អាជីព
អ្នករកស៊ីមានទង្វើទាំងនេះ កុំសង្ឃឹមមានភ្ញៀវចូលហាង
ការរកស៊ីចាំបាច់មានអតិថិជនជាទៀងទាត់ ដើម្បីឲ្យអាជីវកម្មដំណើរការកាន់តែល្អ។ ប៉ុន្តែមានអាជីវករមួយចំនួន ពុំចេះតិចនិកក្នុងការទាក់ទាញភ្ញៀវ ឬថែរក្សាពួកគេឲ្យប្រើសេវាកម្ម ឬទិញផលិតផលរបស់ហាងឡើយ។ ខាងក្រោមនេះជាទង្វើខ្លះៗដែលធ្វើឲ្យភ្ញៀវលែងចូលហាងអ្នកទៀត៖
១. បុគ្គលិកទទួលបានការបណ្ដុះបណ្ដាលតិចតួច
មិនថាអ្នកជាអ្នកលក់ទំនិញ ឬបម្រើសេវាកម្មទេ បុគ្គលិកគួរតែមានចំណេះដឹងពាក់ព័ន្ធនឹងទំនិញឬសេវាកម្មរបស់ហាងខ្លួនឯង។ ចៀសវាងភ្ញៀវសួរពីផលិតផល តែបុគ្គលិកបែរជាមិនដឹងអីទៅវិញ។ វាជារឿងដែលគួរឲ្យអាម៉ាស់ និងធ្វើឲ្យអតិថិជនគ្មានអារម្មណ៍ទិញផលិតផល ឬចង់ប្រើសេវាកម្មអ្នកទៀតទេ។
២. ការដាក់ម៉ោងធ្វើការ
ហាងរបស់អ្នកចាប់បើកម៉ោង៧ព្រឹក ប៉ុន្តែពេលភ្ញៀវទៅដល់ហាង ម្ចាស់ហាងឬបុគ្គលិកទើបតែទៅដល់ដែរ។ អ្នកគួរតែត្រៀមខ្លួនរួចរាល់សម្រាប់ភ្ញៀវ មិនមែនទៅដល់ហាងដំណាលភ្ញៀវបែបនេះទេ។ ជួនកាលអ្នកអាចសម្អាងថា បើកអាជីវកម្មខ្លួនឯង អ្នកចង់ឈប់សម្រាកពេលណាក៏បាន ដោយឧស្សាហ៍បិទទ្វារហាងជាដើម រឿងនេះក៏ធ្វើឲ្យភ្ញៀវមករកមិនឃើញ យូរៗទៅភ្ញៀវឈប់ក៏មកទៀត។
៣. ការរៀបចំខ្លួនរបស់បុគ្គលិក
ការរៀបចំហាង និងការរៀបចំខ្លួនរបស់បុគ្គលិកពិតជាសំខាន់ក្នុងការទាក់ទាញភ្ញៀវ។ ការស្លៀកពាក់ ស្បែកជើង សក់ក្បាលរបស់បុគ្គលិកត្រូវតែរៀបរយ ស្អាតបាត សមរម្យ ព្រោះថារឿងទាំងនេះត្រូវបានអតិថិជនយកចិត្តទុកដាក់ និងវាយតម្លៃទៅលើហាងផងដែរ។ បើអ្នកមើលទៅគ្មានរបៀប ភ្ញៀវប្រាកដជាមិនចូលហាងអ្នកទេ។
៤. មិនឆ្លើយតបជាមួយអតិថិជន
ការឆ្លើយសំណួរទៅនឹងភ្ញៀវ ធ្វើឲ្យភ្ញៀវទទួលអារម្មណ៍ថា អ្នកចង់លក់ផលិតផលឲ្យពួកគេ។ ប៉ុន្តែអ្នកលក់ខ្លះបែរមិនចង់ឆ្លើយសំណួរ ដោយគិតថាភ្ញៀវសួរច្រើន។ វាមិនមែនជារឿងត្រឹមត្រូវឡើយដែលព្រងើយកន្តើយជាមួយអតិថិជនដោយទង្វើបែបនេះ។ អ្នកត្រូវចាំជានិច្ចថា ភ្ញៀវជាស្ដេច! ការធុញទ្រាន់ជាមួយភ្ញៀវ មិនមែនជារឿងជោគជ័យក្នុងអាជីវកម្មទេ។
៥. មិនគោរពអតិថិជន
មនុស្សគ្រប់គ្នាត្រូវរមែងមានអារម្មណ៍ថា អ្វីដែលពួកគេធ្វើនិងនិយាយជារឿងសំខាន់។ ការផ្តល់នូវតម្រូវការបែបនេះដល់អតិថិជន គឺជាខ្លឹមសារនៃសេវាកម្មអតិថិជនដ៏ល្អបំផុត។ ដូចបាននិយាយពីខាងលើមកថា ភ្ញៀវជាស្ដេច ដែលអ្នកត្រូវយកចិត្តទុកដាក់បម្រើសេវាកម្មនិងផលិតផលឲ្យបានល្អ ដើម្បីឲ្យគេមានអារម្មណ៍ថា ពួកគេសំខាន់សម្រាប់ហាងអ្នក។
៦. កុហកអតិថិជន
ការកុហកអតិថិជន ជារឿងដែលត្រូវចៀសវាងដាច់ខាត បើអ្នកមិនចង់បាត់បង់ភ្ញៀវទេ។ មនុស្សយើងគ្មាននរណាចូលចិត្តការកុហកទេ។ បើសិនអ្នកចង់រក្សាអតិថិជន អ្នកមិនគួរកុហកឡើយ ព្រោះភ្ញៀវរបស់អ្នកនឹងឈប់ទុកចិត្តលើហាងរបស់អ្នកទៀត។
បើចង់រក្សាអតិថិជន ដាច់ខាតកុំបោកប្រាស់ភ្ញៀវពីផលិតផលនិងសេវាកម្មររបស់អ្នក ដោយប្រាប់ពួកគេថា វាមានគុណភាពល្អ តែការពិតវាមិនមែននោះទេ។ ការរកស៊ីបែបនេះ នឹងធ្វើឲ្យហាងដួលក្នុងរយៈដ៏ខ្លី ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លេសទាំងនេះបង្ហាញថា ហេតុអ្វីមនុស្សខ្លះវ័យជ្រេទៅហើយ នៅតែគ្មានអាជីពច្បាស់លាស់នឹងគេ
ចុចអាន៖ ដឹង៣ យ៉ាងនេះ អាចជួយរកការងារអនឡាញបានធ្វើ ក្នុងសម័យមេរោគឆ្លង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង