ៍ត្រួតពិនិត្យខ្លួនឯងជាប្រចាំដូចជា មានផែនការគម្រោង ធ្វើបញ្ជីត្រួតពិនិត្យមួយណារួច មួយណាជំពាក់ មួយណាមិនដំណើរការ និងមានកំណត់ហេតុសកម្មភាពជាក់លាក់ និយោជិតអាចដឹងខ្លួនឯងថា តើពួកគេកំពុងបំពេញគោលដៅនិងប្រើពេលវេលាកំណត់ដែលបានដាក់ចេញនៅក្នុងផែនការគម្រោងល្អ ឬមិនល្អដោយសារហេតុផលអ្វី?
៤ ប្រមូលព័ត៌មាន
ប្រមូលព័ត៌មានអំពីការងារកូនចៅយើងអាចធ្វើបានផងដែរតាមរយៈការសួរនាំអតិថិជន អ្នកលក់ អ្នករួមការងារ និងអ្នកគ្រប់គ្រងផ្សេងៗទៀតអំពីការងាររួមរបស់ពួកគេជាមួយនិយោជិតម្នាក់នោះដោយមិនស្នើសុំការវាយតម្លៃប៉ុន្តែស្នើសុំការពិពណ៌នា។ កុំសួររកចំណាប់អារម្មណ៍ពីគាត់ ប៉ុន្តែសួរព័ត៌មានលំអិតពីសកម្មភាពគាត់ ហើយកុំជឿអ្វីៗដែលឮ មុនពេលដែលអាចរកបានប្រភពណាល្មមជាទីទុកចិត្តសិន៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ Jobsetup
ចុចអាន៖៥យ៉ាង មនុស្សឆ្លាត តែងតែធ្វើដើម្បីឲ្យការសន្ទនាមានប្រសិទ្ធភាព
ចុចអាន៖ចង់លើកដៃក្នុងអង្គប្រជុំដែរ តែនៅមិនទាន់ហ៊ាននិយាយ?

-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១៦ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម