អាជីព
ចង់ក្លាយជា CEO ថ្ងៃដំបូង?
ក្នុងនាមជានាយកប្រតិបត្តិ ឱកាសបានមកដោយសមត្ថភាព និងការស៊ូទ្រាំពីជំហានដំបូង ខុសពីការបង្កើតតួនាទីឡើងមកភ្លាមៗ ដោយគ្រាន់តែដូរ ចំណុច Work as លើហ្វេសប៊ុក។

តួនាទី ពិតណាស់ ទាក់ទាញចំណាប់អារម្មណ៍ដំបូងតែត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ យើងដឹងថា ពិតជាត្រូវការចំណុចខាងក្រោមចាំបាច់យកមកគាំទ្រតួនាទីខាងលើ៖
១ លទ្ធផលនៃការងារ
មានបទពិសោធន៍សិន មានលទ្ធផលសិន គឺមានសារៈសំខាន់ណាស់ ព្រោះថា នោះនឹងក្លាយជាភស្តុតាងនៃភាពត្រឹមត្រូវ សម្រាប់ការកាន់កាប់តួនាទី (មិនលោតឆ័ត្រ) ដែលអាចជះឥទ្ធិពលដល់ប្រសិទ្ធភាពការគោរព ក្នុងនាមជាអ្នកដឹកនាំ។ គួរធ្វើអ្វីមួយ ចាប់ផ្តើមឲ្យបានរឹងមាំសិនលើ ការគ្រប់គ្រងបុគ្គលិក ហិរញ្ញាវត្ថុនិងទីផ្សារ សឹមទទួលយកតំណែងនេះ។
មុនពេលចាប់ផ្តើមតួនាទីនេះផ្លូវការ គ្រប់គ្នាគួរចំណាយពេលធ្វើការស្រាវជ្រាវស៊ីជម្រៅ អំពីបរិយាកាសប្រកួតប្រជែង ក្រឡេកមើលឲ្យបានដិតដល់នូវអ្វីដែលដៃគូប្រកួតប្រជែង កំពុងធ្វើនិងរបៀបដែលពួកគេទទួលបានជោគជ័យមុនយើង។ សិក្សានិន្នាការសេដ្ឋកិច្ចដែលអាចជះឥទ្ធិពលដល់អាជីវកម្មយើងទាំងក្នុងរយៈពេលដ៏ខ្លីនិងវែង។
ចាប់ផ្ដើមគិតពិចារណាជាមុន ពីរបៀបប្រើបច្ចេកវិទ្យាជឿនលឿននានា ដូចជា ឧបករណ៍វៃឆ្លាតសិប្បនិម្មិត ឬអ៊ិនធឺរណែតធានាឲ្យសមត្ថភាពប្រកួតប្រជែងនាពេលអនាគត។
២ កសាងបុគ្គលិកលក្ខណៈ
ពាក្យចាស់ពោលថា ការងារ៩០ពិន្ទុ ចរិតគ្រប់១០០។ កុំគិតថាធ្វើធំឡើងធំ នឹងបានសម្រាកច្រើន។
ដើម្បីដោះស្រាយជាមួយការទាមទាររបស់បុគ្គលិក ដែលជាទូទៅគេចង់បានមេដឹកនាំពិតម្នាក់នាំមុខជីវិតពួកគេ អ្នកត្រូវតែមករកការងារនៅពេលពួកគេសម្រាក អ្នករិះគិតពេលពួកគេប្រហែស អ្នកមិនរិះគន់តែអ្នកជួយជ្រោមជ្រែង។ ដូចម្តេចហៅថាមេដឹកនាំ មិនមែនមានន័យថាពិន្ទុប្រមូលយក ពិន័យទម្លាក់ទៅគេទេ? ពេលអ្នកចំណាយវិស្សមកាល ហ៊ឺហា ហើយបុគ្គលិកយ៉ាប់វេទនាតោកយ៉ាក នោះយូរនឹងឆាប់សេចក្តីវេទនានឹងត្រូវបានរាលដាល ផ្តល់បន្តមកដល់ក្រុមហ៊ុន។ បុគ្គលិកឲ្យពានជោគជ័យដល់អ្នក អ្នករក្សាវាបាន ប្រសិនពួកគេបន្តឲ្យ។
៣ ស្វែងយល់ពីអ្វីទៅជាគោលដៅ
តើអាជីវកម្មអ្នកកំពុងឈានមុខគេផ្នែកហិរញ្ញវត្ថុទេ? មានស្ថេរភាពទេ? អាចមានហានីភ័យហិរញ្ញវត្ថុទេ ? CEO ត្រូវមានការយល់ដឹងឲ្យបានល្អ អំពីបញ្ហានេះហើយដាក់ផែនការជាក់ស្តែងសម្រាប់ដោះស្រាយផង។ ប្រសិនបើផ្ទះកំពុងឆេះ ម្ចាស់ត្រូវធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស ជុំវិញអ្វីដែលត្រូវយកចេញជាអាទិភាព ហើយការការផ្លាស់ប្ដូរនិងការកាត់ចិត្ត គេមិនអាចពន្យារដំអក់ទេ។ កំណត់ចក្ខុវិស័យនិងធ្វើឲ្យមនុស្សគ្រប់គ្នានៅលើផ្លូវតែមួយកុំបែរបញ្ច្រាស នេះនឹងជួយឲ្យក្រុមការងារផ្ដោតអារម្មណ៍លើបញ្ហានានា ដែលសំខាន់បំផុតទាន់ពេល។ លទ្ធភាពនេះ នឹងជួយអ្នកក្នុងការគ្រប់គ្រងនូវបញ្ហាប្រឈមជាច្រើនដែលនឹងទទួលបានក្នុងនាមជានាយកប្រតិបត្តិថ្មី មិនថាអ្នកកំពុងចូលថ្មីមកជំនួសមនុស្សម្នាក់ដែលចង់ចូលនិវត្តន៍ ឬត្រូវបានគេឲ្យមកសាកល្បងទេ។
៤ ឲ្យតម្លៃចំណេះជំនាញ
ក្នុងនាមជានាយកប្រតិបត្តិ ត្រូវផ្តល់ឲ្យបុគ្គលិកនូវបរិបទរៀនបន្តជានិច្ច ផ្ទេរចំណេះដឹង ប្រជុំ ចែករំលែកបទពិសោធន៍ ដល់មនុស្សផ្សេងៗទៀតនៅក្នុងក្រុមហ៊ុន។ បើមិនដូច្នោះទេ នឹងក្លាយជាកន្លែងអេតចាយដែលមានក្រុមមនុស្សហួសម័យកំពុងតោងទាមប្រាក់ខែមិនចេះលាឈប់។ CEO ត្រូវពូកែដឹកនាំការប្រជុំ និយាយចំបញ្ហា បើកចំហនិងតម្លាភាព បង្កើតវប្បធម៌ទទួលយកមតិសេរី និងការកែលំអគ្នា។ វិបត្តិកូវីដ បានបង្ហាញឲ្យឃើញថា ទេពកោសល្យជាច្រើន សំខាន់ប៉ុណ្ណា ថ្លៃប៉ុន្មានដែលបុគ្គលិករាប់លានបានបាត់បង់ចំណូលនិងការងារ ហើយក្រុមហ៊ុនដួលរលំបន្តបន្ទាប់ តែអ្នកជំនាញការ នៅតែមានការងារពីផ្ទះនិងមានកម្រៃចំណូលខ្ពស់ៗ? ជានាយកប្រតិបត្តិ ការគ្រប់គ្រងធនធានមនុស្ស ជាការគ្រប់គ្រងទ្រព្យសម្បត្តិ។ គេមិនដែលដណ្តើមបុគ្គលិកគ្នាទេ ព្រោះបុគ្គលិកមានមិនដែលខ្វះឡើយ ដែលគេដណ្តើម គឺ អ្នកមានជំនាញពិតប្រាកដ។

៥ កេរ៍ឈ្មោះនិងទំនាក់ទំនងសាធារណៈ
ត្បិតតែជា CEO ត្រូវការល្បីមានគេស្គាល់និងគោរព មានគេជឿព្រមកមកវិនិយោគជាមួយតែកុំអួតអាង តែងខ្លួនដូចតារា ឬមានរូបភាពតុបតែងហួសហេតុដូចជាក្រុមអ្នកប្រកបមុខរបរខាងកែសម្រស់ រហូតដល់អ្នកជំនាញធ្វើការច្បាស់លាស់ គេពិបាកទទួលយកអ្នកមកដឹកនាំពួកគេ។ កេរ៍ឈ្មោះជារឿងលូតលាស់តាមដំណើរ មិនមែនជារឿងទាមទារដណ្តើមយកមកដោយសារការចង់បានហួតហេតុទេ។ សូម្បីតែការប្រជែងក៏ប្រកបដោយក្រមសីលធម៌តាមគោលការណ៍ត្រឹមត្រូវ។ និងត្រៀមខ្លួនឲ្យបានពេញលេញសម្រាប់រកវិធីពិតប្រាកដរបស់ខ្លួនមិនចម្លងតាម ឬមិនប្រើល្បិចកល ក្នុងការប្រជែងនីមួយៗ។ ភាពស្មោះត្រង់ និងត្រូវបានក្លាយជាឧបករណ៍ជម្រុញទំនាក់ទំនងសាធារណៈ របស់យើង មនុស្សលិបល លៀនក្បាល ចេញកន្ទុយ នឹងមិនដែលជោគជ័យអ្វីទាំងអស់៕
អត្ថបទ៖ហុង
ចុចអាន៖មនុស្សមានលក្ខណៈផ្ទាល់ខ្លួនបែបណាដែលសមស្របសម្រាប់តំណែង CEO ?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ