អាជីព
ថ្នាក់នាយកប្រតិបត្តិ (CEO)ទប់កំហឹងដោយវិធីសាស្ត្របែបណាខ្លះ
មនុស្សជាច្រើនមានបញ្ហាជាមួយនឹងកំហឹង ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលកំពុងយកចិត្តទុកដាក់រៀនអំពីការគ្រប់គ្រងកំហឹង ។ ជាពិសេសសម្រាប់មនុស្សដែលទទួលបានជោគជ័យខ្ពស់ មានអំនួត និងមិនសូវសម្គាល់មើលចំណុចខ្សោយរបស់ខ្លួន ឬកម្របានគេនិយាយប្រាប់។
ត្រូវចាំថា នៅទីកាន់តែខ្ពស់ កាន់តែមានមនុស្សច្រើនឡើងៗ ចង់រុករកភាពខ្សោយរបស់យើង បើគិតទូទៅ ហាក់ដូចជាមនុស្សគ្រប់គ្នាចង់ធ្វើឱ្យអ្នកជោគជ័យបាក់មុខ តែតាមពិតមិនមែនសោះ មកតែពីយើងខ្ពស់ គេងាយមើលឃើញទៅវិញ។

ក្នុងនាមជានាយកប្រតិបត្តិជាសមិទ្ធិផលដ៏ធំមួយនៃជីវិត ទំហំបុគ្គលិកនិងក្រុមហ៊ុនកាន់តែមានគុណតម្លៃ កេរ៍ឈ្មោះយើងកាន់តែសំខាន់ សមត្ថភាពដឹកនាំកាន់តែត្រូវការមានការដុសសំឡៀងឡើង។ ទោះបីយើងធ្លាប់មានសមត្ថភាពក្នុងការបង្កើតក្រុមហ៊ុនជោគជ័យមួយ មិនមែនមានន័យថា យើងនេះអាចទប់ទល់នឹងសម្ពាធផ្លូវចិត្តបានរហូតទេ។
ការស្រែកដាក់អ្នកបើកបរ អ្នកបោសសម្អាត ការធ្វើតោហតើយដោយកំហឹងដាក់បុគ្គលិក ឬឌឺអ្នកគ្រប់គ្រង ជាសញ្ញានៃបញ្ហាហើយ។ អាកប្បកិរិយាមិនល្អដែលបង្ហាញពីកង្វះនៃភាពជាអ្នកដឹកនាំជំនាញ គឺប្រាកដថា កំហឹងកំបុងតែមានលទ្ធភាពអារម្មណ៍បង្កើតរូបភាពឱ្យយើងដែលមិនមែនជាយើង។ ហើយមនុស្សជាច្រើនមានលទ្ធភាពគ្រប់គ្រងលើអារម្មណ៍របស់ពួកគេ តិចជាងអ្វីដែលពួកគេចង់បាន។ មនុស្សជាច្រើនដឹងថា ពេលណាពួកគេធ្វើហួសហេតុ ប៉ុន្តែឃាត់ខ្លួនឯងមិនបាន។
ការផ្ទុះកំហឹងជាញឹកញាប់គឺមិនសមហេតុផលព្រោះវាមិនមែនជាបញ្ញាតែជាអារម្មណ៍។
ដំណោះស្រាយសម្រាប់នាយកប្រតិបត្តិដែលឧស្សាហ៍គ្រប់គ្រងបានដោយកំហឹង
រៀនពីរបៀបកែលម្អការស្តាប់ គឺរឿងណាគួរស្តាប់ រឿងណាគួរវាង។ ម្ចាស់អាជីវកម្មរាប់មិនអស់បានយកវិធីសាស្រ្តនេះសម្រាប់ហេតុផលទប់កំហឹង ឬញញឹមបានរាល់ព្រឹក។

អតីតនាយកប្រតិបត្តិរបស់ Apple លោកស្ទីវ ចបមានទម្លាប់ផ្តោតអារម្មណ៍លើការងារឯកោ និងមិនសូវនិយាយ ដែលធ្វើឱ្យកម្មករជាច្រើនមានសេរីភាពក្នុងការធ្វើខុស គ្មានការបន្ទោសហើយAppleរីកចម្រើន។
ការមានបញ្ហាឬបុគ្គលិកធ្វើខុស មិនមែនសុទ្ធតែមានន័យថាស្ថានការណ៍ក្រុមហ៊ុនកំពុងថែទាំមនុស្សអាក្រក់ ផ្ទុយទៅវិញ មានន័យថា ថៅកែឬមេដឹកនាំចិត្តធ្ងន់ ហើយហ៊ានផ្សងព្រេងជាមួយកំហុសដើម្បីរកការរីកចម្រើន។ ទោះយ៉ាងណាក៏ដោយនៅពេលដែលអ្នកមានអំណាច ធ្វើកំហុសឬបញ្ហាដែលអាចប៉ះពាល់ដល់អ្នកដទៃច្រើនរាប់មិនអស់កម្មករនិយោជិក ក៏នឹងប្រើវប្បធម៌នេះវិលមកវិញដូចគ្នា គឺការអធ្យាស្រ័យមិនមើលបំណាំ។
ដំណោះស្រាយដែលដាក់ខ្លួនឯងទៅក្នុងសភាពស្ងាត់ស្ងៀមជាការពិត គួរធ្វើពេលកំពុងខឹងតែក្រោយមកត្រូវឆាប់ដោះស្រាយដោយត្រង់ទៅត្រង់មក។ជម្រើសមួយចំនួនដែលមានផលល្អអស្ចារ្យ គឺការជជែកសម្រួលគ្នា ហើយពន្យល់នូវបញ្ហា។
ក្នុងនាមជាបុគ្គល មនុស្សម្នាក់ៗតែងការពារថាខ្លួនឯងនេះបានប្រព្រឹត្តិត្រឹមត្រូវសម្រាប់មុខតំណែងខ្លួន ឬជាងអ្នកមានមុខតំណែងធំជាងខ្លួនផង។ សូមទុកថា ការប្រៀបធៀបបែបនេះ ជារឿងធម្មតា មិនគួរខឹងសម្បារទេ ព្រោះមនុស្សរមែងសម្លឹងឃើញកំហុសគេជាងផ្នែកខាងខ្លួន។
សម្ពាធការងារ ឬការប្រជែងពេក ការរំពឹងឱ្យគេសុទ្ធតែស្រលាញ់យើង ពេញចិត្តយើង នឹងអាចធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ នាយកប្រតិបត្តិប្រកបដោយគំនិតច្នៃប្រឌិត ចូរកុំពឹងផ្អែកយ៉ាងខ្លាំងទៅលើផ្នែកអារម្មណ៍របស់អ្នកក្រៅពេក។
ត្បិតតែយើង មិនមែនជាព្រះតែយើងមានឱកាសធ្វើរឿងល្អៗជាអ្នកដទៃនេះប្រសិនយើងឱ្យតម្លៃតួនាទីយើងខ្ពស់ជាងគេនៅក្នុងក្រុមហ៊ុន។ ការខឹងមិនសុទ្ធតែមានលើមនុស្សអាក្រក់ទេ ក៏មិនមែនអត់ធន់សុទ្ធជាមនុស្សល្អដែរ គ្រប់គ្នាជាមនុស្សដែលត្រូវបានគ្របដណ្ដប់ដោយការរីកចម្រើននិងសម្ពាធនៃពិភពលោក ហើយដោះស្រាយជាមួយសម្ពាធតាមរបៀបខុសគ្នា ផ្អែកលើការយល់ដឹង និងផ្នត់គំនិត។
សម្រាប់សហគ្រិនម្នាក់ៗ ដើម្បីចាប់ផ្តើមក្រុមហ៊ុនមួយឆ្លងបាននូវបណ្តាឧបសគ្គ រហូតរីកចម្រើននិងអាចផ្តល់ការងារ ផ្តល់រង្វាន់ដល់មនុស្សរាប់មិនអស់ក៏ដោយសារគំនិតជាសហគ្រិនភាពនិងភាពលើសគេដែរដូច្នេះការទប់កំហឹងត្រូវតែជាគុណសម្បត្តិលេខមួយក្នុងភ្នែកមនុស្សគ្រប់គ្នា។
វិធីល្អៗ ដែល ម៉ាក ហ្សូហ្គឺប៊ឺក ឬ ប៊ីល ហ្គេតបានអនុវត្ត គឺ បង្កើនការអាន សមាធិរៀងរាល់ពីរថ្ងៃម្តង ទៅរស់នៅម្នាក់ឯងក្នុងធម្មជាតិហោចណាស់មួយសប្តាហ៍ក្នុងរវាងពេលមួួយឆ្នាំៗ សម្រាប់បង្អោនចិត្តអំណួត រម្ងាប់ភាពមានៈខឹង និងគិតបានវែងឆ្ងាយ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ ecommercetimes
ចុចអាន៖ សហគ្រិនស្ត្រីកំពូលៗ ដែលកសាងឥទ្ធិពលកម្រិតពិភពលោក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ