អាជីព
អង់គ្លេស នៅតែជាភាសាកំពូលតារាងក្នុងពិភពពាណិជ្ជកម្ម និងអាជីព
ឈប់សង្ស័យទៅ! សារៈសំខាន់នៃការអាចប្រើភាសាអង់គ្លេសដើម្បីទទួលបានជោគជ័យក្នុងជីវិត និងការងារត្រូវបានបញ្ជាក់ដោយអង្គការការងារធំៗក្នុងលោក លើកលែងតែ ប្រទេសដែលនិយាយាអង់គ្លេសជាធម្មតាទៅហើយ ទើបគេចាត់ទុកភាសាចិន ព័រទុហ្គាល់ និងជប៉ុនជាភាសាបរទេសដែល សំខាន់សម្រាប់រៀន។
នេះបានន័យថាបើមិនទាន់មានអង់គ្លេសទេ អង់គ្លេសជាភាសាបរទេសដំបូងនិងដែលសំខាន់បំផុតត្រូវរៀនកាន់តែឆាប់កាន់តែល្អ។
រើសយកជំនាញភាសាទីពីរដែលត្រឹមត្រូវ គឺសំខាន់ណាស់សម្រាប់អាជីពពេញមួយជីវិតនៃយើងម្នាក់ៗ។ សម្រាប់បរិបទពាណិជ្ជកម្មកម្ពុជា ប្រសិនយើងអាចមានលទ្ធភាព ឬទេពកោសល្យច្រើនភាសាកាន់តែប្រសើរ សម្រាប់លើកកម្ពស់គុណភាពនិងពន្លឿនជោគជ័យនៃការងារ តែប្រសិនអាចត្រឹមតែមួយភាសា គួររើសយកអង់គ្លេសមុនចិន ជប៉ុន ព័រទុយហ្គាល់ល់ ព្រោះថា ៖

១ ភាសាអង់គ្លេសជាភាសាសាមញ្ញនៃអាជីវកម្មគ្រប់ប្រភទនិងគ្រប់ជ្រុងនៃពិភពលោក
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលភាសាអង់គ្លេសត្រូវបានគេគិតថា ជាភាសាជំនួញសាកល និងអូសបន្លាយឥទ្ធិពលដល់ទៅ១០០ឆ្នាំទៀតដោយសារក្រុមហ៊ុនអន្តរជាតិកាន់តែច្រើនឡើង ៗ កំពុងប្រើប្រាស់ភាសាអង់គ្លេសជាភាសាមូលដ្ឋានក្នុងការទំនាក់ទំនងទាំងសរសេរទាំងកូដឌីជីថល និងក្បួនខ្នាតមេរៀនសហគ្រិនធំៗ ដែលមានឯកសារគោលជាអង់គ្លេសទាំងអស់។ នេះគឺជាការពិតសូម្បីតែក្រុមហ៊ុនធំ ៗ ដែលមិនបានចាប់ផ្ដើមនៅក្នុងកន្លែងនិយាយភាសាអង់គ្លេស នៅចិននៅកូរ៉េ ។ល។
២ គ្មានភាសាអង់គ្លេស នឹងពិបាកច្រើនសម្រាប់លុកលុយចូលជំនួញអន្តរជាតិ
ដើម្បីទទួលជោគជ័យក្នុងពិភពជំនួញ និងធុរកិច្ចសាកល ភាសាចិន និងជប៉ុន ឬព័រទុយហ្គាល់ មិនអាចជួយអ្នកបានជាគ្រឹះទេ គឺជួយម្ដងម្កាល ចំណែកភាសាអង់គ្លេសស្ទាត់និង update ការសន្ទនាអាជីព ពោរពេញទៅដោយការចាប់អារម្មណ៍បាន ជាយានធំនិងធ្ងន់នៃមូលដ្ឋានទំនាក់ទំនង HighClass របស់យើង។ ប៉ុន្តែប្រសិនបើក្រុមហ៊ុនគិតថាវាអាចដាក់ជំនាញភាសារបស់អ្នកឲ្យប្រើបានល្អ។

៣ បណ្ដាទិន្នន័យនិងព័ត៌មានសំខាន់ៗនៅលើអ៊ីនធឺណិតមានជាភាសាអង់គ្លេស
នៅលើអ៊ីនធឺណិតសារៈសំខាន់នៃភាសាអង់គ្លេសកាន់តែបង្ហាញច្បាស់នាយុគសម័យចុងក្រោយនេះ ដោយមាតិកាភាគច្រើន (ជាង៩០ភាគរយ) សរសេរជាភាសាអង់គ្លេស។
ដោយសារតែបញ្ហានេះប្រសិនបើអ្នកណាម្នាក់ដែលមិនអាចអានភាសាអង់គ្លេសបានយ៉ាងងាយស្រួលនិងជំនាញ យើងនឹងកាត់ចេញពីមាតិកាដែលផ្ដល់ព័ត៌មានជាច្រើនសម្រាប់ការលូតលាស់នៃការងារយើង។
៤ អង់គ្លេសនាំមុខនិន្នាការចុងក្រោយបំផុត (Trend) នៅក្នុងឧស្សាហកម្មរបស់យើង
ចង់ក្លាយជាមនុស្សដំបូងគេដែលដឹងរឿងច្រើន ក្នុងការច្នៃប្រឌិត អាចប្រើចំណេះដឹងអង់គ្លេសស្រាវជ្រាវលឿនជាង៨០ដងនៃភាសាដទៃ។
ប៉ុន្តែប្រសិនបើត្រូវរង់ចាំអ្វីៗដើម្បីបកប្រែតាមភាសាផ្សេងៗដែលយើងស្រលាញ់ យើងនឹងរងការបាត់បង់ពេលវេលាដ៏មានតម្លៃ ព្រោះថា កម្មវិធីបកប្រែហ្គូហ្គលពិតជាជួយបានខ្លះ ប៉ុន្តែគ្មានប្រសិទ្ធភាពលើទំនើបកម្មចុងក្រោយ និងពាក្យបចេ្ចកវិទ្យាជាច្រើនដែលប្រើអង់គ្លេសជាយានទេ។
ប្រែសម្រួល ៖ សុភា
ប្រភព ៖ pronunciationpro
ចុចអាន៖៤ យ៉ាង ត្រូវចេះសម្រាប់យុវជន២០ឆ្នាំផ្លាយ ដើម្បីឲ្យជីវិតប្រសើរឡើង
ចុចអាន៖៥យ៉ាង មានប្រសិទ្ធភាពក្នុងការតាមដានការងារបុគ្គលិកដែលមិនសកម្ម

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?