អាជីព
មូលដ្ឋានគ្រឹះនៃការសរសេរ CV សម្រាប់អ្នកដាក់ពាក្យធ្វើការដំបូង
សម្រាប់អ្នកចាស់វស្សាក្នុងការស្វែងរកការងារ ឬប្ដូរការងារញឹក ការសរសេរ CV ក្លាយទៅជារឿងសាមញ្ញ និងងាយស្រួលខ្លាំងណាស់។ ផ្ទុយទៅវិញ ចំពោះអ្នកទើបប្រឡូកការងារដំបូងៗ ជាពិសេសនិស្សិតដែលកំពុងរៀនបណ្ដើរ ធ្វើការបណ្ដើរ មុខតែមានបញ្ហាខ្លះ ក្នុងសរសេរ CV ឱ្យត្រូវតាមខ្នាត និងទាក់ទាញអ្នកទទួល។
មិនមែនជាបញ្ហាទៀតទេ បើអ្នកបានអានអត្ថបទនេះ ហើយអនុវត្តគន្លឹះមូលដ្ឋានទាំង ៥ ក្នុងការសរសេរ CV នោះអ្នកនឹងឱកាសច្រើនអាចជាប់វគ្គជម្រុះពាក្យសុំធ្វើការ។
១. កុំសរសេរវែងពេក! គួរតែសរសេរ CV កុំឲ្យហួស២ទំព័រ ហើយសរសេរយ៉ាងណាឲ្យមានលក្ខណៈសាមញ្ញៗបានហើយ។
២. កុំចេះតែហូរហែរដែលមិនពាក់ព័ន្ធនឹងការងារ! គួរតែសរសេរ CV ឲ្យទាក់ទងនឹងតម្រូវការនៃការងារដែលអ្នកចង់ធ្វើនោះ ទើប CV មានភាពទាក់ទាញ។
៣. គួរតែដាក់លិខិតណែនាំយោង (Reference) ដែលបានពីគ្រូបង្រៀន ឬមនុស្សដែលមានជំនាញជាក់លាក់ ទើបអាចធ្វើឲ្យ CV ងាយជាប់។
៤. កុំភ្លេចបទបញ្ចូលពិសោធន៍ការងារកន្លងមក! គួរតែដាក់ក្នុង CV កុំខាន ប្រសិនបើធ្លាប់ធ្វើការងារស្ម័គ្រចិត្ត ឬធ្លាប់ទទួលបានបទពិសោធន៍អ្វី។
៥. មើលឡើងវិញឱ្យគ្រប់ជ្រុងជ្រោយ មុនបញ្ជូនទៅកន្លែងស្នើការងារ។ គួរតែពិនិត្យលើ CV ទាំងពាក្យពេជន៍ អក្ខរាវីរុទ្ធ និងរូបថតជាដើម ដើម្បីចៀសវាងកំហុសឆ្គងនានា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ